ឯកឧត្ដម ម៉ម ប៊ុនហេង ចូលរួមបើកកិច្ចប្រជុំ
ឯកឧត្ដម ម៉ម ប៊ុនហេង ចូលរួមបើកកិច្ចប្រជុំពង្រឹងប្រព័ន្ធតាមដានមរណៈភាពមាតា
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំពង្រឹង ប្រព័ន្ធតាមដានមរណៈភាពមាតា នាទីស្ដីការគណៈរដ្ឋមន្ដ្រី។ ឯកឧត្ដម ម៉ម ប៊ុនហេង មានប្រសាសន៍ថា កិច្ចប្រជុំពង្រឹងប្រព័ន្ធតាមដានមរណៈភាពមាតា គឺជាការផ្សព្វផ្សាយអំពីកិច្ចដំណើរការ នៃបន្ទប់តាមដាន មរណៈភាពមាតា និងការប្រើប្រាស់របាយការណ៍ព័ត៌មានប្រចាំសប្ដាហ៍ ស្ដីពីមរណៈភាពមាតា នៅក្នុងប្រព័ន្ធសុខា ភិបាលសាធារណៈ។ យន្ដការថ្មីនេះ បញ្ជាក់ពីគំនិតផ្ដួចផ្ដើមថ្មីមួយទៀត នៃវិស័យសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធ តាមដានមរណៈភាពមាតា ដែលកំពុងដំណើរការពេលបច្ចុប្បន្ន។
ឯកឧត្ដម ម៉ម ប៊ុនហេង មានប្រសាសន៍ទៀតថា យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់អំពីគោលដៅ អាទិភាពនៃការកែលំអរសូចនាករសំខាន់ៗ ក្នុងវិស័យសុខាភិបាល ពិសេសការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក តាមរយៈការពង្រីកគុណភាពសេវាសុខភាពបន្ដពូជ សុខភាពមាតា ទារក និងកុមារ។ គ្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ការស្លាប់របស់កុមារអាយុក្រោម១ឆ្នាំ និងកុមារអាយុក្រោម៥ឆ្នាំ បានថយចុះប្រមាណ៣០%។ ក្នុងសារិការណ៍នេះសូចនាករសុខភាពមាតាសំខាន់ៗ នៃដំណើរអោនឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា នៅដំណាច់ឆ្នាំ២០១៥ និងពឹងផ្អែកទាំងស្រុង ទៅលើកំរិតអតិបរិមានៃការសំរាលកូនដោយបុគ្គលិកឆ្មបជំនាញ ការសំរាលកូននៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ និងការពង្រីកឱ្យមានកាន់តែច្រើនថែមទៀត នូវសេវាសង្គ្រោះសម្ភពបន្ទប់ក្នុងទូទាំងប្រទេស។
Last Updated (ព្រហស្បតិ, 04 កុម្ភះ 2010 15:20)











