ឯកឧត្ដម ប៉ាន់ សុរ៉ាសាក់ បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការស្រាវជ្រាវ
និង វិភាគទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ
|
ឯកឧត្ដម ប៊ិន ឈិន ជួបអភិបាលស្រុកអង្គរជុំ វ៉ារិន និងពិនិត្យផ្ទៃដីព្រៃឈើ ខេត្ដសៀមរាប ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជា្ញធរដោះស្រាយទំនាស់ដីធ្លី រួមដំណើរដោយ មន្ដ្រីរដ្ឋបាលព្រៃឈើ និងបរិស្ថាន បានអញ្ជើញចូលជួបសំណេះសំណាល ជាមួយអភិបាលស្រុកអង្គរជុំ ខេត្ដសៀមរាប ដើម្បីស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងបញ្ហាទំនាស់ ដីធ្លីដែលកើតមាន ឡើងនៅ ស្រុកនេះកន្លងមក។ លោក រត្ន័ ជុំ អភិបាលស្រុកអង្គរជុំ បញ្ជាក់ថា ស្រុកអង្គរជុំមានទំនាស់ដីធ្លី បន្ដិចបន្ដួចដោយសារ ប្រជាពលរដ្ឋមួយ ចំនួនតូច ទៅតាំងទីលំនៅហួសព្រំប្រទល់ស្រុករបស់ខ្លួន និងវាតយកដីព្រៃ ឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ឯកឧត្ដម ប៊ិន ឈិន បានណែនាំដល់អភិបាលស្រុកអង្គរជុំ មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ និង បរិស្ថាន ត្រូវសហការគ្នាបង្ក្រាបនឹងទប់ស្កាត់រាល់ បទល្មើសកាប់រានដីព្រៃឈើរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ ក្នុងថ្ងៃដដែលនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រីបានបន្ដដំណើរទៅកាន់ស្រុកវ៉ារិន ដើម្បីស្ដាប់សេចក្ដីរាយការណ៍ អាជា្ញធរស្រុក មន្ដ្រីរដ្ឋបាលព្រៃឈើ និងបរិស្ថាន អំពីការងារមួយចំនួន ដែលពាក់ពន្ធ័នឹងផ្ទៃដីព្រៃឈើ។ លោក នាក់ ណេរ៉ុន និងលោក ទា គឹមសុទ្ធ បញ្ជាក់ឱ្យដឹងថា ស្រុកវ៉ារិន មានផ្ទៃដីព្រៃ ឈើចំនួន ៩ម៉ឺន ៥ពាន់ ៦៧៥ហិចតា ដីស្រែចំនួន ៧៥៥០ ហិចតា និងដីស្រែពនេតចរចំនួន ៤៣៥ហិចតា។
ការកំណត់យកថ្ងៃ ០១ មិថុនា ជាទិវាកុមារកម្ពុជា និងជាថ្ងៃ ឈប់សម្រាករបស់មន្ដ្រីរាជការ និយោជិក កម្មករ យោងចំណារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១០ - លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ៧៩៨ សជណ.អវ ចុះ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១០ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមគោរពជូនដំណឹងដល់ សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រាជធានី ខេត្ដ គ្រឹះស្ថ្ថានសិក្សារដ្ឋ ឯកជន អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល មន្ដ្រីរាជការ បុគ្គលិក និយោជិក កម្មករ មេត្ដាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចកំណត់ យកថ្ងៃ ០១ មិថុនា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១១ តទៅ ជាទិវាកុមារកម្ពុជា ស្របនឹងទិវាកុមារអន្ដរជាតិ និងជាថ្ងៃឈប់សម្រាកការងារ របស់មន្ដ្រីរាជការ និយោជិក កម្មករ ដើម្បីឱ្យកុមារបានកំសាន្ដ សប្បាយ ជួបជុំឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បងប្អូន មិត្ដភក្ដិ ទទួលអំណរសាទរទិវានេះ ហើយនៅតែចងចាំ និងចូលរួមលើកកម្ពស់សិទ្ធិកុមារ នៅព្រះរាជាណាចក្រកម្ពុជា.
សៀវភៅសាលក្រមផ្ដន្ទាទោស ឌុច ចែកចាយលើកដំបូង ដល់អតីតអ្នកទោសគុកទួលស្លែង នៅថ្ងៃទី ១២ សីហា មន្ដ្រីសាលាក្ដីខ្មែរក្រហមបានប្រកាសថា សៀវភៅសាលក្រមផ្ដន្ទាទោស លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ប្រធានគុកទួលស្លែង សម័យខ្មែរក្រហម ជាង ១.០០០ក្បាល ត្រូវចែកចាយជាលើកដំបូង អតីតអ្នកទោសគុកទួលស្លែង ក្រោមការគ្រប់គ្រងរបស់ ឌុច ក្នុងរបបខ្មែរ ក្រហម ចំនួន បីរូប ដែលរស់រានរួចផុតពីការសម្លាប់ គឺ លោក ជុំ ម៉ី លោក វ៉ាន់ ណាត និងលោក ប៊ូ ម៉េង បានទទួលសៀវភៅសាល ក្រមផ្ដន្ដាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែសីហា ឆ្នាំ ២០១០។ លោក រាជ សម្បត្ដិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់តុលាការឧក្រិដ្ឋកម្ម កាត់ទោស មេដឹកនាំខ្មែរក្រហម បានឱ្យដឹងថា សៀវភៅសាលក្រមផ្ដន្ទាទោស លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច នឹងត្រូវមន្ដ្រីសាលាក្ដី ដឹកយកទៅចែកជូន ដល់មហាជន និងអតីតអ្នកទោសគុកទួលស្លែង ដោយឥតគិតថ្លៃ ជាលើកដំបូង។ ហើយនៅអាទិត្យក្រោយ មន្ដ្រីសាលាក្ដី នឹងធ្វើការចែកចាយនូវសៀវភៅសាលក្រម ឌុច ដល់មហាជននៅទូទាំងប្រទេស។
ក្រុមមន្ដ្រីជួបប្រជុំគ្នារកវិធីបង្ការ ការរីករាលដាលជំងឺគ្រុនឈាម ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សា រិះរកវិធានការគ្រប់គ្រង និងបង្ការការរាតត្បាត ជំងឺគ្រុនឈាមខណៈ ដែលជំងឺនេះបានសំលាប់មនុស្ស ១០នាក់រួចមក ហើយក្នុងពេលថ្មីៗនេះ ។ ឯកឧត្ដម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលមាន ប្រសាសន៍ នៅក្នុងកិច្ចប្រជុំថា យុទ្ធសាស្ដ្រផ្លាស់ប្ដូរទម្លាប់របស់ប្រជាពលរដ្ឋ ដើម្បីបំបាត់ជម្រកមូសខ្លា ដែលជាបញ្ហាសំខាន់បំផុត ក្នុងការការពារ និងការប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅមានការខ្វះខាតនៅ ឡើយ។ សហគមន៍ត្រូវរួបរួមគ្នាស្វ័យការពារ ក្នុងការកាត់បន្ថយប្រភពបង្កើតឱ្យមានដង្កូវទឹក។ កន្លង មកនេះក្រសួងសុខាភិបាល បានប្រើយុទ្ធសាស្ដ្រដាក់ថ្នាំអាល់បែត ដើម្បីសំលាប់ដង្កូវទឹក ប៉ុន្ដែថ្នាំនេះ មិនអាចបន្ដប្រើគ្រប់ពេលវេលា ក្នុងរយៈពេលយូរអង្វែងបានទេ ដោយមូស ខ្លាជាភ្នាក់ងារចម្លងអាច សុំាទៅនឹងថ្នាំនេះ។ តាមរបាយការណ៍របស់កម្មវិធីជាតិ ប្រយុទ្ធជំងឺគ្រុន ឈាមបានឱ្យដឹងថា នៅក្នុង រយៈពេល ៧ ខែ ដើមឆ្នាំ ២០១០នេះ អ្នកជំងឺ គ្រុនឈាម មានចំនួន ៣៧៧១ នាក់ ដែលភាគច្រើន ជាកុមារអាយុក្រោម ១៥ឆ្នាំ។
រ៉ែទីតានីញ៉ូម ដែលគេរក ឃើញជាង១០០លានតោន នៅកោះកុងនឹងចាប់ផ្ដើមផលិតឆ្នាំក្រោយ រ៉ែទីតាញ៉ូម ដែលត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃរហូតដល់ ១៣៥ពាន់លានដុល្លារ គ្រោង នឹងចាប់ ផ្ដើមផលិតនៅ ខេត្ដកោះកុង នៅឆ្នាំក្រោយ។ លោក ជា ជេត ប្រធាននាយកដ្ឋានប្រតិបត្ដិប្រចាំ ក្រុមហ៊ុន រុករករ៉ែដែលមានឈ្មោះថា យូនីធីត ខ្មែរគ្រុប បានឱ្យដឹងថា គំរោងនេះបានទទួលការអនុញ្ញាត ពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ សាធាតុទីតាញ៉ូម ឌីអុកស៊ីត ១០០លានតោន អាចផលិតបានរ៉ែទីតាញ៉ូម ៤៥ភាគរយ ហើយលក់បានតម្លៃពី ៧០០ទៅ ២៥០០ដុល្លារ ក្នុងមួយតោន អាស្រ័យលើតម្លៃឡើង ចុះនៅលើទីផ្សារ ។ ការកំណត់យកថ្ងៃ១ ខែ មិថុនា ជាទិវាកុមារកម្ពុជា និងជាថ្ងៃឈប់សំរាករបស់ មន្ដ្រីរាជការ និយោជិក កម្មករ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារសូមគោរពជូនដំណឹងដល់ សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ ដឹកនាំក្រសួងស្ថាប័ន រាជធានី-ខេត្ដ គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការអន្ដរជាតិ អង្គការមិនមែន រដ្ឋាភិបាល មន្ដ្រីរាជការ បុគ្គលិក និយោជិក កម្មករ មេត្ដាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាន សំរេច កំណត់យកថ្ងៃ១ ខែ មិថុនា រៀងរាល់ឆ្នាំ ចាប់ពី ២០១១ តទៅ ជាទិវាកុមារកម្ពុជា ស្របនឹងទិវាកុមារ អន្ដរជាតិ និងជាថ្ងៃឈប់សំរាកការងារ របស់មន្ដ្រីរាជការ និយោជិក កម្មករ ដើម្បីឱ្យកុមារបានកំសាន្ដ សប្បាយ ជួបជុំឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បងប្អូន មិត្ដភក្ដិ ទទួលអំណរសាទរទិវានេះ ហើយនៅតែចងចាំ និងចូលរួមលើកកំពស់សិទ្ធកុមារ នៅព្រះរាជាណាចក្រកម្ពុជា។ សាលារាជធានីភ្នំពេញរៀបចំ ស្ថាបនាសួនច្បារថ្មីក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សាលារាជធានី ភ្នំពេញរៀបចំស្ថាបនាសួនច្បារថ្មីមួយកន្លែងទៀត ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥។ ពិធីបើកការដ្ឋាន ស្ថាបនាសួនច្បារនេះបានប្រព្រឹត្ដទៅ ដោយមានការ ចូលរួមពី ឯកឧត្ដម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច។ សួនច្បារថ្មីមួយកន្លែងនេះស្ថាបនាលើផ្ទៃដីសរុប ១.៦៥ហិចតា គំរោងសាងសង់សួនច្បារនេះនឹងត្រូវ ចំណាយប្រាក់អស់ចំនួនប្រមាណ ៧០០.០០០ ដុល្លារអាមេរិច ដែល ក្រុមហ៊ុនសូគីម៉ិច ជាអ្នកចេញថវិកា សាងសង់ ដើម្បីជាអំណោយមនុស្សធម៌ជូនដល់ រាជធានី់ភ្នំពេញ។ រដ្ឋាភិបាលជំរុញការអភិវឌ្ឍនៅតាមកោះ ក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមហ៊ុនវិនិយោគដែលទទួល អាជ្ញាប័ណ្ណពីរដ្ឋាភិបាលក្នុងការ អភិវឌ្ឍកោះ នៅតំបន់សមុទ្របង្កើនសកម្មភាពឱ្យបានលឿន ដើម្បីពង្រីក តំបន់ទាក់ទាញភ្ញៀវទេសចរ របស់កម្ពុជា ដោយ ព្រមានថា នឹងលុបចោលអាជ្ញាប័ណ្ណទៀតផង។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍និយាយថា តំបន់កោះទាំងនេះ មានសក្ដានុពលធំធេងណាស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង របស់ ប្រទេស កម្ពុជា។ ឯកឧត្ដម បានព្រមានថា យើងនឹងដាក់សំណើរ ទៅរដ្ឋាភិបាល ដើម្បីសុំលុបចោលអាជ្ញាប័ណ្ណ បើសិនជាយើងរកឃើញ មានការទុកឱ្យទំនេរចោលនូវ គម្រោងអភិវឌ្ឍន៍ កោះដ៏មានសារៈសំខាន់នោះ។ ឯកឧត្ដម ថោង ខុន ថ្លែងថាការអភិវឌ្ឍតំបន់កោះអាច ធ្វើទៅបានក្នុង ជំហានវិជ្ជមាន ប្រកបដោយការទទួល ខុសត្រូវនោះវានឹងជួយនាំមកនូវចំនួនភ្ញៀវទេសចរ បរទេសយ៉ាង ច្រើន និងការស្នាក់នៅមានរយៈពេលកាន់តែ វែងជាងមុន។ ពាណិជ្ជកម្ម អាស៊ាន-ចិន បង្កើនជំនួញរវាងកម្ពុជា និងហុងកុង មន្ដ្រីរដ្ឋាភិបាលជឿថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង អាស៊ាន ចិន ដែលចូលជាធរមាន កាលពីដើមឆា្នំនេះ បានជូយ ជំរុញពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហុងកុង។ ទិន្នន័យផ្លូវការចេញផ្សាយដោយក្រុមប្រឹក្សា អភិវឌ្ឍន៍ពាណិជ្ជកម្ម ហុងកុង បានបង្ហាញថា ពាណ្ចិជ្ជកម្ម រវាងកម្ពុជា និងទីក្រុងហុងកុង បានកើនឡើង១៥ភាគរយ នៅឆមាសទី១ ឆ្នាំ២០១០នេះ។ ឯកឧត្ដម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ឱ្យដឹងថា កំណើននេះកំពុងបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-អាស៊ាន កំពុងដំណើរការក្នុងតំបន់។ មន្ដ្រីវប្បធម៌អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ខ្មែរឱ្យបានរឹងមាំ មន្ដ្រីជាន់ខ្ពស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ខ្មែរឱ្យបានរឹងមាំប្រយោជន៍ ដើម្បីកុំឱ្យលំហូរវប្បធម៌បរទេស ជះឥទ្ធិពលមកលើវប្បធម៌ ដ៏ផូរផង់របស់ខ្មែរយើងខ្លាំងពេក ។ ឯកឧត្ដម ពៅ ស៊ឹង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ឱ្យដឹងថា ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ខ្មែរគប្បី យើងទាំងអស់គ្នារួមគ្នា ធ្វើយ៉ាងណាទប់ស្កាត់នូវលំហូរវប្បធម៌បរទេស កុំឱ្យជះឥទ្ធិពលមកលើវប្បធម៌របស់យើង និងធ្វើឱ្យវប្បធម៌យើង រស់នៅយ៉ាងរឹងមាំ ជាមួយនិងពហុវប្បធម៌ទាំងនោះ ។ ឯកឧត្ដមបានបន្ដថា “ការលាយចំរុះពណ៌ខ្លាំងពេកធ្វើ ឱ្យយើងកាត់បន្ថយនូវអត្ដសញ្ញាណជាតិយើង ដោយមិនដឹងខ្លួនទោះជាមានចេតនាក្ដី ឬមិនមានចេតនាក្ដី“ ។ ការលើកឡើង របស់ឯកឧត្ដមស្របពេលទៅ នឹងបុគ្គលមួយចំនួនបាន និងកំពុងតែបោះបង់ជាបណ្ដើរៗ នូវទំរង់ខ្លះក្នុងពិធីអាពាហ៍ពិពាហ៍
|
- មហោស្រពសិល្បយុវវ័យខ្មែរ ២០១០ ដើម្បីពង្រឹងអត្ដសញ្ញាណជាតិខ្មែរ
- ពិព័រណ៍ផលិតផលខ្មែរនៅសាលចតុមុខ
- សិក្ខាសាលាស្ដីពីការទប់ស្កាត់ជាបន្ទាន់ជំងឺផ្កាសាយបក្សី-មនុស្ស
- កម្ពុជា-វៀតណាមប្រជុំអភិវឌ្ឍន៍បណ្ដាខេត្ដជាប់ព្រំដែន
- ថ្នាំអាល់បេត ១០០តោនទៀតនឹងត្រូវចែកក្នុងសបា្ដហ៍នេះដើម្បីសម្លាប់ដង្កូវទឹក
- សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជួបពិភាក្សាការងារ
- រដ្ឋាភិបាលកម្ពុជា និងចំណាយថវិកា ១,៥លានដុល្លារលើជំងឺរបេង
- ការនាំចេញអង្ករកម្ពុជានៅ៦ខែដើមឆ្នាំ ២០១០មានការកើនឡើងខ្ពស់
- លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី
- ក្រសួងកសិកម្មព្រាងអនុក្រឹត្យកិច្ចសន្យាកសិកម្មជាលើកដំបូង













