សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងលោកជំទាវ សម្ពោធកងពលធំអន្ដរាគមន៍លេខ៣និងកងពលតូចអន្ដរាគមន៍លេខ៧ នៅខេត្ដព្រ

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងលោកជំទាវ សម្ពោធកងពលធំអន្ដរាគមន៍លេខ៣

និងកងពលតូចអន្ដរាគមន៍លេខ៧ នៅខេត្ដព្រះវិហារ

 

 

          សមិទ្ធិផលថ្មីជាសំណង់អគារចំនួន ៥២ខ្នងរបស់កងពលធំអន្ដរាគមន៍លេខ៣ ក្នុងភូមិសាស្ដ្រ ពាក់ស្បែក ស្រុកជាំក្សាន្ដ និងកងពលតូចអន្ដរាគមន៍លេខ៧ ស្ថិតក្នុងភូមិសាស្ដ្រ បុស្សស្បូវ ឃុំកន្ដួត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលផ្ដួចផ្ដើមកសាង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងនោះរួមមានអគារទីបញ្ជាការកងពល សាល Video Conference អគារការិយាល័យ អគារសាលប្រជុំចំរុះ ផ្ទះ ស្នាក់នៅរបស់ មេបញ្ជាការ មេបញ្ជាការរង អគារស្នាក់នៅសំរាប់គណៈប្រតិភូ អគារស្នាក់នៅរបស់យោធិន ផ្ទះបាយ ឃ្លាំង ស្បៀង គិលានដ្ឋាន រួមទាំងសមិទ្ធិផលជាច្រើនបំរើលើវិស័យការពារជាតិ ដែលបានស្ថាបនារួចរាល់ និងកំពុងបន្ដស្ថាបនាត្រូវ បានប្រារឰពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សូមបញ្ជាក់ថា កងពលធំអន្ដរាគមន៍ លេខ៣ ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ដ្រីសំរេចបង្កើតឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយការបូកបញ្ចូលគ្នារវាង អតីតកងពលតូចអន្ដរាគមន៍លេខ១២ និងអតីតកងពលតូចថ្មើរជើងលេខ៤៣ បច្ចុប្បន្នកងពលធំអន្ដរាគមន៍លេខ៣ ចំណុះផ្ទាល់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំរចនាសម្ពន្ធ័ ចាត់តាំងរួមមាន ១ ទីបញ្ជាការកងពលធំ ១៥ ស្ថាបន័ការិយាល័យ ១០ កងឯកភាពជំនាញចំណុះផ្ទាល់ដោយប្រមូលផ្ដុំឈរ ជើងនៅលើភូមិសាស្ដ្រពាក់ស្បែក ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និង ៣ កងពលតូចអន្ដរាគមន៍ទៀត គឺកងពលតូចអន្ដរាគមន៍ លេខ៧ ឈរជើងនៅលើភូមិសាស្ដ្របុស្សស្បូវ ឃុំកន្ដួច ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ កងពលតូចអន្ដរាគមន៍លេខ៩ ឈរជើង លើភូមិសាស្ដ្រ អូរជុញ ស្រុកជាំក្សាន្ដ និងកងពលតូចអន្ដរាគមន៍ លេខ៨ ឈរជើងនៅភូមិសាស្ដ្រអូរតាប៉ោង ស្រុកត្រពាំង ប្រាសាទ ខេត្ដឧត្ដមមានជ័យ និងឃុំកន្ដួត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។

 

តមកនៅព្រឹកថ្ងៃដដែលនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន និងគណៈប្រតិភូអមដំណើរបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុង ភូមិអភិវឌ្ឍន៍តេជោធម្មជាតិ ដែលត្រូវបានសាងសង់ឡើងជាភូមិមួយដែលមានហេដ្ឋារចនាសម្ពន្ធ័ផ្លូវ និងលំនៅដ្ឋានសំរាប់ប្រគល់ ជូនប្រជាពលរដ្ឋចំនួន ៧៩២គ្រួសារ ដែលក្នុងនោះ ៣១៩គ្រួសារមកពីមុខប្រាសាទព្រះវិហារ ដែលរងគ្រោះដោយឆេះផ្ទះដោយ សារការ បាញ់ប្រហាររបស់កងទព័សៀម និង ៤៧៣គ្រួសារទៀតមកពីភូមិគ១ បានទទួលអំណោយជាផ្ទះ ១គ្រួសារ ១ខ្នង ព្រម ទាំងដីលំនៅ ដ្ឋានផងដែរ។

 

 

Last Updated (អាទិត្យ, 07 កុម្ភះ 2010 09:27)

 
ភ្ញៀវកំពុងទស្សនា
We have 7 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday240
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3939
mod_vvisit_counterThis month7278
mod_vvisit_counterAll351436

Online Now: 35
Your IP: 38.107.191.98
,
Now: 2010-09-08 06:50
អ៊ីម៉ែល