ឯកឧត្ដម ហោ ណាំហុង បើកកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន កម្ពុជា
|
ឯកឧត្ដម គាត ឈន់ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៦២និងផ្លូវលេខ ១៧៤ ខេត្ដព្រះវិហារ ក្នុងឱកាស ចុះបំពេញបេសកម្មនៅតាមបណ្ដោយព្រំដែនប្រាសាទព្រះវិហារ កាលពីដើមសបា្ដហ៍ កន្លងមក នេះ ឯកឧត្ដម ឧបនាយក រដ្ឋមន្ដ្រី គាត ឈន់រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួត ពិនិត្យការដា្ឋនស្ថាបនាផ្លូវលេខ ១៧៤ប្រវែង ២៧គីឡូមែត្រដោយក្រាល គ្រួសក្រហម ពីផ្លូវជាតិលេខ ៦២ត្រង់ត្រញំងសង្កែដល់ភូមិស្រះម្លិះស្រុក ជាំក្សានខេត្ដព្រះវិហារ។ ឯកឧត្ដម ឧត្ដមសេនីយឯក ខ្វាន់ ស៊ាម នាយរងសេនាធិការចំរុះអគ្គបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដា្ឋន វិស្វកម្មអគ្គបញ្ជាការបានបញ្ជាក់ថា កំណាត់ផ្លូវលេខ ១៧៤ពីផ្លូវលេខ ៦២ និងស្ថាបនាស្ពានបេតុងចំនួន ១០កន្លែងសរុប ២៣៧ម៉ែត្រដាក់ដាឡូហ៍ ចំនួន៣កន្លែង និងណូបេតុងចំនួន ៣១កន្លែង។
ឯកឧត្ដម ញឹម វណ្ណដា បើកកិច្ច ប្រជុំផ្សព្វផ្សាយការគ្រប់គ្រងគ្រោះមហន្ដរាយ កិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងគ្រោះភ័យនៃគ្រោះមហន្ដរាយ នៅមួលដ្ឋានសហគមន៍ និងការដាក់បញ្ច្ជូល សកម្មភាពត្រៀមរៀបចំ ជំងឺរាតត្បាត ផ្ដាសាយបក្សីនិងផ្ដាសាយ ប្រភេទថ្មី បានប្រារឰធ្វើនៅខេត្ដសៀមរាប ក្រោមអធិបតីភាពឯ.ឧ ញឺម វណ្ណដា ទេសរដ្ឋមន្ដ្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ ឯកឧត្ដម ស៊ូ ភិរិន្ទ អភិបាលនៃគណៈអភិបាល ខេត្ដសៀមរាបបានបញ្ជាក់ថា ក្នុងរយៈពេល ៨ខែកន្លងមកនេះខេត្ដសៀមរាបបាន ទទួលរងគ្រោះដោយ ខ្យល់ព្យុះនៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង បណា្ដលឱ្យរលំផ្ទះចំនួន ១៦២ខ្នង របើកដំបូល ២១១ខ្នងទ្រេត ១ខ្នងស្លាប់មនុស្សចំនួន ២នាក់របួស ១០នាក់ រន្ទះបាញ់អាប់ក្របី ១ក្បាល និងខូច ម៉ូតូ ១គ្រឿង។
សិក្ខាសាលាក្នុងប្រទេសស្ដីអំពី ការក្រើនរំលឹកពីភាពអាសន្ន សិក្ខាសាលាស្ដីអំពី ការក្រើនរំលឹកពីភាពអាសន្ន កំពុងអភិវឌ្ឍផែនការផ្សាយ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយ ABU នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ដោយមានសិក្ខាកាម ចូលរួមមកពីអគ្គនយកដ្ឋាន វិទ្យុ ទូរទស្សន៍ ការសែត មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ នឹងផ្ដោតជាសំខាន់ទៅលើ ការអភិវឌ្ឍន៍ដំណើរការបែប សាមញ្ញ ស៊ីសង្វាក់ និងដែលបានកំណត់យ៉ាង ច្បាស់ក្នុងចំណោម ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចេញផ្សាយ ពិនិត្យបញ្ជាក់ ធ្វើឱ្យទាន់ហេតុការ និងបញ្ចប់ សំណើផ្សាយការ ក្រើនរំលឹកជាមុន។ លើសពីនេះទៅ ទៀតសិក្ខាសាលានេះ ក៏និងបណ្ដុះបណ្ដាលដល់ អ្នកផ្សាយ ទាំងអស់អំពី ការសរសេរ អត្ថបទផ្សាយ និងការផលិតការក្រើន រំលឹកពីភាព អាសន្ន។ លោកស្រី អា ណុន អ្នករៀប ចំកម្មវិធី និងក្នុងនាមតំណាងមកពីប្រព័ន្ធផ្សព្វ ផ្សាយតំបន់ប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា សិក្ខាសាលា ទាំងនេះនឹងបង្កើត និងពង្រឹងការយល់ដឹងក្នុង ចំណោមអ្នកផ្សាយ ជាតិ ទាំងឡាយ ព្រមទាំង អ្នកទស្សនា អ្នកស្ដាប់ របស់ពួកគេ ក្នុងគោលបំណងបំផុសពួកគេអោយចាត់ វិធានការវិជ្ជមានឆ្លើយតប នឹងការចេញផ្សាយការក្រើនរំលឹក ជាមុន។ លោកស្រី បន្ដថា អ្នកផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការ ចែកចាយ ព័ត៌មានដល់ សាធារណៈជន មុនពេល គ្រោះ មហន្ដរាយកើតមានឡើង។
សមត្ថកិច្ចនគបាលចរាចរណ៍នឹងធ្វើការផាកពិន័យលើអ្នកបើកបរក្នុងពេលស្រវឹង សមត្ថកិច្ចនគបាលចរាចរណ៍នឹងធ្វើការផាកពិន័យលើអ្នកបើកបរក្នុងពេលស្រវឹងចាប់ពីថ្ងៃទី១ តុលា ២០១០ខាងមុខ។ លោកវរសនីយ៍ត្រី ចេវ ហាក់ នាយរងការិយាល័យនគបាល ចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានឧឱ្យដឹងថា សមត្ថកិច្ច នគរបាលចរាចរណ៍នឹងបង្កើត ប៉ុស្ដិ៍ត្រួតពិនិត្យ ជាច្រើនកន្លែងចំពោះអ្នកបើកបរយានយន្ដ ក្នុងពេលស្រវឹង និងអ្នកបើកបរម៉ូតូដោយ គ្មានពាក់មួកសុវត្ថិភាពនៅរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងកំពង់ស្ពឺ។ ការត្រួតពិនិត្យនិងធ្វើការ ផាកពិន័យទៅ លើអ្នកបើកបរយានយន្ដស្រវឹងនឹងចាប់ផ្ដើមនៅក្នុង ខែកញ្ញានេះប៉ុន្ដែយោងតាម សមត្ថកិច្ចន គបាលក្រសួងមហាផ្ទៃយុទ្ធនាការនឹងត្រូវ រំកិល ១ខែថយក្រោយរហូតដល់ខែតុលា ដោយសារតែមន្ដ្រីកំពុងតែទទួល នូវ ការបណ្ដុះបណ្ដាល ការប្រើប្រាស់ឧបករណ៍វាស់ជាតិស្រវឹង និងយុទ្ធសាស្ដ្រ ដើម្បីជ្រើសរើស ទីតាំងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ការត្រួតពិនិត្យទៅលើអ្នក បើកបរយានយន្ដ ទាំងឡាយនឹងធ្វើឡើងនៅម៉ោង៦ៈ៣០នាទីល្ងាច ដល់ពាក់កណ្ដាលអាត្រាធ។ ស្ថិតិគ្រោះថ្នាក់ចរាចរណ៍បានឱ្យដឹងថា ក្នុងចំណោមគ្រោះថ្នាក់ ដែលកើតមានឡើង ដែលបណ្ដាល ឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ក្នុង១ថ្ងៃ និងបង្កឱ្យមានរបួសជាច្រើននាក់ ហើយបំផ្លាញទ្រព្យ សម្បត្ដិអស់ជាច្រើន មាន១៧ភាគរយ បង្កឡើងដោយ អ្នកបើកបរ យានយន្ដស្រវឹង។ សមត្ថកិច្ចប្រឆាំងអំពើពុករលួយចេញដំណើរហើយ មន្ដ្រីដែលជាថ្នាក់ដឹកនាំចំនួន១៤រូប នៃស្ថាប័នប្រឆាំងអំពើពុករលួយបានធ្វើសច្ចាប្រណិធាន ដើម្បីចូលបំរើការងារជាមន្ដ្រីនគរបាលយុត្ដិធម៌។ ដែលនោះមានន័យថា ការងារប្រឆាំងអំពើពុករលួយចេញដំណើរហើយ ។ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០ សាលាឧទ្ធរណ៍ បានបើកស វនាការ តាមការស្នើសុំរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីសច្ចាប្រណិធានស្បថ ចូលធ្វើការជាផ្លូវការស្របតាម ច្បាប់ស្ដីពីក្រម នីតិវិធីព្រហ្មទណ្ឌ ហើយនៅក្នុងពិធីធ្វើសច្ចាប្រណិធាននោះដែរ មានមន្ដ្រីនៃស្ថាប័នប្រឆាំងអំពើពុករលួយចំនួន១៤រូប បានចូលរួមនៅក្នុងពិធីនោះ ។ ឯកឧត្ដម ឱម យ៉ិនទៀង បានមានប្រសាសន៍ឱ្យដឹងថា ពិធីនេះនឹងមានជាបន្ដបន្ទាប់ទៅទៀតនាពេលខាង មុខបន្ទាប់ពីសមាជិកសមាជិកា នៃស្ថាប័នប្រឆាំងអំពើពុករលួយបញ្ចប់វគ្គសិក្សា ។ ពិធីនោះរៀបចំឡើងដោយមាន ឯកឧត្ដម ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ ជាប្រធាន ក្រុមប្រឹក្សាជំនុំជំរះនិង ឯកឧត្ដម អ៊ុក សាវុធ ជាតំណាងអយ្យការ។
កម្ដុជារួមគ្នាផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃថ្នាំជក់ក្រសួងសុខាភិបាល បានប្រកាសឱ្យមាន ការរួមគ្នាផ្សព្វផ្សាយពីផលប៉ះពាល់ នៃការផលិតថ្នាំជក់។ ក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំអន្ដរ ក្រសួងលើកទី១៤ ក្នុងគោលបំណងស្ដីពី ការធ្វើបច្ចុប្បន្នភាពពីលទ្ធភាព នៃការអនុវត្ដអនុក្រិត្យស្ដីពីការបោះពុម្ពសារស្ដីពី សុខភាពលើកញ្ចប់បារី និងសេចក្ដីព្រាងអនុក្រិត្យស្ដីពីវិធានការ ចំពោះការផ្សាយផលិតផលថ្នាំជក់។ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ទាមទារឱ្យមាន ការផ្សព្វផ្សាយ សំដៅលើក កម្ពស់សុខមាលភាពសាធារណៈ និងកាត់បន្ថយភាពក្រីក្រតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។
រោងម៉ាស៊ីនកិនស្រូវនឹងរួមគ្នានាំអង្ករចេញឱ្យបាន ២សែនតោន នៅ២០១១ សមាគមន៍រោងម៉ាស៊ីន កិនស្រូវនៅកម្ពុជានឹងធ្វើការរួមគ្នាដើម្បីនាំអង្ករចេញឱ្យបាន ២សែន តោននៅ ក្នុងឆ្នាំ ២០១១ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសចេញគោល នយោបាយបង្កើត ផលិតកម្មស្រូវ និងការនាំចេញអង្ករ។ លោក ភូ ពុយ ប្រធានសម្ព័ន្ធ សមាគមរោងម៉ាស៊ីន កិនស្រូវកម្ពុជា បានឱ្យដឹងថាយើងនឹងរួមកម្លាំងដើម្បីធ្វើយ៉ាងណាឱ្យយើងអាចមានលទ្ធភាព ទទួលបានបរិមាណអង្ករមួយដ៏ច្រើនសម្រាប់បម្រើការនាំចេញ ប្រកបដោយជោគជ័យនៅឆ្នាំ ខាងមុខ។ សម្ព័នសមាគមរោងម៉ាស៊ីនកិនស្រូវ កម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទាំងអស់នៅក្នុងប្រទេស នឹងជួបជុំគ្នានៅខេត្ដសៀមរាប ដើម្បីពិភាក្សាស្ដីពីលទ្ធផល ក្នុងការជំរុញការនាំចេញអង្ករ។
អិន ប៊ី ស៊ី គ្រោងលក់ប្រាក់ដុល្លារ ៥លានទៀតដើម្បីស្ថិរភាពប្រាក់រៀល ធនាគារជាតិនៃកម្ពុជា អិន ប៊ី ស៊ី បានប្រកាសពីផែនការលក់ប្រាក់ដុល្លារ បន្ថែមទៀតចំនួន ៥លានដុល្លារ ក្នុង គោលបំណងរក្សានិរន្ដរភាពរូបិយបណ្ណ័ ដោយធ្វើឱ្យចំនួនទឹកប្រាក់ ដែលបានលក់សរុបនៅឆ្នាំនេះ មានចំនួន ៤៨លានដុល្លារ ហើយ។តាមអាជីករទិញលក់ ប្រាក់បានឱ្យដឹងថា រូបិយប័ណ្ណកម្ពុជា បានធ្លាក់ចុះជិត ២ភាគរយ ធៀបនឹងប្រាក់ដុលា្លរ ចាប់ពីពាក់កណ្ដាល់ខែមេសា ប៉ុន្ដែមានស្ថិរភាពវិញ បន្ទាប់ពីធនាគារកណា្ដលចាប់ផ្ដើមអនុវត្ដ គោលនយោបាយអន្ដរាគមន៍ កាលពីខែឧសភា។ អាល្លឺមង់បន្ដជួយលើវិស័យដីធ្លីកម្ពុជាដែលសម្បូររឿងវិវាទ យោងតាមសេចក្ដីថ្លែងការណ៍ របស់ស្ថានទូតអាល្លឺមង់បានឱ្យដឹងថា រដ្ឋាភិបាលនៃសហព័ន្ធ អាល្លឺមង់បានសម្រេច បន្ដការរួមចំណែកក្នុងការ ងភិវឌ្ឍលើវិស័យដីធ្លី ដែលមាន វិវាទនៅក្នុងប្រទេស កម្ពុជា ជាមួយនឹងជំនួយផ្នែក បច្ចេកទេសសម្រាប់ឆ្នាំ ២០១១និង ២០១២ ដែលគិតជាទឹកប្រាក់មាន រហូតដល់ជាង៤លានអឺរ៉ូ ដើម្បីបន្ដ ពង្រឹងការអនុវត្ដ សិទ្ធិមនុស្សនៅក្នុងវិស័យដីធ្លី។ កម្មវិធីចូលជាសមាជិក របស់មន្ទីរពេទ្យ FV កម្មវិធីចូលជាសមាជិកមន្ទីរពេទ្យ FV សំរាប់ប្រជាជនកម្ពុជា បានប្រកាសបើកបំរើសេវាកម្មថ្មី របស់ខ្លួន នៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ កន្លងមកនេះ។ ដែលកម្មវិធីនេះ បានផ្ដល់នូវឱកាស ដ៍ល្អប្រសើរ សំរាប់សមាជិក ទាំងអស់ឱ្យទទួលបាន នូវអត្ថប្រយោជន៍នៃសេវាព្យាបាល និងថែទាំសុខភាព ច្រើនបែបច្រើនយ៉ាង។ ជាមួយនឹងគម្រោង កម្មវិធីនឹងក្លាយជា សមាជិកនេះ មន្ទីរពេទ្យ FV មានដៃគូសំខាន់ ជាមួយក្រុមហ៊ុន ធានារ៉ាប់រង Bao Viet Saigon។ លោកស្រី ម៉ូលានទូលីទូ នាយកទីផ្សារមន្ទីរពេទ្យអាស៊ី តំណាងឱ្យលោកវេជ្ជៈបណ្ឌិត ជេន ម៉ាកហ្សែល ហ្គីលូន អគ្គនាយកមន្ទីរពេទ្យ FV បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែង ដែលមន្ទីរពេទ្យសំរេចឱ្យបាននោះ គឺការផ្ដល់សេវា ព្យាបាល និងថែទាំសុខភាពប្រកប ដោយគុណភាពខ្ពស់។ នៅប្រទេសជឿនលឿនមួយចំនួន បានបង្កើត កម្មវិធីនេះឡើង ដើម្បីធានាបាននូវ ប្រសិទ្ធភាព និងនិរន្ដភាពនៃគម្រោងសន្ដិសុខសង្គម។ មន្ទីរពេទ្យ FV បានបង្កើតកម្មវិធីក្លាយជា សមាជិកនេះ ឡើងដើម្បីជាមធ្យោបាយថ្មី ជួយដល់ផ្នែកហិរញ្ញវត្ថុសំរាប់អ្នកជំងឺ ដែលមិនបានទទួលសេវា ធានា រ៉ាប់រង សុខភាប។ ប័ណ្ណជាសមាជិកមន្ទីរពេទ្យមាន ៥ប្រភេទ គឺប្រភេទ Kid Gold មានតំលៃ ២៣០ដុល្លារ ប្រភេទ Kid Silver មានតំលៃ ១៨០ ដុល្លារ ប្រភេទ Select តំលៃ ២៣០ ដុល្លារ ប្រភេទ Privilege តំលៃ ៣២៥ ដុល្លារ និងប្រភេទ VIP តំលៃ ១២០០ដុល្លារ។ ដែលផ្ដល់ជូននូវ សេវាសុខភាព លំដាប់អន្ដរជាតិ ដើម្បីបំពេញតម្រូវការ ទៅតាមអាយុ និងភេទរបស់សមាជិកម្នាក់ៗ។
|
- សេចក្ដីជូនដំណឹង
- ឯកឧត្ដម ថោង ខុន ជួបសំណេះសំណាលជាមួយ តំណាងការីទេសចរណ៍សារព័ត៌មាន និងឧស្សាហកម្មទេសចរណ៍ មកពីប្រទេសជប៉ុន
- កីឡាជាតិ
- ព៍ត៌មានជ្រុងមួយ
- ស្ពានកោះពស់បញ្ចប់ការសាងសង់ឆ្នាំក្រោយ
- ការអាននិងការសរសេរបង្កើនការយល់ដឹងរបស់អ្នកអំពីពិភពលោក
- សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យ អេឌីប៊ី ជួយកម្ពុជាលើវិស័យប្រព័ន្ធធារាសាស្ដ្រ
- ៦ខែដើមឆ្នាំ២០១០ ភ្ញៀវទេសចរឆ្លងកាត់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កើនឡើង ១០ភាគរយ
- សម្ដេច ហ៊ុន សែន ឱ្យពង្រីកផ្លូវលេខ ៦A ត្រឹមតែ ៣០ម៉ែត្រ ប៉ុណ្ណោះ
- ការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជានៅក្នុងខែកក្កដានេះកើនឡើង ១១.៥១ភាគរយ














