ឯកឧត្ដម សៀង ណាំ ពិនិត្យការដ្ឋានកំណាត់ផ្លូវលេខ៦៨ ប្រវែងជាង៤១គ.ម

ឯកឧត្ដម សៀង ណាំ ពិនិត្យការដ្ឋានកំណាត់ផ្លូវលេខ៦៨ ប្រវែងជាង៤១គ.ម

ក្នុងឱកាសនៃការអញ្ជើញ ចុះពិនិត្យការដ្ឋានស្ថាបនា កំណាត់ផ្លូវជាតិលេខ៦៨ ពីទីប្រជុំជនស្រុកក្រឡាញ់ ដល់ព្រំប្រទល់ខេត្ដឧត្ដរមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្ដ្រ មណ្ឌលសៀបរាប និងជា ប្រធានកងវិស្វកម្មសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្ដសៀមរាប មានប្រសាសន៍ឱ្យដឹងថាកំណាត់ផ្លូវប្រវែងជាង ៤១គីឡូម៉ែត្រ ដែលស្ថាបនាដោយកងវិស្វកម្ម របស់ឯកឧត្ដម បានចាក់ដីសពង្រាបគ្រឹៈបាតក្រោមប្រមាណ ៦៥% ដោយគ្រោងនិងបញ្ជប់ នៅថ្ងៃទី១ ខែមេសាឆ្នាំ២០១០ ដើម្បីបន្ដចាក់ក្រាលក្រួសក្រហមនៅស្រទាប់ទីពីរជា បន្ដទៀត។ ឯកឧត្ដមសៀង ណាំ មានប្រសាសន៍បន្ដថា ការដ្ឋាននេះបានដំណើរការរយៈពេលជាង ២ខែមកហើយបន្ទាប់ពី សម្ដេច តេជោនាយករដ្ឋមន្ដ្រី អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០០៩កន្លងទៅ។

ឯកឧត្ដមមានប្រសាសន៍ ឱ្យដឹងដែរថា លើកំណាត់ផ្លូវប្រវែងជាង៤១គីឡូម៉ែត្រ នេះ មានការស្ថាបនា លូជ្រុងចំនួន១ និងលូមូលចំនួន៤៧ កន្លែង មកដល់ពេលនេះ ការដ្ឋាននេះសំរេចបានប្រមាណ ៣៧%នៃផែនការសរុប។ តាមលក្ខណៈបច្ចេកទេសការដ្ឋាននេះ  ត្រូវ សាងសង់ ពង្រីកឱ្យមានទទឹង១១ម៉ែត្រ ដោយប្រើប្រាស់ស្រទាប់គ្រឹៈលើអំពីថ្មមិច ក្រាលកៅស៊ូពីរស្រទាប់ ហៅថា DBST លើទទឹងផ្លូវប្រវែង៧ម៉ែត្រ និងក្រាលកៅស៊ូ១ជាន់ លើចិញ្ចើមផ្លូវ ១ម៉ែត្រកន្លះសងខាង និងគែមចិញ្ចើម កន្លះ ម៉ែត្រសងខាង ក្រាលគ្រួសក្រហម ប្រើប្រាស់គ្រឿងចក្រគ្រប់ប្រភេទ ចំនួន១២១គ្រឿង និងកម្មករ អ្នកបច្ចេកទេស ជាង ៣០០នាក់។ ដោយសារតែផ្លូវជាតិលេខ៦៨នេះ គឺជាផ្លូវជាតិយុទ្ធសាស្ដ្រ ឯកឧត្ដម សៀង ណាំ មានប្រសាសន៍ឱ្យដឹង ដែរថា ការស្ថាបនាចាំបាច់ត្រូវ ធ្វើឡើង ប្រកបដោយគុណភាពខ្ពស់បំផុត ធ្វើទាំងយប់ទាំងថ្ងៃ ឱ្យហើយរួចរាល់មុនផែនការ កំណត់ ព្រោះជាកំណាត់ផ្លូវដែលស្ថាបនាដោយថវិកាជាតិ និង មួយផ្នែកទៀតដើម្បីឆ្លើយតប ទៅនិងសំណូមពររបស់ ប្រជាពលរដ្ឋខេត្ដសៀមរាប និងខេត្ដឧត្ដរមានជ័យ ដែលធ្វើដំណើរលើកកំណាត់ ផ្លូវដ៏មានសារៈសំខាន់នេះ។ នៅក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យជាប់ជាប្រចាំនេះ ឯកឧត្ដមអ្នកតំណាងរាស្ដ្រ ធ្វើការអភ័យទោសដល់ប្រជាពលរដ្ឋ រស់នៅតាម បណ្ដោយផ្លូវ ដែលការដ្ឋានកំពង់ដំណើរការសាងសង់ ដោយសារតែធូលីហុយលំបាក់ដល់ការធ្វើដំណើរ។ យើងលំបាក់ក្នុង រយៈពេលខ្លី តែយើងនិងទទួលបានមកវិញ នូវរយៈពេលវែងនៅពេលដែលផ្លូវនេះ ស្ថាបនាហើយរួចរាល់។  គួរបញា្ជក់ ដែរថា កំណាត់ផ្លូវលេខ៦៨ ប្រវែង១១៧គីឡូម៉ែត្រនេះ ត្រូវបានស្ថាបនាឡើងដោយចែកចេញជា៣កំណាត់ ក្នុងនោះ កំណាត់ទី១ ប្រវែងជាង៤១គីឡូម៉េត្រ ពីក្រឡាញ់ដល់អូរជីកព្រំប្រទល់ខេត្ដសៀមរាប-ឧត្ដរមានជ័យ អនុវត្ដដោយកង វិស្វកម្ម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្ដសៀមរាប។ កំណាត់ទី២ ប្រវែង៣៥គីឡូម៉ែត្រ ពីអូរជីក ដល់ សំរោង អនុវត្ដដោយនាយកដ្ឋានផ្លូវ ថ្នល់ មជ្ឈមណ្ឌលគ្រឿងចក្រធុនធ្ងន់ និងមន្ទីសាធារណការ និងដឹកជញ្ជួន ខេត្ដឧត្ដរ មានជ័យ និងកំណាត់ទី៣ប្រវែង៤២គីឡូម៉ែត្រ ពីសំរោងទៅអូរស្មាច់ព្រំដែនកម្ពុជា-ថៃ ស្ថាបនាដោយបញ្ជាការដ្ឋាន វិស្វកម្មនៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ។បន្ទាប់មកឯកឧត្ដមសៀងណាំនាំយកស៊ីម៉ង់២០តោនឧបត្ថម្ភដល់ វិទ្យា ល័យពួកដើម្បីកសាងសមិទ្ធផលក្នុងវិទ្យាល័យនិងឧបត្ថម្ភស៊ីម៉ង់១០តោនដល់វត្ដធម្មយុត្ដិសំរាប់កសាងបង្ហើយព្រះវិហារ។      

Last Updated (អង្គារ, 09 មីនា 2010 13:30)

 
ភ្ញៀវកំពុងទស្សនា
We have 14 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday264
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3963
mod_vvisit_counterThis month7302
mod_vvisit_counterAll351460

Online Now: 55
Your IP: 38.107.191.98
,
Now: 2010-09-08 07:04
អ៊ីម៉ែល