គ្រោងកែខៃបឹងទន្លេសាបឱ្យទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរ

 ក្រសួងទេសចរណ៍នឹងបង្កើតទីតាំងពិសោធន៍ សិក្សាលើនិរន្ដភាពនៃការអភិវឌ្ឍក្នុងខេត្ដសៀមរាប និងផែនការមេសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្ដរភាព នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីអភិរក្សការពារបឹងទន្លេសាប ដែលជាបឹងទឹក សាបធំជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកគោលដៅទេសចរណ៍នៅក្នុងប្រទេសនេះ។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វាចាំបាច់ណាស់ដើម្បីផែនការមេ ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ និរន្ដរភាពនៅជុំវិញបឹងទន្លេសាបហើយ និងការសិក្សាជំហានដំបូងសម្រាប់ការបង្កើតទីតាំង ពិសោធន៍សិក្សាលើនិរន្ដរភាព នៅប្រទេសកម្ពុជា ដែលតម្រូវឱ្យមានការចូលរួមសហការនិងគាំទ្រ ពីសំណាក់គ្រប់ ភាគីចូលរួមវិស័យឯកជននិងសហគមន៍។

 

 

ស្ថានីយចំណតថ្មីនៅកំពង់ផែស្វយ័តភ្មំពេញចាប់ផ្ដើមសាងសង់

  ស្ថានីយចំណតសំរាប់អ្នកដំណើរថ្មីមួយ ត្រូវបានចាប់ផ្ដើមសាងសង់នៅកំពង់ផែស្វយ័ត ភ្នំពេញ ដោយចំណាយទឹកប្រាក់សរុប ៨ម៉ឺនដុល្លារអាមេរិក ហើយគំរោងនេះនឹងបញ្ចប់ នៅចុងឆ្នាំនេះ។ ឯកឧត្ដម ហ៊ឺ បាវី អគ្គនាយកកំពង់ ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា ស្ថានីយចំណតថ្មីនេះ រៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ដោយការរក្សាសណ្ដាប់ធ្នាប់ និងកាត់បន្ថយភាព រញ៉េរញ៉ៃ នៅតំបន់នោះ។ ឯកឧត្ដមលើកឡើងថា ចំណតអ្នកដំណើរថ្មីដែលផ្ដល់សេវាកម្មល្អ នឹងផ្ដល់ ចំណាប់អារម្មណ៍វិជ្ជមានដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ភ្ញៀវទេសចរប្រហែល ៥០ ទៅ ១០០ នាក់ បានប្រើប្រាស់ចំណតដំណើរ បច្ចុប្បន្នជារៀងរាល់ថ្ងៃ។ ចំណតនេះសំរាប់ការធ្វើដំណើរ ទៅកាន់ កន្លែងមួយចំនួន ដូចជា ខេត្ដសៀមរាប ក្រចេះ និងខេត្ដ មួយចំនួនរបស់ប្រទេស វៀតណាម។ ចំណត់នេះមានកំពស់ ២ជាន់ សាងសង់នៅលើផ្ទៃដីសរុប ៥២៥ម៉ែត្រការ៉េ ហើយអាចផ្ទុកអ្នកដំណើរ បាន ១០០នាក់ ចំពោះតម្លៃវិញ ភ្ញៀវបរទេស នឹងគិតថ្លៃសេវា ដុល្លារក្នុងមួយនាក់សំរាប់ការចូល កាន់ចំណតនេះ

 

រដ្ឋាភិបាលនឹងចេញប្រាក់ធានាហានិភ័យ ៥០ភាគរយ

ក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញអង្ករ

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស ថា រដ្ឋាភិបាលនឹងជួយចេញប្រាក់ធានាហានិភ័យ៥០ ភាគរយ ទៅឱ្យធនាគារពាណិជ្ជទាំងឡាយណា ដែលផ្ដល់ឥណទានសំរាប់ ពង្រីកផលិតកម្មស្រូវដើម្បីជំរុញ ការនាំចេញអង្ករឱ្យបាន ១លានតោនចាប់ ពីឆ្នាំ ២០១៥ទៅ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារគោលនយោបាយ ស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៅរាជធានីភ្នំពេញ សម្ដេចតេជោ មានប្រសាសន៍ថា អ្នកខ្ចីត្រូវ តែបង់ការ ប្រាក់ ១០០ ភាគរយ ទៅឱ្យធនាគារពាណិជ្ជ ដែលពួកគេខ្ចីប្រាក់ ប៉ុន្ដែក្នុងករណីមានហានិភ័យកើតឡើង រាជរដ្ឋាភិបាល នឹងជួយចេញ៥០ភាគរយ។ សម្ដេចតេជោ មានប្រសាសន៍បន្ដទៀតថា យើងផ្ដល់ លទ្ធភាពដូច្នេះ គឺដើម្បីឱ្យធនាគារពាណិជ្ជទាំង អស់មានទឹកចិត្ដក្នុងការផ្ដល់ឥណទាន ដោយមិនមាន ការភ័យខ្លាចក្នុងការយកទៅពង្រីកវិស័យផលិតកម្មស្រូវ និង ការនាំចេញអង្ករ។

 

សម្ដេចតេជោអំពាវនាវឱ្យហូបសាច់ជ្រូក

​​​​​​​​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសជាសាធារណៈឱ្យប្រជាពលរដ្ឋ ទទួលទានសាច់ជ្រូកឡើងវិញ ដោយសម្ដេចតេជោបានធានា ថា ជំងឺដែលមាននៅក្នុងសាច់ជ្រូក នឹងមិនចម្លងទៅមនុស្សឡើយ។ ថ្លែងទៅកាន់អង្គប្រជុំការ ផ្សព្វផ្សាយស្ដីពីឯកសារទាក់ទង ទៅនឹងការជំរុញការនាំចេញស្រូវ និងអង្ករនៅវិមានរដ្ឋាភិបាលកាល ពីម្សិលមិញ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅពេលដែលប្រជាពលរដ្ឋ ឈប់បរិភោគសាច់ជ្រូក ហើយងាកទៅបរិភោគ សាច់គោ និងត្រីវិញនោះ បានធ្វើឱ្យតម្លៃ សាច់គោ និងត្រីឡើងថ្លៃ ដោយសារ តែប្រជាជន ភ័យខ្លាចឆ្លងជំងឺជ្រូកត្រចៀកខៀវនោះ។ សម្ដេចតេជោមានប្រសាសន៍បន្ដទៀតថា ខ្ញុំសូម អំពាវនាវឱ្យបរិភោគសាច់ជ្រូកឡើងវិញសាច់ជ្រូកមិនចម្លងជំងឺឡើយ។ ខ្ញុំហូបសាច់ជ្រូករាលថ្ងៃ ហើយ វាគ្មានបញ្ហាអីទេ។ សម្ដេចបានឱ្យដឹងទៀតថា នៅពេលដែលសម្ដេចបញ្ជាឱ្យផ្អាកការ នាំចូលជ្រូក សម្ដេចតេជោ គិតថាតម្លៃសាច់ជ្រូកក្នុងស្រុក នឹងឡើងថ្លៃ ប៉ុន្ដែផ្ទុយទៅវិញសាច់គោ សាច់ត្រី បែរជា ឡើងថ្លៃ ប៉ុន្ដែសាច់ជ្រូកបែរជាលក់មិនដាច់ទៅវិញ។ សម្ដេចតេជោ មានប្រសាសន៍ថាដូច្នេះ ខ្ញុំសូម យកឱកាសនេះអំពាវនាវឱ្យបរិភោគសាច់ជ្រូក ប៉ុន្ដែសូមចម្អិនវាឱ្យ ឆ្អិនសិន កុំបរិភោគសាច់ជ្រូកឆៅ។ សម្ដេចតេជោ បានបន្ថែមទៀតថាបញ្ហាមិនត្រឹម តែប៉ះពាល់ ដល់អ្នកលក់សាច់ជ្រូកប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំងប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកផងដែរ ព្រោះអ្នក ចិញ្ចឹមជ្រូកមិនអាចលក់ជ្រូករបស់ពួកគេចេញ​បាន។ នៅដើមខែនេះ សម្ដេចតេជោ បានបញ្ជាឱ្យអាជ្ញាធរខេត្ដ ផ្អាកការនាំចូលជ្រូក ពីប្រទេស វៀតណាម និងថៃ ដើម្បីឆ្លើយតបទៅ និងការផ្ទុះជំងឺជ្រូកត្រចៀកខៀវដែលបានឆ្លងចូលក្នុងប្រទេស កម្ពុជាកាលពីខែ ឧសភា  ដែលអាចគំរាម ដល់វិស័យឧស្សាហកម្ម និងសុខភាព។

 

លោក ទូច ណារ៉ុថ ចាត់វិធានការប្រចាំអ្នកយកឈ្មោះទៅប្រើ

   ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតអំពាវមួយឱ្យសមត្ថកិច្ច និងសាធារណជនសហការគ្នា ដើម្បីចាត់វិធានតាម ផ្លូវច្បាប់ ចំពោះជនណាដែលបានយកឈ្មោះរបស់លោកទៅប្រើប្រាស់ ដើម្បីគំរាមកំហែង និងប្រព្រឹត្ដអំពើល្មើសផ្សេងៗ។ លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសមត្ថកិច្ច និងសាធារណជនទាំងអស់សហការជួយផ្ដល់ព័ត៌មាន ដល់លោក និងអាជ្ញាធរមានសមត្ថកិច្ចនានា ចំពោះបុគ្គលណាដែលបានយកឈ្មោះរបស់លោកទៅប្រើប្រាស់តាមរូបភាពជាបងប្អូន កូនក្មួយ សាច់ញាតិ ដើម្បីប្រព្រឹត្ដអំពើល្មើសផ្សេងៗ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពី រយៈពេល១ខែចុងក្រោយនេះ មានបទល្មើសចំនួន ៣ករណី ដែលត្រូវជនល្មើសយកឈ្មោះ លោក ទូច ណារ៉ុថ ទៅប្រើប្រាស់ដើម្បី ការពារនូវបទល្មើសរបស់ពួកគេ។
 

លោក សុរិន្ទ ពិតសុវណ្ណស្នើដោះស្រាយបញ្ហាព្រំដែងដោយសន្ដិវិធី

មន្ដ្រីជាន់ខ្ពស់របស់សមាគមអាស៊ានបានមានប្រសាសន៍ឱ្យដឹងថា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា គួរតែត្រូវបានដោះ ស្រាយដោយសន្ដិវិធី។ លោក សុរិន្ទ ពិតសុវណ្ណ អគ្គលេខាធិការសមាគមអាស៊ានមានប្រសាសន៍ថា លោកចង់ឃើញបញ្ហា ទាំងអស់របស់រដ្ឋ ជាសមាជិកអាស៊ានត្រូវបានដោះស្រាយដោយអហិង្សា។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បាន ថ្លែងប្រាប់អ្នកការសែតបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣០នាទីជាមួយលោក សុរិន្ទ ពិតសុវណ្ណ ឱ្យដឹងថា យើងពិតជាចង់ឃើញ ដំណោះស្រាយដោយសន្ដិវិធីចំពោះបញ្ហានានារបស់អាស៊ាន។ ខ្ញុំនឹងរង់ចាំការសម្រេចចិត្ដរបស់រដ្ឋមន្ដ្រីក្រសួងការបរទេសអាស៊ាន ហើយឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នឹងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានដទៃទៀត។

 
  GtßbT ³ GnXYn sMGUn 
លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ទស្សនាចំការស្រកានាគ តំបន់ទេសចរសៀមរាប

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារនៅទឹកដីអង្គរខេត្ដសៀមរាប លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ឯកឧត្ដម លោកជំទាវ ឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រ កម្ពុជា ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ដសៀមរាប និងលោកជំទាវ អញ្ជើញអុជទៀនធូបផ្វាយផ្កាភ្ញី ព្រះ ពុទ្ធរូប ព្រះអង្គចេកព្រះអង្គចម ទស្សនាបណ្ដាប្រាង្គប្រាសាទបុរាណ តំបន់ទេសចរមួយចំនួន រួមទាំងកសិដ្ឋាន ដាំដំណាំផ្លែឈើស្រកានាគ ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ នៅទីគោរសក្ការៈព្រះអង្គចេកព្រះអង្គចម  ព្រះអង្គយាយទេព លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ លើហត្ថប្រណមបួងសួង ដល់បារមីព្រះអង្គចេកព្រះអង្គចម បារមីលោកយាយទេព បារមីអារុកអារក្សទេវតាថែរក្សាការពារទឹកដីអង្គរ ពិសេសព្រះវិញ្ញាណនក្ខ វិញ្ញាណនក្ខ អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វបុរសដូនតាខ្មែរ អ្នកកសាងទឹកដី អង្គរដ៏បរវរនៃយើង សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារ ព្រះរាជាណាចក្រ កម្ពុជា ជួបប្រទះនូវភាព ត្រជាក់ត្រជុំសុខុដុរមនា គ្រប់ក្រុមគ្រួសារទាំងអស់ និងសូមឱ្យបាក់បបខ្លបខ្លាច វិនាសដ្ឋអន្ដរាយពី សត្រូវឈ្លាន ពាននានា ដែលមានមហ្ឆិតារំលោភបំពានបូរណភាពទឹកដី ដ៏ពិសិដ្ឋ នៃយើង។ 

Read more...

 

សាលារាជធានី បន្ដផាកពិន័យលើការចោលសំរាមក្រៅធុង

មន្ដ្រីសាលារាជធានីភ្ន្មំពេញបានមានប្រសាសន៍ថា ការប្រមួលប្រាក់ផាកពិន័យបានចំនួន ៩លានរៀល ចាប់តាំងពីការបង្ក្រាបលើការ ចោលសំរាម ពីខែឧសភាមក។ លោក ចៀក អេង ប្រធានមន្ទីរបរិស្ថានរាជធានី បានឱ្យដឹងថា ប្រាក់ពិន័យភាគច្រើនដែលបានប្រមូល ពីចន្លោ្ញះថ្ងៃទី១ ខែឧសភារហូតដល់ ថ្ងៃទី៣១ កក្កដា គឺប្រមូលបានពីប្រជាពលរដ្ឋ ដែលបានចោលសំរាមក្នុងបរិវេណទីផ្សារ។ លោកបន្ដថា ឥឡូវយើងបានឃើញផ្សារ នានាស្អាតដោយគ្មានសំរាមនៅ រាយប៉ាយតាមផ្លូវដើរទៀតទេ។ លោកបានបន្ថែមថា សាលារាជធានី បានប្រាប់ គណៈកម្មាធិការផ្សារឱ្យ ដាក់ធុងសំរាមសម្រាប់ភ្ញៀវប្រើ។ លោកបានមានប្រសាសន៍ថា យើងចង់ផ្លាស់ទំលាប់ ប្រជាពលរដ្ឋ ដែលធ្លាប់តែបោះសំរាមចោល ឱ្យយកសំរាមទៅដាក់ក្នុងធុង ឱ្យបានត្រឹមត្រូវវិញ។ យើងត្រូវតែអប់រំ ប្រជាជនបន្ថែមទៀត។ លោកបានមានប្រសាសន៍ទៀតថា ការផាកពិន័យលើការពង្រាយសំរាម គឺមិនត្រូវបាន អនុវត្ដ ដើម្បីរកប្រាក់កម្រៃឱ្យសាលារាជធានី នោះទេ ប៉ុន្ដែត្រូវធ្វើីឡើងដើម្បីការអភិវឌ្ឍរាជធានី។ ឯកឧត្ដម កែប ជុតិមា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីខែមេសា បានឱ្យនគរបាលធ្វើការផាកពិន័យ ១ម៉ឺនរៀល ដល់ប្រជាពលរដ្ឋណា ដែលត្រូវចាប់បានពីការចោលសំរាម នៅតាមទីសាធារណៈ តាំងពីថ្ងៃទី១ ខែឧសភាមក។

 

 

 

មន្ដ្រីរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទៅរៀនបើកបរម៉ូតូ

យោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ម៉ូតូដែលចុះបញ្ជីនៅក្រសួង ប្រមាណជាង ១លាន ២សែនគ្រឿង មានតែ ១០ភាគរយប៉ុណ្ណោះ ដែលមានប័ណ្ណបើកបរ វាតិចតួចណាស់ ប្រសិនបើប្រៀបធៀបនឹងប័ណ្ណបើកបរឡាន ដែលមានចំនួនជាង ៤៧ម៉ឺនគ្រឿង។ មន្ដ្រីរាជរដ្ឋាភិបាល បានអំពាវនាវឱ្យម្ចាស់យានយន្ដ ជាពិសេសម៉ូតូទៅរៀន និងប្រឡងយកប័ណ្ណបើកបរ ក្នុងគោលបំណងកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា យើងត្រូវជំរុញឱ្យអ្នកបើកបរ ត្រូវរៀនយកប័ណ្ណបើកបរ ដែលការរៀននេះមិនបង់លុយទេ ហើយបើអ្នកប្រើ ប្រាស់ផ្លូវមិនចូលរួម នោះសុវត្ថិភាពចរាចរណ៍ មិនទទួលជោគជ័យឡើយ។
 
 

សៀវភៅសាលក្រមឌុចត្រូវបានចែកជូនប្រជាពលរដ្ឋ

មន្ដ្រីនៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាប់ផ្ដើមចែកសៀវភៅសាលក្រម កាំង ហ្គេកអៀវ ហៅ ឌុច ជូនដល់ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ ដែលមានចំនួនជាង ៥០០ក្បាល។ នេះគឺជាលើកទី១ នៃការចែកសៀវភៅសាល ក្រមឌុច ធ្វើឡើងក្នុងគោលបំណង ឱ្យប្រជាពលរដ្ឋបានយល់ដឹងពីដំណើរការ របស់សាលាក្ដីខ្មែក្រហម ក្នុងការអនុវត្ដសំណុំរឿង ០០១ របស់ កាំង ហ្គេកអ៊ាវ ហៅឌុច។ តុលាការខ្មែរក្រហម និងធ្វើការបោះពុម្ពសៀវភៅសាលក្រមឌុចនេះ ចំនួន ៥០០០ក្បាល បន្ថែមទៀត។
 
 

ឯកឧត្ដម  ប៉ាន់  សុរ៉ាសាក់  បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការស្រាវជ្រាវ

និង វិភាគទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ

            នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ     និង  វិទ្យាសាស្ដ្រសេដ្ឋកិច្ច    ឯកឧត្ដម  ប៉ាន់   សូរ៉ាសាក់   រដ្ឋលេខាធិកាក្រសួង ពាណិជ្ជកម្ម    បានអញ្ជើញចូលរួមក្នុងពីធី  បិទវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ដ្រស្រាវជ្រាវ  និង វិភាគទិន្នន័យពាណិជ្ចកម្មអន្ដរជាតិ    វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងមានរយៈពេល  ១២ ថ្ងៃ គឺចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១០ មានសិក្ខាកាមចូលសិក្សា ចំនួន ៣០ នាក់ជាមន្ដ្រីរាជការ មកពី ក្រសួងពាណិជ្ជកម្ម សាលាភូមិន្ទរដ្ឋបាល និងនិសិ្សតក្នុងសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ឯកឧត្ដម  យ៉ក់   ង៉ុយ    មានប្រសាសន៍ថាគោលបំណងនៃវគ្គបណ្ដុះបណ្ដាល  គឺផ្ដល់ចំណេះដឹងបន្ថែម ដល់មន្ដ្រីរាជការ និង និស្សិត ចេះធ្វើការសិក្សាស្រាវជ្រាវ និង វិភាគទិន្ទន័យ  ផ្នែកពាណិជ្ចកម្មពីបណ្ដាប្រទេសនានា ដើម្បីធ្វើការចងក្រង ឯកសារផ្សេងៗ  ឯកសារទាក់ទងវិស័យពាណិជ្ជកម្ម ជាពិសេសការលើកកំពស់វិស័យធនធាន មនុស្សនៅប្រទេសកម្ពុជា ឱ្យកាន់តែមាន ចំនេះដឹងខ្ពស់   

Read more...

 
More Articles...
ភ្ញៀវកំពុងទស្សនា
We have 11 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday253
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3952
mod_vvisit_counterThis month7291
mod_vvisit_counterAll351449

Online Now: 46
Your IP: 38.107.191.95
,
Now: 2010-09-08 06:58
អ៊ីម៉ែល