យុទ្ធនាការស្តីពី "ការអនុវត្តរឹតបន្តឹងការពាក់មួកសុវត្ថិភាព" នៅខេត្តកំពង់ធំ

09 01 2018

ព្រឹកថ្ងៃច័ន្ទ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី0៨ ខែមករា ឆ្នាំ២០១៨ អនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ខេត្តកំពង់ធំ បានធ្វើយុទ្ធនាការស្តីពី "ការអនុវត្តរឹតបន្តឹង​​ ការពាក់មួកសុវត្ថិភាព" នៅតាមបណ្តោយជាតិលេខ៦ ទីតាំសួនច្បារដំរីជាន់ខ្លា ស្ថិតក្នុងភូមិ ដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានលទ្ធផល៖
១ . មួកសុវត្ថិភាពចំនួន ១០៨មួក
២ . បទបញ្ញាតិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០សន្លឹក
៣ . ចំណាំងផ្លាតស្តីពីការពាក់មួកសុវត្ថិភាពចំនួន ២០០សន្លឹក
៤ . សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
៥. សៀវភៅផ្លាកសញ្ញាចរាចរណ៍សំខាន់ៗចំនួន ០២សន្លឹក
៦. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ០៥ក្បាល ។