ឯកឧត្ដម សុខ ផល ប្រារព្វខួបលើកទី៩៩ ទិវាអន្ដរជាតិនារី ៨មីនា ជាមួយនារីស្រុកបាណន់

ឯកឧត្ដម សុខ ផល ប្រារព្វខួបលើកទី៩៩ ទិវាអន្ដរជាតិនារី ៨មីនា ជាមួយនារីស្រុកបាណន់

 ឯកឧត្ដមឧត្ដមសេនីយ៍ឯក សុខ ផល អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្វខួបលើកទី៩៩ ទិវាអន្ដរជាតិនារី ៨មិនា ជាមួយនិងបងប្អូនប្រជាពលរដ្ឋ ជាស្ដ្រីប្រមាណ ជាង៤០០នាក់ មកពីតំណាងបណ្ដាឃុំទាំងអស់ របស់ស្រុកបាណន់ ខេត្ដបាត់ដំបង។ នៅក្នុងរបាយការរបស់លោកស្រី អ៊ុយ មួយ អភិបាលរង ស្រុកបាណន់ឱ្យដឹងថា ឆ្នាំ២០១០ ក៏ដូចជាបណ្ដាឆ្នាំមុនៗដែរ តំណាងនារីក្នុងស្រុកបាណន់ទាំងអស់ បានប្រារព្វពទិវា អន្ដរជាតិនារី ៨មិនា មិនដែលអាក់ខានម្ដងណាឡើយ ដើម្បីរំលឹក ពីវិរៈភាពរបស់ស្ដ្រី ក្នុងការតស៊ូធ្វើឱ្យសំរេចបាននូវ សមធម៌ សន្ដិភាព និងការអភិវឌ្ឍន៍នៅក្នុងសង្គម ជាអាទិ៍ ការទទួលបាននូវការគោរពសិទ្ធសេរីភាព ការទទួលស្គាល់នូវតំលៃ នៃការចូលរួមដោយស្មើភាព ក្នុងការអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសជាតិរបស់ស្ដ្រី។ ឯកឧត្ដមឧត្ដមសេនីយ៍ឯក សុខ ផល មានប្រសាសន៍ថា ជាការពិតណាស់ ការលើក កំពស់សមត្ថភាព និងលទ្ធភាព របស់ស្ដ្រី គឺជាកិច្ចការអទិភាពមួយ ដូចអ្វីដែលរាជរដ្ឋាភិបាល បានលើកឡើងថា ស្ដ្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

 

ឈរលើគោលការជាអទិភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្ដខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដលើកកំពស់ស្ថានភាពស្ដ្រី និងការធ្វើឱ្យសំរេចបាននូវ សមភាពរវាងស្ដ្រី និងបុរស នៅក្នុងសង្គមកម្ពុជា ដែលនេះគឺជាមធ្យោបាយដ៏ល្អ ក្នុងការកសាងបន្ថែមនូវធនធានមនុស្ស បង្កើនបានផលិតភាព ដែលជា មូលដ្ឋានគ្រឹៈ នៃប្រពន្ធ័គ្រួសារ និងយុត្ដិធម៌សង្គម។ ឯកឧត្ដមមានប្រសាសន៍បន្ដថា រាជរដ្ឋាភិបាល និងបន្ដបង្កើន សមាសភាព នៃការចូលរួមរបស់ស្ដ្រី ឱ្យបានជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ពង្រីកតួនាទីរបស់ស្ដ្រី ឱ្យចូលរួមកាន់ តែសកម្ម ក្នុងរដ្ឋបាលសាធារណៈ ពង្រឹងការឈរឈ្មោះបេក្ខភាពរបស់ស្ដ្រី នៅតាមបណ្ដាភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ពិសេសពង្រឹងឱកាសការងារសំរាប់ស្ដ្រី និងការពារសិទ្ធធ្វើការងាររបស់ស្ដ្រី។ ឯកឧត្ដមក៏បានអំពាវនាវដល់ បងប្អូនស្ដ្រី នៅតាមមូលដ្ឋានទាំងអស់ បន្ដយកចិត្ដទុកដាក់ និងសហការគ្នាឱ្យកាន់តែស្អិតរមួត ចូលរួមអនុវត្ដគោលនយោបាយ និង យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ ឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិ ភាព ដែលជាគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍របស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមបានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ អាជ្ញាធរមូលដ្ឋាន ពិសេសកងកំលាំងប្រដាប់អាវុតទាំងអស់ ចូលរួមអនុវត្ដនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដែលបានថ្លែងក្នុងពិធីអបអរសាទរ ខួបលើកទី៩៩ ទិវាអន្ដរជាតិនារី ៨មិនា កាលពីថ្ងៃទី៤ មិនាកន្លងទៅ នេះ ក្នុងការបង្ក្រាបនិងលុបបំបាត់ឱ្យខានតែបាន នូវអំពើបេស្យាចារ បងតូចបងធំ ល្បែងស៊ីសង ការរំលោភបំពាន អមពើហឹង្សាទៅលើស្ដ្រីនិងកុមារ ដែលកើតមានឡើង នៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ដរបស់ខ្លួន។ ឯកឧត្ដម សុខ ផល បានឧបត្ថម្ភនូវអំណោយជាសម្ភារៈ ថវិកាចែកជូនដល់បងប្អូនស្ដ្រីជាង៤០០នាក់ ម្នាក់ៗទទួលបានសារុង១ អាវ១ ថវិកា ៥ពាន់រៀល ឧបត្ថម្ភថវិកាដល់សាលាស្រុក កងកំលាំងនគរបាល និងកងរាជអាវុតហត្ថស្រុកបាណន់ផងដែរ។

Last Updated (សៅរ៍, 06 មីនា 2010 12:13)

 
ភ្ញៀវកំពុងទស្សនា
We have 11 guests and 1 member online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday272
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3971
mod_vvisit_counterThis month7310
mod_vvisit_counterAll351468

Online Now: 63
Your IP: 38.107.191.98
,
Now: 2010-09-08 07:09
អ៊ីម៉ែល