ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានដាក់លូតាមបណ្ដោយផ្លូវ១៩៦២

13​ 11 2017

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកការដ្ឋានដាក់លូ​ តាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការស្ថាបនា​ប្រព័ន្ធ លូមួយខ្សែនេះ នឹងជួយរំដោះទឹកចេញ ពីភូមិសាស្ត្រសង្កាត់ក្រាំងធ្នង់ ពិសេសរំដោះទឹកតាមបណ្ដោយផ្លូវ១៩៦២ បង្ហូរចាក់ចូលទៅ ប្រឡាយទួលសំពៅ។

គួរបញ្ជាក់ថា គម្រោងស្ថាបនាប្រព័ន្ធលូនេះ មានទំហំ ១,៥ ម៉ែត្រ ប្រវែង ៩.៤០០ ម៉ែត្រ ដោយធ្វើការស្ថាបនារយៈពេល ៨ ខែ។ឯកឧត្តម អភិបាលរាជធានី បានសំណូមពរដល់បងប្អូនរស់នៅតាមបណ្ដោយផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការ រំខានមួយចំនួនដោយសារការដ្ឋាន ដើម្បីឱ្យគម្រោងនេះសម្រេចតាមផែនការ៕