សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាថៃ

03 10 2017

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ។ លោក Pornpetch Wichitcholchai បានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រ របស់ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃមានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះ គឺជា ទំនាក់ ទំនង ដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើអោយ ទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។ លោកបន្តថា នៅពេលនេះប្រទេស យើងទាំងពីរកំពុងតែពង្រឹង និងពង្រីក នូវ ការតភ្ជាប់គ្នា ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនង ការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជន ផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត។ ដោយឡែក សភាទាំងពីរ របស់កម្ពុជា និងថៃ គឺមានទំនាក់ទំនងផ្សារ ភ្ជាប់ស្អិតគ្នារមួតហើយធ្វើការ ទៅមករកគ្នាជា ប្រចាំរាល់កិច្ចប្រជុំ ទាំង ឡាយលើឆាកអន្តរជាតិសភា នៃប្រទេសទាំងពីរ តែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំងទាំង ទំនាក់ទំនងទាំងផ្នែក នីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាង ប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក Pornpetch Wichitcholchai អំពីទំនាក់ទំនងរវាង ប្រទេស ទាំងពីរ កម្ពុជា-ថៃ។ សម្តេចតេជោ មានមោទនភាព និងមានជំនឿជឿ ជាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហ ប្រតិបត្តិការនឹង មាន ការរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា កន្លងមក នេះគឺជាសក្ខីភាព ឆ្លុះបញ្ចាំង នូវទំនាក់ទំនង សហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំង ពីជោគជ័យ នៃ កំណើន សេដ្ឋកិច្ច ពាណិជ្ជកម្មរ ដែលកាលពីឆ្នាំ២០១៥ គឺទំហំ ពាណិជ្ជកម្មមានត្រឹមតែ ៤,៣០០លានដុល្លារ តែប៉ុណ្ណោះ តែឆ្នាំ ២០១៧ នេះ ទំហំពាណិជ្ជកម្មបានកើនឡើងជាង ៥,០០០លានដុល្លារ ។

ដោយឡែកទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសថៃ ក៏មានការកើនឡើងផងដែរ ហើយការរីកចម្រើន ក៏បានឆ្លុះបញ្ចាំងអោយ ឃើញនូវការរៀបចំ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះ ការ ទំនាក់ទំនង គ្នាទៅវិញទៅមក រវាងសភា នៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាលក៏ដូច្នេះ ដែរគឺមានការប្រាស្រ័យទាក់ទងគ្នា និង ដោះស្រាយរាល់បញ្ហានានាបានល្អ។ សម្តេចតេជោ ក៏បានស្នើសុំ អោយបន្តនូវអ្វី ដែលបានធ្វើកន្លងមកនេះ ដែលជាផែនទី ចង្អុល ផ្លូវដូចមានចែង ក្នុងផែនការណ៍រួមនៃកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីរួម កាលពីពេលថ្មីៗកន្លងមកនេះផងដែរ៕