កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ អាស៊ាន សហរដ្ឋអាមេរិក

14 11 2017

កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនង​ដៃ​គូ​សន្ទនាអាស៊ាន សហរដ្ឋអាមេរិក បានប្រារព្វធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី១៣វិច្ឆិកា ឆ្នាំម២០១៧ នៅមជ្ឈ​មណ្ឌល​សន្និសីទវប្បធម៌ម៉ានីល ទីក្រុង ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន។ មេដឹកនាំនៃប្រទេសអាស៊ានទាំង ១០ប្រទេស រួមទាំង​ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានយាងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល ដ៏មានសារសំខាន់​នោះ ដើម្បីធ្វើការពិនិត្យ ពិភាក្សាទៅលើរបៀបវារះ ដែលបានគ្រោងទុក។ នៅក្នុងកិច្ចប្រជុំកំពូល ដ៏មានសារសំខាន់​នោះ មេដឹកនាំ នៃប្រទេសអាស៊ាន ​និងសហរដ្ឋអាមេរិក បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះខួប​អនុ​ស្សា​វរីយ៍៤០ឆ្នាំ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន សហរដ្ឋ​អាមេរិក ពិសេសបានគាំទ្រការអនុម័ត សេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍អាស៊ាន សហរដ្ឋអាមេរិក។ នៅក្នុង កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន​បាន​ លើកទឹកចិត្រដល់សហរដ្ឋអាមេរិក បន្តពង្រឹងភាពជា អ្នកដឹកនាំវ័យក្មេង និងការ កសាងសមត្ថភាព យុវជន និង​ស្រ្តី តាមរយះការផ្តល់នូវអាហារូបករណ៍ បន្ថែមដល់សិស្ស និងនិស្សិតបណ្តា ប្រទេស អាស៊ាន។ ជាមួយគ្នានេះមេដឹក​នាំអាស៊ាន បានស្វាគមន៍ ចំពោះការបញ្ជាក់ពីការប្តយេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ដើម្បីជំរុញភាពជា ដៃគុយុទ្ធ​សាស្រ្ត​អាស៊ាន សហរដ្ឋអាមេរិក និងការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ជាពិសេស​ការគាំទ្រ ចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានវាយតម្លៃ​ខ្ពស់​ចំពោះ គំនិត ផ្តួចផ្តើម ស្តីពីការតភ្ជាប់អាស៊ាន សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច តាមរយះការ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម ដើម្បី​បង្កើន​ទំហំសេដ្ឋកិច្ច និងបង្កើនឱកាសការងារ សម្រាប់ប្រជាជន នៃតំបន់ទាំងពីរ។ កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ​នៃប្រទេសអាស៊ាន កានធ្វើការស្វាគមន៍ផងដែរ ចំពោះការ បង្កើត មជ្ឈមណ្ឌល តភ្ជាប់អាមេរិក អាស៊ាន នៅទីក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងការដាក់ឲ្យដំណើរការនូវ ក្របខណ្ឌ តភ្ជាប់ អាមេរិក អាស៊ាន តាំងពីខែកញ្ញា ឆ្នាំ​២០១៦។មេដឹកនាំអាស៊ាន អាមេរិក បានប្តេជ្ញាខ្ពស់ ចំពោះការប្តេជ្ញាចិត្តផងដែរ ទៅលើ ការអនុវត្តផែនការសកម្មភាព ទាំថពែលបច្ចុប្បន្នទៅអនាគត លើយន្តការ ដែលមានស្រាប់និងលើគ្រប់វេទិកាទាំងអស់។ មេដឹកនាំ អាមេរិក និងអា​ស៊ាន បានប្តេជ្ញារួមគ្នា ក្នុងការដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង តាមរយះការហ៊ុំព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញ​វត្ថុ និងការផ្តាច់ទំនាក់ទំនងការទូតការទូត ជាមួយកូរ៉េខាងជើង។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីអាមេរិក ស្នើ ឲ្យ អាស៊ានបង្កនកិច្ច សហប្រតិបតិការលើវិស័យ សេដ្ឋកិច្ច ពោលគែកាលពីឆ្នាំ២០១៦ កន្លងទៅទំហំសេដ្ឋកិច្ ចអាស៊ាន អាមេរិក ជាង ២១១ពាន់លានដុល្លាអាមេរិក។ ជាមួយគ្នានេះ ឯកឧត្តម នៅតែគាំទ្រនូវតួនាទីស្នូល របស់អាស៊ាន។ ជា​មួយគ្នានេះប្រមុខ រដ្ខាភិបាលអាមេរិក និងអាស៊ាន បានឈានទៅអនុម័តលើសេចក្តីថ្លែងការណ៍ នៃការប្រារព្វខួបលើក ទី៤០ឆ្នាំ នៃទំនាក់ទំនងដៃ គូសន្ទនា រវាងអាស៊ាន អាមេរិក និងទៅដៅទៅអនាគត។