សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយ នៅសាធារណរដ្ឋប្រជាមានិតចិន

29 11 2017

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីព្រលានយន្តហោះអន្តរភ្នំពេញ អញ្ជើញទៅចូលរួមកិច្ចសន្ទនា​ គណបក្សនយោបាយ នៅសាធារណរដ្ឋប្រជាមានិតចិន ។ អ​​ញ្ជើញជូនដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត ។