ឯកឧត្ដម ខៀវ កាញារីទ្ធ ជួបឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ឯកឧត្ដម ខៀវ កាញារីទ្ធ ជួបឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្ដិបេសកកម្មការទូត 

     ក្នុងឱកាសបញ្ចប់អាណត្ដិបេសកកម្មការទូតនៅកម្ពុជា លោកជំទាវ ចាង ជីហ្វេង ឯកអគ្គរដ្ឋទូតសាធារណ រដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលជួបជំរាបលា និងជំរាបជូនពីលទ្ធផលការងារមួយចំនួនជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១០។ លោកជំទាវ ចាង ជីហ្វេង បានជម្រាបជូនពីអាណត្ដិ បេសកកម្មការទូតរបស់លោកជំទាវ ក្នុងរយៈពេល៤ឆ្នាំនៅកម្ពុជា បានពិនិត្យឃើញពីស្ថាន ភាពវិវត្ដន៍រីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់ផ្នែកគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលបាន អនុវត្ដន៍នូវគោលនយោបាយ យ៉ាងត្រឹមត្រូវ មានស្ថេរភាពនយោបាយល្អ មានសុខសន្ដិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ជាលំដាប់។ ជាមួយនេះប្រទេសកម្ពុជា បានបោះជំហានយ៉ាងស្វាហាប់នៅលើឆាកជាតិ និងអន្ដរជាតិ និងបង្ហាពីកិត្យានុភាពជាតិ គួរជាទីមោទនភាព។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតចិន បានថ្លែងនូវអំណរគុណ ចំពោះកិច្ចសហប្រតិបត្ដិការពីស្ថាប័នគ្រប់ជំនាន់ថ្នាក់ ជាពិសេសក្រសួងព័ត៌មានកម្ពុជា ដោយបានធ្វើឱ្យវិស័យសារព័ត៌មាន នៃប្រទេសទាំងពីរមានភាពរីកចំរើន។

 

          តាមរយៈចំណងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការយ៉ាងល្អ នៃប្រទេសទាំងពីរនាពេលកន្លងមក លោកជំទាវនឹងបន្ដចូលរួមគាំទ្រ ដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែទទួលបានភាពរីកចំរើនទ្វេឡើង ថែមទៀត។ ទន្ទឹមនេះលោកជំទាវ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជានិច្ចកាលបានចូលរួមគាំទ្រ និងយកចិត្ដទុកដាក់លើគម្រោងនៃកិច្ចសហប្រតិបត្ដិការ រវាងប្រទេសចិន និងកម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ នៃចំណងមិត្ដដ៏យូរលង់នៃប្រទេសទាំងពីរ។ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃអាណត្ដិបេសកកម្មការទូត របស់លោកជំទាវ ចាង ជីហ្វេង នៅកម្ពុជា ហើយក្នុងឋានៈជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកជំទាវបានចូលរួមជួយដល់ដំណើរការអភិវឌ្ឍន៍ជាច្រើន ក្នុងនោះទាក់ទងទៅនឹងវិស័យព័ត៌មាន គឺបានបង្កើត ឱ្យមានជាស្ថានីយ៍វិទ្យុមិត្ដភាពកម្ពុជា-ចិន ដែលធ្វើការផ្សាយបន្ដពីប្រទេសចិនមកកម្ពុជា ដែលបច្ចុប្បន្ននេះបាន ពិនិត្យឃើញថា មានការរីកចំរើន និងវិសាលភាពនៃការផ្សាយបានជាច្រើននៅក្នុងតំបន់នានា នៃប្រទេសកម្ពុជា។ តាមរយៈនេះ ឯកឧត្ដម បានសំណូមពរដល់ប្រទេសចិន តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត បន្ដពង្រីកការផ្សាយ តាមរយៈវិទ្យុមិត្ដភាពកម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសតាមបណ្ដាខេត្ដ ដែលមាន ប្រជាជនរស់នៅច្រើន ដូចជាខេត្ដសៀមរាប និងខេត្ដបាត់ដំបង។ឯកឧត្ដម រដ្ឋមន្ដ្រីបានជម្រាបជូនពីភាពរីកចំរើន នៃកិច្ចប្រតិបត្ដិយ៉ាងល្អនៅលើវិស័យសារព័តមាន នៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយតាមរយៈនេះក្រសួងព័ត៌មាន តែងតែបញ្ជូនមន្ដ្រីទៅទទួលបណ្ដុះ បណ្ដាលនៅប្រទេសចិន។ ជាងនេះទៅទៀតតាមរយៈនៃកិច្ចសហប្រតិបត្ដិការល្អ ស្ថានីយ៍ទូរទស្សន៍ CCTV របស់ប្រទេសចិន បានផ្ដល់ជាការិយាល័យមួយ ដើម្បីឱ្យអ្នកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា យកព័ត៌មានមកផ្សាយ នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោហឯកឧត្ដមរដ្ឋមន្ដ្រីបានជូនពរដល់លោកជំទាវ ចាង ជីហ្វេង ដែលបញ្ចប់អាណត្ដិ បេសកកម្មការតូតនៅកម្ពុជា ហើយទៅបំពេញភារកិច្ចថ្មីសូមឱ្យទទួលបានភាពជោគជ័យ ជារៀងរហូត។ នៅក្នុងឱកាសនោះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្ដល់នូវវត្ថុជារូបសញ្ញាសំគាល់ក្រសួងព័ត៌មាន និងរូបបដ្ឋិមាដែលបានឆ្លាក់ពីឈើ ដែលរុះរើអាគារក្រសួងព័ត៌មានចាស់ ដែលមានអយុកាលរាប់រយឆ្នាំមកហើយ និងជាតំណាងនៃមិត្ដភាពជាបងប្អូន និងគ្នារវាងកម្ពុជា-ចិន ជារយឆ្នាំបន្ដទៅមុខទៀត។

Last Updated (ព្រហស្បតិ, 04 កុម្ភះ 2010 15:19)

 
ភ្ញៀវកំពុងទស្សនា
We have 9 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday235
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3934
mod_vvisit_counterThis month7273
mod_vvisit_counterAll351431

Online Now: 30
Your IP: 38.107.191.95
,
Now: 2010-09-08 06:47
អ៊ីម៉ែល