ពិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការជួសជុលបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់

02 10 2017

នៅមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យ លោក ធីវ សុភារិទ្ធ ប្រធាននាយកដ្ឋាគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង អគ្គនាយកដ្ឋាន គាំពារបរិស្ថាន និងលោក ផៃ សុភី អនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គ បណ្តុះ បណ្តាលបច្ចេកទេស ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការជួសជុល បរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ ដែលនឹងប្រព្រឹត្ត ទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទ០២ ដល់០៣ ខែតុលា ឆ្នាំ២០១៧។ វគ្គបណ្តុះបណ្តាល នេះរៀបចំដោយនាយកដ្ឋាន គ្រប់គ្រង គុណភាព ខ្យល់ និងសំឡេង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ឧបត្ថម្ភដោយអង្គការ កម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ។ វគ្គបណ្តុះបណ្តាលអ្នកបច្ចេកទេសនេះ ជាផ្នែកមួយ នៃការអនុវត្តផែនការគ្រប់គ្រង ការលុបបំបាត់សារធាតុ ហាយ ដ្រូភ្លុយអរ៉ូកាបូន (HCFC) នៅកម្ពុជា និងមានគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍ អំពីរបៀបនៃការ ប្រើប្រាស់ឧបករណ៍ សម្រាប់បូម និងបន្សុតសារធាតុធ្វើត្រជាក់ និងឧបករណ៍ សម្រាប់សម្អាតសារធាតុធ្វើត្រជាក់ ដើម្បីកាត់បន្ថយ និងឈាន ទៅ បញ្ឈប់ការ បញ្ចេញចោលសារធាតុ HCFC ទៅក្នុងបរិយាកាស និងផ្តល់បច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការតម្លើង ការថែទាំ ការ ជួសជុល ឧបករណ៍ និងបរិក្ខារ ដែលប្រើប្រាស់សារធាតុ ធ្វើឱ្យត្រជាក់ងាយឆេះប្រភេទថ្មី R-32 និងR-290 ជាសារធាតុមិនបំផ្លាញ ស្រទាប់អូហ្សូន និងមានសក្តានុពលនៃការកើនកំដៅទាបនិងសូន្យ។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម ចំនួន៤៥នាក់ អញ្ជើញមកពីសាលាបណ្តុះបណ្តាល បច្ចេកទេស ខេត្តបន្ទាយមានជ័យ អ្នកបច្ចេកទេស បរិក្ខារត្រជាក់ នៅតាមសេវាកម្មជួសជុល បរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ និងតាមសណ្ឋាគារ នៅខេត្តបន្ទាយ មានជ័យ៕