ក្រសួងបរិស្ថាន បង្ហាញជំហររបស់កម្ពុជា លើកកំពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងកិច្ចប្រជុំសភាបរិស្ថានអង្គការសហប្រជាតិ

05​ 12 2017

នាទីក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី៥ ខែធ្នូ ២០១៧ បានដឹកនាំ គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមធ្វើសេចក្តី​​ ថ្លែងការណ៍ ក្នុងកិច្ចប្រជុំសភាបរិស្ថានអង្គការសហប្រជាតិ លើកទី៣ ដែលបានចាប់ផ្តើមពីថ្ងៃទី៤-៦ ខែឆ្នូ ឆ្នាំ២០១៧ នាទីក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា។ ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែង បញ្ជាក់អំពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការចូលរួមទប់ស្កាត់ ការបំពុលទឹក ដី ខ្យល់ សមុទ្រ និងគ្រប់គ្រង សុវត្ថភាព សំណល់គីមី និងលើកកំពស់ សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការបង្កើត និងអនុវត្តគោលនយោ បាយ លិខិតបទដ្ឋានគតិយុត្ត ដែលរួមមានគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង យុទ្ធសាស្រ្តបរិស្ថានជាតិ និងផែន ការសកម្មភាព ការបង្កើតក្រម បរិស្ថាន និងធនធានធម្មជាតិ និងការធ្វើទំនើបកម្មស្ថាប័ន។ ឯកឧត្តម អូហ្សាណូ បានបញ្ជាក់ ថា កម្ពុជា បាននិងកំពុងចាត់វិធានការ សំខាន់ៗដោយបទបញ្ញត្តិទាក់ទង នឹងការត្រួតពិនិត្យការបំពុល ជាពិសេសលើ ផលិត កម្ម ការបែងចែក ការប្រើប្រាស់ ការកែច្នៃ ថង់ប្លាស្ទិក និងការបោះចោល និងការទុកដាក់សំណល់អេឡិចត្រូនិច។ ហើយ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវដល់ បណ្តា ប្រទេសអភិវឌ្ឍន៍ ឱ្យបង្កើនកិច្ចសហប្រត្តិការកិច្ច ព្រមព្រៀងទ្វេរភាគី ឬ ពហុភាគីក្នុងការគាំទ្របច្ចេកទេស និងថវិកាដល់បណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការសម្អាតភពផែនដី គ្មានការបំពុលនា ពេលបច្ចុប្បន្ន និងអនាគត៕