ឯកឧត្ដម ចាន់ ភិន បើកសិក្ខាសាលាស្ដីពីការឈានចូលក្នុងទីផ្សារពិភពលោក
ឯកឧត្ដម ចាន់ ភិន បើកសិក្ខាសាលាស្ដីពីការឈានចូលក្នុងទីផ្សារពិភពលោកភលិតផលកសិកម្មរបស់កម្ពុជា
គណៈកម្មការទី៣ និងទី៩ ព្រឹទ្ធសភា និងគំរោងគាំទ្រនីតិប្បញ្ញត្ដិកម្ពុជា-កាណាដា កាលពីថ្ងៃទី ០៣ ខែកុម្ភៈ បានរៀបចំធ្វើសិក្ខាសាលាស្ដីពីការឈានចូលទីផ្សារពិភពលោក នៃផលិតផលកសិកម្មរបស់កម្ពុជា។ ឯកឧត្ដម ចាន់ ភិន ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានគូសសញ្ជាក់ថា សិក្ខាសាលានេះនឹងនាំមកនូវ បទពិសោធន៍ជាច្រើនថែមទៀត អំពីការកំរិតភាពប្រឈមកាលានុវត្ដភាព របស់វិស័យកសិកម្មនៅកម្ពុជា យល់ដឹងពីវិធីទាំងឡាយ ដែលពាណិជ្ជកម្មពិភពលោកអាចជួយនូវការអភិវឌ្ឍន៍ ខាងផ្នែកកសិកម្មនៅកម្ពុជា ព្រមទាំងយល់ដឹងពីការវិភាគខ្សែសង្វាក់ផលិតកម្ម នៅពេលដែលយើងស្វែងរកនូវវិធី ក្នុងការអភិវឌ្ឍន៍វិស័យ កសិកម្មនឹងវិស័យពាក់ព័ន្ធដ៏ទៃទៀតសំរាប់កម្ពុជា។ ទន្ទឹមនេះការយល់ដឹងបន្ថែមពីសក្ដានុពលសំរាប់ការលូតលាស់ និងការនាំចេញដែលមានតម្លៃខ្ពស់បន្ថែមនូវផលិតផល សំខាន់ទាំងពីរបស់កម្ពុជាគឺអង្ករ និងគ្រាប់ស្វាយចន្ទី
Last Updated (ព្រហស្បតិ, 04 កុម្ភះ 2010 15:21)











