ឯកឧត្ដម ហ៊ីង ប៊ុនហៀង ទទួលអំណោយពីសប្បុរសជននៅខេត្ដព្រះវិហារ
ឯកឧត្ដម ហ៊ីង ប៊ុនហៀង ទទួលអំណោយពីសប្បុរសជននៅខេត្ដព្រះវិហារ
គណៈប្រតិភូមួយក្រុមដឹកនាំដោយ ឯកឧត្ដម ឧកញ៉ា ឌឿន សុវណ្ណ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចពញាចក្រី ហេង សំរិន និងក្រុមគ្រួសារព្រមទាំងសប្បុរសជនអាជីវករ និងព្រះចៅអធិការដែលនិមន្ដមកពីវត្ដខ្សាច់ពូន ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ បាននាំយកអំណោយជាសំភារៈ និងថវិកា ទៅចែកជូនដល់នាយទាហាន និងកងអន្ដរាគមពិសេស នៅ ទីបញ្ជាការអង្គរក្សប្រចាំខេត្ដ ព្រះវិហារ កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១០នេះ។
នៅក្នុងឱកាសនោះ ឯកឧត្ដម ឧកញ៉ា ឌឿន សុវណ្ណ បានមានប្រសាសន៍ថា ការនាំយកអំណោយនាពេលនេះ គឺដើម្បីមកសួរសុខទុក្ខដល់នាយទាហានដែលប្រចាំការនៅទីបញ្ជាការអង្គរក្សខេត្ដព្រះវិហារ និង បានកោតសរសើរដល់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានមនសិការស្នេហាជាតិខ្ពស់ ក្នុងការពារទឹកដី ការពារមាតុភូមិ ការពារប្រាសាទព្រះវិហារ ដែលជានិមិត្ដរូបនៃដួងព្រឹងព្រលឹងជាតិខ្មែរ ហើយបានអនុវត្ដយ៉ាងខ្ជាប់ខ្ជូននូវអនុសាសន៍ និងបទបញ្ជារបស់ថ្នាក់ ដឹកនាំកំពូលៗ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។ ឯកឧត្ដមបានមានប្រសាសន៍ទៀតថា ការនាំយកអំណោយទាំងអស់ នៅលើទឹកដីប្រាសាទ ព្រះវិហារនេះ គឺជាការបង្ហាញពីទឹកចិត្ដគោរពស្រលាញ់ ចំពោះកងទ័ព ក៏ដូចជា ការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ ជាមួយនឹងសមរភូមិមុខ និងបានបង្ហាញពីទឹកចិត្ដសាមគ្គីភាព ហើយបានលះបង់អ្វីៗទាំងអស់ ដើម្បីការ ពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្ដមបានមានប្រសាសន៍បញ្ជាក់ថា អំណោយដ៏តិចតួចនេះ មិនអាចកាត់ៃ់ថ្លស្មើនឹងទឹកចិត្ដដ៏ក្លាហាននិងលះបង់ខ្ពស់ របស់នាយ ទាហាន នាយទាហានរង និងពលទាហាននៅទីនេះទេ ហើយក៏ជាមោទនភាពជាតិខ្មែរយើង ដែលនៅពេលមានការ រំលោភពីប្រទេសជិតខាង បង្ហាញពីការសាមគ្គីភាព យ៉ាងខ្លាំងក្លា មានជាតិនិយម ការពារទឹកដីរបស់ខ្លួនប្រកបដោយឆន្ទះខ្ពស់។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ បានមានប្រសាសន៍ សម្ដែងនូវទឹកចិត្ដសប្បាយរីករាយ និងបានថ្លែងអំណគុនយ៉ាង ជ្រាលជ្រៅចំពោះ ឯកឧត្ដម ឧកញ៉ា ឌឿន សុវណ្ណ ព្រមទាំង ព្រះសង្ឈ អាជីវករ និងសប្បុរសជនទាំងអស់ ដែលតែងតែបាន ជួយឧប្ថម្ភគាំទ្រលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់ អាវុធដែលកំពង់ឈរជើងការពារបូរណៈភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន និងប្រាសាទបុរាណនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម បានមានប្រសាសន៍បន្ដថា បើប្រៀបធៀបពីសភាពការ ដំបូង និងឥឡូវនេះគឺងាយស្រួលច្រើនណាស់ ដោយមានផ្លូវ ងាយ ស្រួលធ្វើដំណើរ មិនពិបាក់ដូចពីពេលមុនទៀតទេ នេះក៏ដោយសារតែយុទ្ធសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ បានខិតខំដោះស្រាយរាល់សភាពការស្មុក្រស្មាញទំាងឡាយ ដែលបំណងមហិច្ឆិតាខ្ពស់របស់ពួកសៀម ចង់វាយបកទន្ទ្រាន រំលោភបូរណភាពទឹកដី ពិសេសប្រាទព្រះវិហារ ឱ្យខ្លបខ្លាចមានសភាពការស្ងប់ស្ងាត់ទៅវិញ។ ចំពោះអំណោយផ្ទាល់របស់ ឯកឧត្ដម ឧកញ៉ា ឌឿន សុវណ្ណ និងក្រុមគ្រួសារ នាំយកទៅប្រគល់ជូនដល់កងកម្លាំង នៃ កងអន្ដរាគមពិសេស នៅទីបញ្ជាកអង្គរក្សប្រចាំខេត្ដព្រះវិហារ រួមមាន ម៉ី ១ពាន់កេស ទឹកសុទ្ធ ៦០០កេស ស្រា៣៣កេស និងថវិកា ៥៥លានរៀល ព្រមទាំងអំណោយជាសំភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀតមកពី ព្រះចៅធិការ គណៈកម្មការ ពុទ្ធបរិសទ្ធវត្ដខ្សាច់ពូន ស្រុងឧដុង្គ ខេត្ដកំពង់ស្ពឺ និងអាវជីវករខេត្ដសៀមរាប បានប្រគលជូននាពេលនេះដែរ។Last Updated (ព្រហស្បតិ, 04 កុម្ភះ 2010 16:55)












