ឯកឧត្ដម ជា ចាន់តូ ជួបលេខាធិការប្រតិបត្ដិ នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក

ឯកឧត្ដម ជា ចាន់តូ ជួបលេខាធិការប្រតិបត្ដិ

នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក

          ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គភាពស៊ើប ការណ៍ ហិរញ្ញវត្ថុកម្ពុជា បានទទួលជំនួបពិភាក្សា ការងារជាមួយលោក Gordon Hook លេខាធិការប្រតិបត្ដិ នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ (APG) នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០០៩ នាសណ្ឋាគារ Royal Angkor Resort ខេត្ដសៀមរាប។ កិច្ចពិភាក្សាផ្ដោតជាសំខាន់ទៅលើការបង្កើន នូវកិច្ចសហប្រតិបត្ដិ ការរវាង ធនាគារជាតិនៃកម្ពុជា ក៏ដូចជាអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា ជាមួយនឹងក្រុម ប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ សំដៅចូលរួមប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយសហគមន៍អន្ដរជាតិក្នុងតំបន់ និងពិភពលោកទាំងមូល។

បន្ទាប់មកនៅថ្ងៃដដែលនោះដែរ ឯកឧត្ដម ទេសាភិបាល ជា ចាន់តូ បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាង ឯកឧត្ដម ផាន់ ហូរ អគ្គលេខាធិការអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិ នៃកម្ពុជា និងលោក Muhammad Mah Fuzur Rahman នាយកចាត់ការទូទៅ នៃនាយកដ្ឋានប្រឆាំងការសម្អាតប្រាក់ នៃធនាគារកណ្ដាលប្រទេសបង់ក្លាដេស។ អនុស្សារណៈនៃការយោគយល់នេះ មានសារៈសំខាន់ណាស់ ក្នុងការ រិតចំណង កិច្ចសហប្រតិបត្ដិការរវាង ធនាគារកណ្ដាលប្រទេសបង់ក្លាដេស និងធនាគារជាតិនៃកម្ពុជា ក្នុងការ ដោះដូរព័ត៌មានស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងក្របខណ្ឌនៃច្បាប់ជាតិរបស់ អាជ្ញាធរនីមួយៗ ដើម្បីចូលរួមប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយសហគមន៍អន្ដរជាតិ ក្នុងតំបន់ និងពិភពលោក។ តាមរយៈលទ្ធផលនៃការ ចុះហត្ថលេខាលើអនុស្សារណៈ នៃកាេយោគយល់គ្នានេះ ប្រទេសកម្ពុជា ជាពិសេសអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា និងទទួលបានចំណេះដឹង និងបទពិសោធន៍ ពីនាយកដ្ឋានប្រឆាំងការសម្អាតប្រាក់ ដែលជាអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុ នៃប្រទេសបង់ក្លាដេស យកមកអនុវត្ដជាក់ស្ដែង ដើម្បីឱ្យអង្គភាពនេះអនុវត្ដមុខងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ប្រទេសបង់ក្លាដេស ជាស្ថាបនិក និងចូលជាសមាជិករបស់ (APG) នៅឆ្នាំ១៩៩៧ ហើយប្រទេសកម្ពុជា បានចូលជាសមាជិក ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ (APG) នៅខែមិថុនា ឆ្នាំ២០០៤ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០០៧។

Last Updated (សុក្រ, 30 តុលា 2009 12:28)

 
ភ្ញៀវកំពុងទស្សនា
We have 11 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday181
mod_vvisit_counterYesterday1083
mod_vvisit_counterThis week4389
mod_vvisit_counterThis month2294
mod_vvisit_counterAll346452

Online Now: 26
Your IP: 38.107.191.97
,
Now: 2010-09-03 07:19
អ៊ីម៉ែល