លោក សុរិន្ទ ពិតសុវណ្ណស្នើដោះស្រាយបញ្ហាព្រំដែងដោយសន្ដិវិធី

មន្ដ្រីជាន់ខ្ពស់របស់សមាគមអាស៊ានបានមានប្រសាសន៍ឱ្យដឹងថា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា គួរតែត្រូវបានដោះ ស្រាយដោយសន្ដិវិធី។ លោក សុរិន្ទ ពិតសុវណ្ណ អគ្គលេខាធិការសមាគមអាស៊ានមានប្រសាសន៍ថា លោកចង់ឃើញបញ្ហា ទាំងអស់របស់រដ្ឋ ជាសមាជិកអាស៊ានត្រូវបានដោះស្រាយដោយអហិង្សា។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បាន ថ្លែងប្រាប់អ្នកការសែតបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣០នាទីជាមួយលោក សុរិន្ទ ពិតសុវណ្ណ ឱ្យដឹងថា យើងពិតជាចង់ឃើញ ដំណោះស្រាយដោយសន្ដិវិធីចំពោះបញ្ហានានារបស់អាស៊ាន។ ខ្ញុំនឹងរង់ចាំការសម្រេចចិត្ដរបស់រដ្ឋមន្ដ្រីក្រសួងការបរទេសអាស៊ាន ហើយឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នឹងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានដទៃទៀត។

 
  GtßbT ³ GnXYn sMGUn 
លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ទស្សនាចំការស្រកានាគ តំបន់ទេសចរសៀមរាប

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារនៅទឹកដីអង្គរខេត្ដសៀមរាប លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ឯកឧត្ដម លោកជំទាវ ឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រ កម្ពុជា ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ដសៀមរាប និងលោកជំទាវ អញ្ជើញអុជទៀនធូបផ្វាយផ្កាភ្ញី ព្រះ ពុទ្ធរូប ព្រះអង្គចេកព្រះអង្គចម ទស្សនាបណ្ដាប្រាង្គប្រាសាទបុរាណ តំបន់ទេសចរមួយចំនួន រួមទាំងកសិដ្ឋាន ដាំដំណាំផ្លែឈើស្រកានាគ ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ នៅទីគោរសក្ការៈព្រះអង្គចេកព្រះអង្គចម  ព្រះអង្គយាយទេព លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ លើហត្ថប្រណមបួងសួង ដល់បារមីព្រះអង្គចេកព្រះអង្គចម បារមីលោកយាយទេព បារមីអារុកអារក្សទេវតាថែរក្សាការពារទឹកដីអង្គរ ពិសេសព្រះវិញ្ញាណនក្ខ វិញ្ញាណនក្ខ អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វបុរសដូនតាខ្មែរ អ្នកកសាងទឹកដី អង្គរដ៏បរវរនៃយើង សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារ ព្រះរាជាណាចក្រ កម្ពុជា ជួបប្រទះនូវភាព ត្រជាក់ត្រជុំសុខុដុរមនា គ្រប់ក្រុមគ្រួសារទាំងអស់ និងសូមឱ្យបាក់បបខ្លបខ្លាច វិនាសដ្ឋអន្ដរាយពី សត្រូវឈ្លាន ពាននានា ដែលមានមហ្ឆិតារំលោភបំពានបូរណភាពទឹកដី ដ៏ពិសិដ្ឋ នៃយើង។ 

Read more...

 

សាលារាជធានី បន្ដផាកពិន័យលើការចោលសំរាមក្រៅធុង

មន្ដ្រីសាលារាជធានីភ្ន្មំពេញបានមានប្រសាសន៍ថា ការប្រមួលប្រាក់ផាកពិន័យបានចំនួន ៩លានរៀល ចាប់តាំងពីការបង្ក្រាបលើការ ចោលសំរាម ពីខែឧសភាមក។ លោក ចៀក អេង ប្រធានមន្ទីរបរិស្ថានរាជធានី បានឱ្យដឹងថា ប្រាក់ពិន័យភាគច្រើនដែលបានប្រមូល ពីចន្លោ្ញះថ្ងៃទី១ ខែឧសភារហូតដល់ ថ្ងៃទី៣១ កក្កដា គឺប្រមូលបានពីប្រជាពលរដ្ឋ ដែលបានចោលសំរាមក្នុងបរិវេណទីផ្សារ។ លោកបន្ដថា ឥឡូវយើងបានឃើញផ្សារ នានាស្អាតដោយគ្មានសំរាមនៅ រាយប៉ាយតាមផ្លូវដើរទៀតទេ។ លោកបានបន្ថែមថា សាលារាជធានី បានប្រាប់ គណៈកម្មាធិការផ្សារឱ្យ ដាក់ធុងសំរាមសម្រាប់ភ្ញៀវប្រើ។ លោកបានមានប្រសាសន៍ថា យើងចង់ផ្លាស់ទំលាប់ ប្រជាពលរដ្ឋ ដែលធ្លាប់តែបោះសំរាមចោល ឱ្យយកសំរាមទៅដាក់ក្នុងធុង ឱ្យបានត្រឹមត្រូវវិញ។ យើងត្រូវតែអប់រំ ប្រជាជនបន្ថែមទៀត។ លោកបានមានប្រសាសន៍ទៀតថា ការផាកពិន័យលើការពង្រាយសំរាម គឺមិនត្រូវបាន អនុវត្ដ ដើម្បីរកប្រាក់កម្រៃឱ្យសាលារាជធានី នោះទេ ប៉ុន្ដែត្រូវធ្វើីឡើងដើម្បីការអភិវឌ្ឍរាជធានី។ ឯកឧត្ដម កែប ជុតិមា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីខែមេសា បានឱ្យនគរបាលធ្វើការផាកពិន័យ ១ម៉ឺនរៀល ដល់ប្រជាពលរដ្ឋណា ដែលត្រូវចាប់បានពីការចោលសំរាម នៅតាមទីសាធារណៈ តាំងពីថ្ងៃទី១ ខែឧសភាមក។

 

 

 

មន្ដ្រីរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទៅរៀនបើកបរម៉ូតូ

យោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ម៉ូតូដែលចុះបញ្ជីនៅក្រសួង ប្រមាណជាង ១លាន ២សែនគ្រឿង មានតែ ១០ភាគរយប៉ុណ្ណោះ ដែលមានប័ណ្ណបើកបរ វាតិចតួចណាស់ ប្រសិនបើប្រៀបធៀបនឹងប័ណ្ណបើកបរឡាន ដែលមានចំនួនជាង ៤៧ម៉ឺនគ្រឿង។ មន្ដ្រីរាជរដ្ឋាភិបាល បានអំពាវនាវឱ្យម្ចាស់យានយន្ដ ជាពិសេសម៉ូតូទៅរៀន និងប្រឡងយកប័ណ្ណបើកបរ ក្នុងគោលបំណងកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា យើងត្រូវជំរុញឱ្យអ្នកបើកបរ ត្រូវរៀនយកប័ណ្ណបើកបរ ដែលការរៀននេះមិនបង់លុយទេ ហើយបើអ្នកប្រើ ប្រាស់ផ្លូវមិនចូលរួម នោះសុវត្ថិភាពចរាចរណ៍ មិនទទួលជោគជ័យឡើយ។
 
 

សៀវភៅសាលក្រមឌុចត្រូវបានចែកជូនប្រជាពលរដ្ឋ

មន្ដ្រីនៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាប់ផ្ដើមចែកសៀវភៅសាលក្រម កាំង ហ្គេកអៀវ ហៅ ឌុច ជូនដល់ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ ដែលមានចំនួនជាង ៥០០ក្បាល។ នេះគឺជាលើកទី១ នៃការចែកសៀវភៅសាល ក្រមឌុច ធ្វើឡើងក្នុងគោលបំណង ឱ្យប្រជាពលរដ្ឋបានយល់ដឹងពីដំណើរការ របស់សាលាក្ដីខ្មែក្រហម ក្នុងការអនុវត្ដសំណុំរឿង ០០១ របស់ កាំង ហ្គេកអ៊ាវ ហៅឌុច។ តុលាការខ្មែរក្រហម និងធ្វើការបោះពុម្ពសៀវភៅសាលក្រមឌុចនេះ ចំនួន ៥០០០ក្បាល បន្ថែមទៀត។
 
 

ឯកឧត្ដម  ប៉ាន់  សុរ៉ាសាក់  បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការស្រាវជ្រាវ

និង វិភាគទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ

            នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ     និង  វិទ្យាសាស្ដ្រសេដ្ឋកិច្ច    ឯកឧត្ដម  ប៉ាន់   សូរ៉ាសាក់   រដ្ឋលេខាធិកាក្រសួង ពាណិជ្ជកម្ម    បានអញ្ជើញចូលរួមក្នុងពីធី  បិទវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ដ្រស្រាវជ្រាវ  និង វិភាគទិន្នន័យពាណិជ្ចកម្មអន្ដរជាតិ    វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងមានរយៈពេល  ១២ ថ្ងៃ គឺចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១០ មានសិក្ខាកាមចូលសិក្សា ចំនួន ៣០ នាក់ជាមន្ដ្រីរាជការ មកពី ក្រសួងពាណិជ្ជកម្ម សាលាភូមិន្ទរដ្ឋបាល និងនិសិ្សតក្នុងសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ឯកឧត្ដម  យ៉ក់   ង៉ុយ    មានប្រសាសន៍ថាគោលបំណងនៃវគ្គបណ្ដុះបណ្ដាល  គឺផ្ដល់ចំណេះដឹងបន្ថែម ដល់មន្ដ្រីរាជការ និង និស្សិត ចេះធ្វើការសិក្សាស្រាវជ្រាវ និង វិភាគទិន្ទន័យ  ផ្នែកពាណិជ្ចកម្មពីបណ្ដាប្រទេសនានា ដើម្បីធ្វើការចងក្រង ឯកសារផ្សេងៗ  ឯកសារទាក់ទងវិស័យពាណិជ្ជកម្ម ជាពិសេសការលើកកំពស់វិស័យធនធាន មនុស្សនៅប្រទេសកម្ពុជា ឱ្យកាន់តែមាន ចំនេះដឹងខ្ពស់   

Read more...

 

ឯកឧត្ដម ប៊ិន ឈិន ជួបអភិបាលស្រុកអង្គរជុំ វ៉ារិន និងពិនិត្យផ្ទៃដីព្រៃឈើ ខេត្ដសៀមរាប

             ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជា្ញធរដោះស្រាយទំនាស់ដីធ្លី រួមដំណើរដោយ មន្ដ្រីរដ្ឋបាលព្រៃឈើ និងបរិស្ថាន បានអញ្ជើញចូលជួបសំណេះសំណាល ជាមួយអភិបាលស្រុកអង្គរជុំ ខេត្ដសៀមរាប ដើម្បីស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងបញ្ហាទំនាស់ ដីធ្លីដែលកើតមាន ឡើងនៅ ស្រុកនេះកន្លងមក។ លោក រត្ន័ ជុំ អភិបាលស្រុកអង្គរជុំ បញ្ជាក់ថា ស្រុកអង្គរជុំមានទំនាស់ដីធ្លី បន្ដិចបន្ដួចដោយសារ ប្រជាពលរដ្ឋមួយ ចំនួនតូច ទៅតាំងទីលំនៅហួសព្រំប្រទល់ស្រុករបស់ខ្លួន និងវាតយកដីព្រៃ ឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ឯកឧត្ដម ប៊ិន ឈិន បានណែនាំដល់អភិបាលស្រុកអង្គរជុំ មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ និង បរិស្ថាន ត្រូវសហការគ្នាបង្ក្រាបនឹងទប់ស្កាត់រាល់ បទល្មើសកាប់រានដីព្រៃឈើរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ ក្នុងថ្ងៃដដែលនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រីបានបន្ដដំណើរទៅកាន់ស្រុកវ៉ារិន ដើម្បីស្ដាប់សេចក្ដីរាយការណ៍ អាជា្ញធរស្រុក មន្ដ្រីរដ្ឋបាលព្រៃឈើ និងបរិស្ថាន អំពីការងារមួយចំនួន ដែលពាក់ពន្ធ័នឹងផ្ទៃដីព្រៃឈើ។ លោក នាក់ ណេរ៉ុន និងលោក ទា គឹមសុទ្ធ បញ្ជាក់ឱ្យដឹងថា ស្រុកវ៉ារិន មានផ្ទៃដីព្រៃ ឈើចំនួន ៩ម៉ឺន ៥ពាន់ ៦៧៥ហិចតា ដីស្រែចំនួន ៧៥៥០ ហិចតា និងដីស្រែពនេតចរចំនួន ៤៣៥ហិចតា។

 

Read more...

 

ការកំណត់យកថ្ងៃ ០១ មិថុនា ជាទិវាកុមារកម្ពុជា និងជាថ្ងៃ ឈប់សម្រាករបស់មន្ដ្រីរាជការ និយោជិក កម្មករ

 យោងចំណារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១០ - លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ៧៩៨ សជណ.អវ ចុះ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១០ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមគោរពជូនដំណឹងដល់ សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រាជធានី ខេត្ដ គ្រឹះស្ថ្ថានសិក្សារដ្ឋ ឯកជន អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល មន្ដ្រីរាជការ បុគ្គលិក និយោជិក កម្មករ មេត្ដាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចកំណត់ យកថ្ងៃ ០១ មិថុនា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១១ តទៅ ជាទិវាកុមារកម្ពុជា ស្របនឹងទិវាកុមារអន្ដរជាតិ និងជាថ្ងៃឈប់សម្រាកការងារ របស់មន្ដ្រីរាជការ និយោជិក កម្មករ ដើម្បីឱ្យកុមារបានកំសាន្ដ សប្បាយ ជួបជុំឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បងប្អូន មិត្ដភក្ដិ ទទួលអំណរសាទរទិវានេះ ហើយនៅតែចងចាំ និងចូលរួមលើកកម្ពស់សិទ្ធិកុមារ នៅព្រះរាជាណាចក្រកម្ពុជា.

 

 

 

សៀវភៅសាលក្រមផ្ដន្ទាទោស ឌុច ចែកចាយលើកដំបូង ដល់អតីតអ្នកទោសគុកទួលស្លែង នៅថ្ងៃទី ១២ សីហា

 មន្ដ្រីសាលាក្ដីខ្មែរក្រហមបានប្រកាសថា សៀវភៅសាលក្រមផ្ដន្ទាទោស លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ប្រធានគុកទួលស្លែង សម័យខ្មែរក្រហម ជាង .០០០ក្បាល ត្រូវចែកចាយជាលើកដំបូង អតីតអ្នកទោសគុកទួលស្លែង ក្រោមការគ្រប់គ្រងរបស់ ឌុច ក្នុងរបបខ្មែរ ក្រហម ចំនួន បីរូប ដែលរស់រានរួចផុតពីការសម្លាប់ គឺ លោក ជុំ ម៉ី លោក វ៉ាន់ ណាត និងលោក ប៊ូ ម៉េង បានទទួលសៀវភៅសាល ក្រមផ្ដន្ដាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែសីហា ឆ្នាំ ២០១០។ លោក រាជ សម្បត្ដិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់តុលាការឧក្រិដ្ឋកម្ម កាត់ទោស មេដឹកនាំខ្មែរក្រហម បានឱ្យដឹងថា សៀវភៅសាលក្រមផ្ដន្ទាទោស លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច នឹងត្រូវមន្ដ្រីសាលាក្ដី ដឹកយកទៅចែកជូន ដល់មហាជន និងអតីតអ្នកទោសគុកទួលស្លែង ដោយឥតគិតថ្លៃ ជាលើកដំបូង។ ហើយនៅអាទិត្យក្រោយ មន្ដ្រីសាលាក្ដី នឹងធ្វើការចែកចាយនូវសៀវភៅសាលក្រម ឌុច ដល់មហាជននៅទូទាំងប្រទេស។

 

 

ក្រុមមន្ដ្រីជួបប្រជុំគ្នារកវិធីបង្ការ ការរីករាលដាលជំងឺគ្រុនឈាម

    ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សា រិះរកវិធានការគ្រប់គ្រង និងបង្ការការរាតត្បាត ជំងឺគ្រុនឈាមខណៈ ដែលជំងឺនេះបានសំលាប់មនុស្ស ១០នាក់រួចមក ហើយក្នុងពេលថ្មីៗនេះ ឯកឧត្ដម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលមាន ប្រសាសន៍ នៅក្នុងកិច្ចប្រជុំថា យុទ្ធសាស្ដ្រផ្លាស់ប្ដូរទម្លាប់របស់ប្រជាពលរដ្ឋ ដើម្បីបំបាត់ជម្រកមូសខ្លា ដែលជាបញ្ហាសំខាន់បំផុត ក្នុងការការពារ និងការប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅមានការខ្វះខាតនៅ ឡើយ។ សហគមន៍ត្រូវរួបរួមគ្នាស្វ័យការពារ ក្នុងការកាត់បន្ថយប្រភពបង្កើតឱ្យមានដង្កូវទឹក។  កន្លង មកនេះក្រសួងសុខាភិបាល បានប្រើយុទ្ធសាស្ដ្រដាក់ថ្នាំអាល់បែត ដើម្បីសំលាប់ដង្កូវទឹក ប៉ុន្ដែថ្នាំនេះ មិនអាចបន្ដប្រើគ្រប់ពេលវេលា ក្នុងរយៈពេលយូរអង្វែងបានទេ ដោយមូស ខ្លាជាភ្នាក់ងារចម្លងអាច សុំាទៅនឹងថ្នាំនេះ។ តាមរបាយការណ៍របស់កម្មវិធីជាតិ ប្រយុទ្ធជំងឺគ្រុន ឈាមបានឱ្យដឹងថា នៅក្នុង រយៈពេល ខែ ដើមឆ្នាំ ២០១០នេះ អ្នកជំងឺ គ្រុនឈាម មានចំនួន ៣៧៧១ នាក់ ដែលភាគច្រើន ជាកុមារអាយុក្រោម ១៥ឆ្នាំ។

Read more...

 

រ៉ែទីតានីញ៉ូម ដែលគេរក ឃើញជាង១០០លានតោន

នៅកោះកុងនឹងចាប់ផ្ដើមផលិតឆ្នាំក្រោយ

រ៉ែទីតាញ៉ូម ដែលត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃរហូតដល់ ១៣៥ពាន់លានដុល្លារ គ្រោង នឹងចាប់ ផ្ដើមផលិតនៅ ខេត្ដកោះកុង នៅឆ្នាំក្រោយ។  លោក ជា ជេត ប្រធាននាយកដ្ឋានប្រតិបត្ដិប្រចាំ ក្រុមហ៊ុន រុករករ៉ែដែលមានឈ្មោះថា  យូនីធីត ខ្មែរគ្រុប បានឱ្យដឹងថា គំរោងនេះបានទទួលការអនុញ្ញាត ពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា   សាធាតុទីតាញ៉ូម ឌីអុកស៊ីត ១០០លានតោន អាចផលិតបានរ៉ែទីតាញ៉ូម ៤៥ភាគរយ ហើយលក់បានតម្លៃពី ៧០០ទៅ ២៥០០ដុល្លារ ក្នុងមួយតោន អាស្រ័យលើតម្លៃឡើង ចុះនៅលើទីផ្សារ

 
More Articles...
ភ្ញៀវកំពុងទស្សនា
We have 11 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday250
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3949
mod_vvisit_counterThis month7288
mod_vvisit_counterAll351446

Online Now: 44
Your IP: 38.107.191.96
,
Now: 2010-09-08 06:56
អ៊ីម៉ែល