ការប្រកួតប្រជែងសមត្ថភាពយល់ដឹង​ លើវិស័យវប្បធម៌​ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣​ មីនា លើកទី២០ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» វគ្គទី១។

09 01 2018

នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​បានបើកកិច្ច​ប្រកួតប្រជែងសមត្ថភាពយល់ដឹង​ លើវិស័យវប្បធម៌ដើម្បី ជ្រើសរើសសាកលវិទ្យាល័យចំនួន៨ ពីក្នុងចំណោមសាកលចូលរួមចំនួន១៣ សម្រាប់ ឈានទៅប្រកួតប្រជែងនៅវគ្គទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមករាឆ្នាំ២០១៨ ជាបន្ត។ សាកលវិទ្យាល័យ ដែលគណៈមេប្រយោគ សម្រេច ជ្រើសរើស សម្រាប់ប្រកួតប្រជែង នៅវគ្គទី២ រួមមាន៖១.សា.ប៊ែលធីអន្តរជាតិ,២.សា.កម្ពុជា,៣.សា.ភ្នំពេញអន្តរជាតិ,៤.ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច,៥.សា.ហ្សាម៉ាន់,៦.សា.បញ្ញាសាស្រ្ត,៧.សា.មេគង្គកម្ពុជា,និង៨.សា.ភូមិន្ទភ្នំពេញ។