ឯកឧត្ដម ប៊ិន ឈិន បើកសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ឯកឧត្ដម ប៊ិន ឈិន បើកសន្និបាតបូកសរុបលទ្ធផលការងារ

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីបានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០០៩ និងលើកទិសដៅការងារបន្ដរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-ជប៉ុន។ ឯកឧត្ដម អ៊ឹម ឈុងលឹម ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជំរាបជូនអំពីលទ្ធផលការងារសំរេចបានក្នុងឆ្នាំ២០០៩ កន្លងមក ក្នុងការអនុវត្ដយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ របស់ រាជរដ្ឋាភិបាលមានជាអាទិ៍ ការអភិវឌ្ឍន៍ក្របខណ្ឌគោលនយោបាយ និងគតិយុទ្ធ ការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងស្ថាបន័ និងអំពីលទ្ធផលការងារឆ្នាំ២០០៩ ដូចជា ការចុះបញ្ជីដីតាមនីតិវិធីមានលក្ខណៈជាប្រពន្ធ័រួមទាំងតាមនីតិវិធីមានលក្ខណៈដាច់ដោយដុំ សំរេចបាន ២៨៨ ០០០ បណ្ណ័ធ្វើអោយចំនួនបណ្ណ័សរុបដែលបានចេញរហូតមកដល់ពេលនេះបាន ១លាន ៩សែនបណ្ណ័ ក្នុងនោះបានចុះ បញ្ជីទូទាំងឃុំសង្កាត់ចំនួន ២៦៣ ឃុំ-សង្កាត់ លើ ៤៨ ស្រុក-ខណ្ឌ។ ចំពោះការដោះស្រាយវិវាទដីធ្លី គណៈកម្មការសុរិយោដីទូទាំង ប្រទេសសំរេចបាន ២៧៣ ករណីលើបណ្ដឹងសរុបចំនួន ៣២៦ ករណី។

 

ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន មានប្រសាសន៍ថា អង្គសន្និបាតនេះ គឺជាឱកាសដ៏ល្អមួយដែលមន្ដ្រីក្រសួងរៀបចំដែន ដី និងសំណង់ និងតំណាងពីក្រសួងស្ថាបន័ពាក់ពន្ធ័ ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចការសំខាន់ៗក្នុងការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដី និងការងារបែងចែកដីជាដើម ព្រមទាំងរួមគ្នារកដំណោះស្រាយ និងវិធានការនានាដើម្បីជំនះការលំបាក និងបញ្ហាប្រឈមនានា។ ឯកឧត្ដមក៏បានស្នើអោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្ដកិច្ចសហការល្អជាមួយស្ថាបន័ ពាក់ពន្ធ័ក្នុងការអនុវត្ដការងារនេះអោយល្អប្រសើរ ឆ្លើយតបនឹងការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលលើកំណែទំរង់ដីធ្លី ហើយក្នុងន័យ នេះឯកឧត្ដមបានផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីជាការរួមចំណែក ក្នុងការដាក់ចេញនូវទិសដៅ និងសកម្មភាពការងាររបស់ ក្រសួងរៀបចំដែនដី ក៏ដូចជារបស់ក្រសួងស្ថាបន័ពាក់ពន្ធ័ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ សំរាប់ការអនុវត្ដអោយទទួលបានជោគជ័យ បន្ថែមទៀតផងដែរ។

Last Updated (សៅរ៍, 06 កុម្ភះ 2010 16:17)

 
ភ្ញៀវកំពុងទស្សនា
We have 11 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday251
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3950
mod_vvisit_counterThis month7289
mod_vvisit_counterAll351447

Online Now: 45
Your IP: 38.107.191.97
,
Now: 2010-09-08 06:57
អ៊ីម៉ែល