ឯកឧត្ដម ត្រាំ អ៊ីវតឹក បើកសន្និបាតបូកសរុបលទ្ធផលការងារ

                                   ឯកឧត្ដម ត្រាំ អ៊ីវតឹក បើកសន្និបាតបូកសរុបលទ្ធផលការងារ         
នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន មានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ ២០១០ ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ តាមរបាយការណ៍ បូកសរុបលទ្ធផលការងារ និងបទអន្ដរាគមស្ដីពីសកម្មភាពគ្រប់គ្រងថែទាំ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលអានដោយ ឯកឧត្ដម ស្លូត សំបូរ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក នូ វឌ្ឍនៈ ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណៈការ បានលើកឡើងអំពីការវិវត្ដរីកចំរែីននៅក្នុងឆ្នាំ២០០៩ កន្លងមក លើប្រព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងការងារស្ដារផ្លូវដែក។ បច្ចុប្បន្នផ្លូវជាតិសំខាន់ៗ ដោយក្រាលកៅស៊ូបានតភ្ជាប់ ពីរាជធានីភ្នំពេញទៅ ទីរួមខេត្ដស្ទើរតែទាំងអស់ ហើយបានតភ្ជាប់ទៅនឹងច្រកទ្វារព្រំដែនសំខាន់ៗជាមួយប្រទេសជិតខាង ក្នុងនោះការស្ដារ និងសាងសង់នូវ បណ្ដាញផ្លូវជាតិ មួយលេខត្រូវបញ្ចប់ស្ទើរតែទាំងស្រុង។
 នេះជាវឌ្ឍនភាពគួរអោយកត់សំគាល់នៅក្នុងការកសាង បណ្ដាញផ្លូវថ្នល់ ថ្នាក់តំបន់ និងអនុតំបន់ ដែលដើរតួនាទីជាផ្លូវ របៀងសេដ្ឋកិច្ច និងជាផ្លូវឆ្លងកាត់អន្ដរជាតិ សំរាប់សំរួលដល់ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងដែនអន្ដរជាតិ។ ឯកឧត្ដម ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា វិស័យហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមានស្ពាន ផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងអាកាសយានដ្ឋាន គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្ដទុកដាក់ខ្ពស់ដោយបាន ដាក់ចូលមុំទី២ នៃយុទ្ធសាស្ដ្រចតុកោណ ដើម្បីជួយជំរុញកម្ពុជាធ្វើសមាហរណកម្មលើគ្រប់វិស័យទៅក្នុងតំបន់ និងក្នុងពិភពលោក។ ឯកឧត្ដម ត្រាំ អ៊ីវតឹក បានកោតសរសើរចំពោះមន្ដ្រីរាជការ និយោជិតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចទទួលបាន លទ្ធផលល្អប្រសើរក្នុងឆ្នាំកន្លងមក។ ទន្ទឹមនេះ ក៏នៅមានចំណុចខ្វះខាតខ្លះដែលចាំបាច់ត្រូវតែត្រួតពិនិត្យកែលំអ ដើម្បីជំរុញការ អនុវត្ដការងារអោយកាន់តែប្រសើរឡើង។ ដូច្នេះ តាមរយៈអង្គសន្និបាតនេះ និងឆ្លុះបញ្ចាំងអំពី ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ និងចំណុចសេសសល់មួយចំនួន ដែលត្រូវដាក់ចេញជាទិសដៅការងារសំរាប់អនុវត្ដបន្ដនៅឆ្នាំ២០១០ នេះ អោយកាន់តែ មានប្រសិទ្ធភាព។

Last Updated (ព្រហស្បតិ, 11 មីនា 2010 10:47)

 
ភ្ញៀវកំពុងទស្សនា
We have 15 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday261
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3960
mod_vvisit_counterThis month7299
mod_vvisit_counterAll351457

Online Now: 52
Your IP: 38.107.191.95
,
Now: 2010-09-08 07:03
អ៊ីម៉ែល