សេចក្ដីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន
កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១០ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានចេញប្រកាសលេខ ០៨៣ ពម.ប្រក ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយអាហ្វីស ប៉ាណូ ប័ណ្ណក្រកាសស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈឃោសនា មហាជន និងការផ្សព្វផ្សាយដំណឹងពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលខ្លឹមសារនៃប្រកាសនេះមានគោលបំណង គ្រប់គ្រងការផ្សព្វផ្សាយអាហ្វីស ប៉ាណូ ប័ណ្ណប្រកាស ស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈឃោសនាមហាជន និងការផ្សព្វផ្សាយ ដំណឹងពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការផ្សព្វផ្សាយ ដែលពាក់ព័ន្ធនឹងប្រកាសខាង លើនេះ ត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មាន។ ប្រការ១ ៖ ប្រកាសនេះមានគោលបំណង គ្រប់គ្រងការ ផ្សព្វផ្សាយ អាហ្វីស ប៉ាណូ ប័ណ្ណក្រកាស ស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈ ឃោសនាមហាជន និងការផ្សព្វផ្សាយដំណឹង ពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រាល់ការផ្សព្វផ្សាយ អាហ្វីស ប៉ាណូ ប័ណ្ណក្រកាស ស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈឃោសនាមហាជន និងការផ្សព្វផ្សាយដំណឹងពាណិជ្ជកម្ម ត្រូវសុំការអនុញ្ញាត ពីក្រសួងព័ត៌មាន ។ ប្រការ២ ៖ អ្នកផ្សព្វផ្សាយត្រូវបំពេញសំណុំបែបបទ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដូចខាងក្រោម ៖ ១,ពាក្យសុំអនុញ្ញាតផ្សព្វផ្សាយ ២,ប្រវត្ដិរូបសង្ខេបមានបិទរូបថត ៣,កិច្ចសន្យា ។ ប្រការ៣ ៖ ការអនុញ្ញាត ឱ្យផ្សព្វផ្សាយ អាហ្វីស ប៉ាណូ ប័ណ្ណក្រកាស ស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈឃោសនាមហាជន និង ការផ្សព្វផ្សាយដំណឹងពាណិជ្ជកម្ម មានសុពលភាពរយៈពេលកំណត់ទៅតាមការស្នើសុំរបស់អ្នកផ្សព្វផ្សាយ រយៈពេលបីខែ ប្រាំមួយខែ និង មួយឆ្នាំ ។ ប្រការ៤ ៖ ប្រកាសនេះមានប្រសិទ្ធភាព អនុវត្ដន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ប្រការ ៥ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ខុទ្ទកាល័យ មន្ទីរព័ត៌មាន ខេត្ដ-រាជធានី ត្រូវទទួលអនុវត្ដតាមប្រកាសនេះឱ្យមានប្រសិទ្ធភាព ខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
Last Updated (ចន្ទ, 08 កុម្ភះ 2010 12:14)













