ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉រ (KOICA) បន្តជួយវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

27 11 2017

នៅថ្ងទី២៧​ ខែវិច្ឆិកា ឆ្នាំ២០១៧​ នៅទីស្តីការ ក្រសួងសុខាភិបាល បានរៀបចំពិធីចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចពិភាក្សា រវាង ក្រសួងសុខាភិបាល នៃព្រះរាជាអាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉រ (KOICA) ស្តីពី គម្រោង ពង្រឹង សមត្ថភាពព្យាបាល ជំងឺត្រចៀក ច្រមុះ បំពង់ក និងមជ្ឈមណ្ឌលវះកាត់ ក្បាល និងក​ នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាស្រ្តចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ដោយមានការអញ្ជើញចូលរួមពីភាគីកូរ៉េ​ និងថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រី រាជការនៃក្រសួងសុខាភិបាល។