សម្តេចតេជោ ហ៊ុន សែន ប្រកាសទិញផ្លូវ និងស្ពានលីយ៉ុងផាត់ ព្រែកព្នៅមកគ្រប់គ្រងវិញ

05 10 2017

ដើម្បីដោះស្រាយនូវការលំបាក និង ជួយលើកកំពស់ជីវភាព ប្រជាជន ពិសេសសម្រួល ដល់ការធ្វើ ដំណើរទៅមករបស់ ប្រជាពល រដ្ឋ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ ពីផ្លូវជាតិ លេខ ៦ A ទៅផ្លូវជាតិលេខ៥ ( ស្ពាន និងផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរ ដោយមិន បាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាល នឹងទិញយកមក គ្រប់គ្រងវិញ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួង សាធារណការ និងដឹកជញ្ជូន សាលារាជធានី ភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវ ពិភាក្សាជាមួយក្រុមហ៊ុន ដើម្បី ពិនិត្យដោះស្រាយបញ្ហាមួយចំនួន ដែលនៅសេសសល់ ។

សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕