សម្ដេចតេជោ អនុញ្ញាតិអោយលោក សុន ស៊ីយូ ចូលជួបសំដែងការគួរសម

អត្ថបទ ៖ អនឃួន សំអូន

សម្ដេចតេជោ អនុញ្ញាតិអោយលោក សុន ស៊ីយូ

ប្រធានក្រុមហ៊ុនឆាយណា ហាបើរ អ៊ិនជិននៀរីង ចូលជួបសំដែងការគួរសម

ក្រុមហ៊ុនវិនិយោគមួយមកពីចិន បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើ វិស័យ ផ្លូវ ស្ពាន ក្នុងប្រទេសកម្ពុជា ។ ថ្លែងក្នុងជំនួបជាមួយ នឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី ៨ ខែ មិនា  លោក សុន ស៊ីយូ ( Sun Ziyu ) ប្រធានក្រុមហ៊ុន ឆាយណា ហាបើរ អ៊ិនជិននៀរីង ( China Habour Engineering Co ) បានបង្ហាញ់អំពីចំណាប់ អារម្មណ៍របស់លោក ចំពោះការ កសាងផ្លូវ-ស្ពាន ជាពិសេស គឺ រាល់ហេដ្ឋារចនាសម្ព័ន្ធនានា ហើយដែលការងារនេះ រូបលោក បានពិភាក្សាជាមួួយ នឹងឯកឧត្ដម លឹម គានហោរួចមកហើយ លើបញ្ហាដ៏មានសារៈសំខាន់ទាំង អស់នោះ ។ ក្រៅពីនេះ លោក ក៏បានទៅទស្សនៈកិច្ចនៅតំបន់ ទន្លេសាប ដើម្បីស្វែងយល់ពីប្រព័ន្ធ ស្រោចស្រពកម្ពុជា ។ លោក ស៊ុន ក៏បានគូសបញ្ជាក់ផងដែរថា លោក នឹងបញ្ជូនក្រុមជំនាញ មកធ្វើការសិក្សា ដើម្បីធ្វើ យ៉ាងណា ជំរុញអោយមានការអភិវឌ្ឍន៍ទំាងនេះនៅកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានសំដែងការស្វាគមន៍ចំពោះ ចំណាប់អារម្មណ៍នេះ ហើយបានគូស បញ្ជាក់ថា ជាការពិតកម្ពុជា កំពុងត្រូវការហេដ្ឋារចនាសម្ព័ន្ធនានា ហើយផ្នែកនេះ គឺជាអាទិភាពមួយ នៃអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថាប្រព័ន្ធស្រោចស្រពជាសក្ដានុពលយ៉ាងសំខាន់សំរាប់ការជំរុញការអភិវឌ្ឍន៍ វិស័យកសិកម្ម ក៏ដូចជាជំរុញ ការអភិវឌ្ឍន៍ដល់កម្ពុជា ។ សម្ដេចតេជោ ក៏បានណែនាំអោយក្រុមហ៊ុននេះ បន្ដធ្វើការពិភាក្សាជា មួយនឹងឯកឧត្ដម លឹម គានហោ ដើម្បីធ្វើយ៉ាងណាស្វែងរកគំរោង ជាគំរោងអាទិភាពដើម្បីធ្វើការ សិក្សា ជាពិសេសគឺសូមអោយ បញ្ជូនក្រុមជំនាញដើម្បីមក ធ្វើការសិក្សាអោយបានឆាប់ ។ សម្ដេច បានគូសបញ្ជាក់ថា កម្ពុជា នៅត្រូវការផ្លូវ ប្រមាណ ១០០០គីឡូម៉ែត្រទៀត  ដែលទាមទារឱ្យក្រុម ហ៊ុនពិនិត្យលទ្ធភាព ក្នុងដំណើរការវិនិយោគលើ ការ កសាងហេដ្ឋារចនាសម្ពន្ធ័នៅកម្ពុជា។

Last Updated (អង្គារ, 09 មីនា 2010 14:01)

 
ភ្ញៀវកំពុងទស្សនា
We have 14 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday269
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3968
mod_vvisit_counterThis month7307
mod_vvisit_counterAll351465

Online Now: 60
Your IP: 38.107.191.96
,
Now: 2010-09-08 07:08
អ៊ីម៉ែល