ឈ្មោះមន្ដ្រីដែលត្រូវប្រកាសទ្រព្យសម្បត្ដិនឹងត្រូវបង្ហាញ
អង្គភាពប្រឆាំងអំពើពុករលួយថ្មីរបស់រដ្ឋាភិបាល នឹងបង្កើតគេហទំព័រមួយ ដើម្បីផ្សាយជាសារធារណៈ ចំពោះការប្រកាសទ្រព្យសម្បត្ដិ រួមទាំងច្បាប់ប្រឆាំងអំពើពុករលួយ និងសម្ភារដទៃទៀត ដែលទាក់ទងនឹងយុទ្ធនាការ នៃយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក លួយក្នុងប្រទេស។ ឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុកលួយ ដែលបានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាអន្ដរជាតិ រួមគ្នាមួយស្ដីអំពើពុករលួយក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រសិនបើអ្នកមានផ្ទះពីរ នៅក្នុងការប្រកាសទ្រព្យ សម្បត្ដិរបស់អ្នកក្នុងកំឡុងពេលអាណត្ដិពីរឆ្នាំនេះ ហើយនៅអាណត្ដិក្រោយអ្នកមានផ្ទះបី ឬបួននោះអ្នកត្រូវពន្យល់អំពី ប្រភពនៃហិរញ្ញវត្ថុនោះ ប្រសិនបើការពន្យល់នោះ មិនមានលក្ខណៈសមហេតុផលនោះទេ ទ្រព្យសម្បត្ដិនោះនឹងត្រូវបានរឹបអូស ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
|
ការនាំចូលរបស់កម្ពុជាច្រើនជាងការនាំចេញ ឱនភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា បានឡើងទៅដល់ជិត ៨០០លានដុល្លារ ក្នុងរយៈពេល ៧ខែនៅឆ្នាំ២០១០ ទិន្នន័យរបស់ក្រសួង ពាណិជ្ជកម្មបង្ហាញថា ការនាំចូលកំពុងកើនឡើងយ៉ាងលឿន ជាងការនាំចេញ គិតត្រឹមចុងខែកក្កដា ក្នុងឆ្នាំនេះ ការនាំចូល របស់កម្ពុជា ជាទឹកប្រាក់ ២.៦១៣ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ដូចគ្នាកាលពីឆ្នាំ ២០០៩។ ប៉ុន្ដែការនាំចេញប្រចាំ ឆ្នាំបានកើនឡើងប្រមាណជា ១៦ភាគរយរ ហូតដល់ ១.៨២៦ពាន់លានដុល្លារក្នុងរយៈពេល ៧ខែ ដំបូងនៃឆ្នាំ២០១០នេះ។ ឯកឧត្ដម ច័ន្ទ នរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្រូវការនាំចូលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ទន្ទឹមគ្នានឹងការកើនឡើង នៃប្រាក់ចំណូលប្រជាជនកម្ពុជា។ លោកមានប្រសាសន៍ថា ការប្រើប្រាស់កំពុងកើនឡើង។ ប្រាក់ចំណូល ដែលចេះតែកើនឡើង តម្រូវឱ្យយើងនាំចូលច្រើន។
វិសម្ពាធនិងកូនព្យុះមានឥទ្ធិពល៣ថ្ងៃ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេត និងតាមដានលើស្ថានភាពធាតុអាកាស រួចមកឃើញថា មានប្រព័ន្ធសម្ពាធទាបមួយ ដែលបាននិងកំពុងលាតសន្ធឹង លើអាងទន្លេមេគង្គភាគខាងលើក្នុងប្រទេសថៃ និងឡាវ។ ប្រព័ន្ធសម្ពាធទាបនេះ បានចូលទៅផ្គួបគ្នាជាមួយ នឹងវិសម្ពាធមួយ ដែលកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង ដែលជាកត្ដាធ្វើឱ្យវិសម្ពាធ នេះនឹងវិវត្ដន៍ ទៅជាមួយកូនព្យុះរួចនឹងធ្វើដំណើរទៅទិសពាយ័ព្យដោយ ឆ្លងកាត់ភាគខាងក្រោមកោះហៃណាំ ឆ្ពោះទៅភាគ ខាងលើ នៃអាងទន្លេមេគង្គ។ ក្រសួងបានឱ្យដឹងទៀតថា វិសម្ពាធដែលនឹងវិវត្ដន៍ទៅជាកូនព្យុះនេះនិងមានឥទ្ធិពល មកលើកម្ពុជាចាប់ ពីថ្ងៃទី២៤ ដល់២៦ខែសីហាឆ្នាំ២០១០។ ស្ថានភាពបែបនេះនឹងបង្កឱ្យ មានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស ជាពិសេសនៅតំបន់ខ្ពង់រាប ភាគឦសាន និងតំបន់ខ្ពង់រាបភាគខាងជើងដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង។ ចំពោះស្ថានភាពទឹកជំនន់ ទន្លេមេគង្គវិញក៏នឹងបន្ដ ឡើងបន្ថែមទៀត ផងដែរ។ ក្រសួងបានជំរាបដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ខាងលើដូចជា ខេត្ដឧត្ដរមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្ដមណ្ឌលគិរី ឱ្យជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ព្រមទាំង ត្រៀមវិធានការផ្សេងៗ ជាមុនចំពោះ ស្ថានភាពទឹកជំនន់ ដែលនឹងអាចកើតមាននេះ។
ឯកឧត្ដម ថោង ខុន ផ្ដល់ចំណាត់ថ្នាក់ផ្កាយ៥ ដល់សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា នៅខេត្ដសៀមរាប ពិធីផ្ដល់ចំណាត់ថ្នាក់ផ្កាយ៥ ដល់សណ្ឋាគារ បុរី អង្គរ រីសត និងស្ប៉ា នៅខេត្ដសៀមរាប រសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១០ នេះប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ ឯកឧត្ដម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ ធម្មការ វប្បធម៏ និងសាសនា នៃរដ្ឋសភាជាតិ និងឯកឧត្ដម សូ ភិរិន្ទ អភិបាលនៃគណៈអភិបាល ខេត្ដសៀមរាប។ លោកជំទាវ គួយ ណាលីន អគ្គនាយិកាគ្រប់គ្រងសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា និង ឯកឧត្ដម សូ ភិរិន្ទ បានអានរបាយការណ៏សកម្មភាពវិស័យទេសចរណ៏ក្នុងខេត្ដសៀមរាបដោយបញ្ជាក់ថា បច្ចុប្បន្ននេះក្នុងខេត្ដសៀមរាបមានចំនួន សណ្ឋាគារ ១២០សណ្ឋាគារ ស្នើនឹង ៨៧៦៣បន្ទប់ សំរាប់សេវាស្នាក់នៅរបស់ភ្ញៀវទេសចរណ៏ ដែលមកទស្សនាប្រាសាទអង្គរវត្ដ រមនីយដ្ឋានផ្សេងៗ។ ដោយឡែក សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា មានប្រវត្ដិ និងបានដំណើរការអាជីវកម្មខ្លួនអស់រយៈកាល ប្រមាណ១៣ឆ្នាំរួចមកហើយ។ អតីតកាល និងបទពិសោធន៏បានផ្សារភ្ជាប់យ៉ាងសំខាន់នៅក្នុងតួនាទីអាជីវកម្ម និងដំណើរការអភិវឌ្ឍសណ្ឋាគាររហូតមកដល់ពេលបច្ចុប្បន្ន។ សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា មានចំនួន ១៨៨បន្ទប់ មានបុគ្គលិកចំនួន ២៥០នាក់ ដែលសុទ្ធតែជាជនជាតិខ្មែរ។ មានភោជនីយដ្ឋាន ២កន្លែង កន្លែងបម្រើភេសជ្ជៈ ២កន្លែង មានសាលប្រជុំចំនួន ៥ ដែលអាចទទួលភ្ញៀវក្នុងពិធីប្រជុំ ឬពិធីផ្សេងៗរហូតដល់ ៣៥០នាក់។
ធុរេនកំពតនិង អង្ករនាងអំខេត្ដក្រចេះនឹងត្រូវបញ្ចូលជា GI រដ្ឋាភិបាលបានស្នើឱ្យដាក់បញ្ចូលផលិតផលថ្មីពីរប្រភេទទៀតទៅក្នុងផលិតផលសម្គាល់ទីតាំងភូមិសាស្ដ្រ GI ដោយរំពឹងទុកថា នឹងជួយ ជុំរុញលើទឹកចិត្ដដល់អ្នកផលិត តួយ៉ាងដូចជាម្រេចកំពត ដែលបានលក់អស់ពីស្ដុក បន្ទាប់ពីក្លាយទៅជាផលិតផលសម្គាល់ទីតាំង ភូមិសាស្ដ្រ កាលពីខែមេសា។ លោក ឡៅ រាសី ប្រធានការិយាល័យ GI របស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់ បញ្ចូលសំណើរដាក់បញ្ចូលធុរេនកំពត និងអង្ករនាងអំ មកពីខេត្ដក្រចេះ ទៅកាន់ការិយាល័យ GI ក្នុងពេលឆាប់ៗនេះ ដើម្បីក្លាយទៅជាផលិតផល សម្គាល់ទីតាំងភូមិសាស្ដ្រលើការពិចារណាផ្ដល់ជំនួយពី SWAp ជាទីភ្នាក់ងារ សម្របសម្រួលម្ចាស់ជំនួយ របស់រដ្ឋាភិបាល។ GI ជាស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិដើម្បីការពារកម្មសិទ្ធិបញ្ញា របស់ផលិតផលដែលផ្សារភា្ជប់ទំនាក់ទំនងនឹង ទីតាំងភូមិសាស្ដ្រ។ ដំណើរការដ៏វែងពាក់ព័ន្ធនឹងសំណើរដាក់បញ្ចូល ផលិតផល៤ ប្រភេទ ដែលមានប្រហុកសៀមរាប អង្ករបាត់ដំបង សូត្រភ្នំស្រុកនៅខេត្ដបន្ទាយមានជ័យ ផ្លែក្រវាញនៃខេត្ដពោធិ៍សាត់ ដើម្បីពិចារណាដាក់បញ្ចូលទៅក្នុងផលិតផល GI កាលពីលើកមុនត្រូវបានបដិសេធ ដោយការិយាល័យ GIសម្លឹងឃើញមាន ផលិតផលផ្សេងៗទៀតដែលល្អជាងផលិតផល ទាំងបួនប្រភេទនោះ។
គ្រោងកែខៃបឹងទន្លេសាបឱ្យទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរ ក្រសួងទេសចរណ៍នឹងបង្កើតទីតាំងពិសោធន៍ សិក្សាលើនិរន្ដរភាពនៃការអភិវឌ្ឍក្នុងខេត្ដសៀមរាប និងផែនការមេសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្ដរភាព នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីអភិរក្សការពារបឹងទន្លេសាប ដែលជាបឹងទឹក សាបធំជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកគោលដៅទេសចរណ៍នៅក្នុងប្រទេសនេះ។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វាចាំបាច់ណាស់ដើម្បីផែនការមេ ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ និរន្ដរភាពនៅជុំវិញបឹងទន្លេសាបហើយ និងការសិក្សាជំហានដំបូងសម្រាប់ការបង្កើតទីតាំង ពិសោធន៍សិក្សាលើនិរន្ដរភាព នៅប្រទេសកម្ពុជា ដែលតម្រូវឱ្យមានការចូលរួមសហការនិងគាំទ្រ ពីសំណាក់គ្រប់ ភាគីចូលរួមវិស័យឯកជននិងសហគមន៍។
ស្ថានីយចំណតថ្មីនៅកំពង់ផែស្វយ័តភ្មំពេញចាប់ផ្ដើមសាងសង់ ស្ថានីយចំណតសំរាប់អ្នកដំណើរថ្មីមួយ ត្រូវបានចាប់ផ្ដើមសាងសង់នៅកំពង់ផែស្វយ័ត ភ្នំពេញ ដោយចំណាយទឹកប្រាក់សរុប ៨ម៉ឺនដុល្លារអាមេរិក ហើយគំរោងនេះនឹងបញ្ចប់ នៅចុងឆ្នាំនេះ។ ឯកឧត្ដម ហ៊ឺ បាវី អគ្គនាយកកំពង់ ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា ស្ថានីយចំណតថ្មីនេះ រៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ដោយការរក្សាសណ្ដាប់ធ្នាប់ និងកាត់បន្ថយភាព រញ៉េរញ៉ៃ នៅតំបន់នោះ។ ឯកឧត្ដមលើកឡើងថា ចំណតអ្នកដំណើរថ្មីដែលផ្ដល់សេវាកម្មល្អ នឹងផ្ដល់ ចំណាប់អារម្មណ៍វិជ្ជមានដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ភ្ញៀវទេសចរប្រហែល ៥០ ទៅ ១០០ នាក់ បានប្រើប្រាស់ចំណតដំណើរ បច្ចុប្បន្នជារៀងរាល់ថ្ងៃ។ ចំណតនេះសំរាប់ការធ្វើដំណើរ ទៅកាន់ កន្លែងមួយចំនួន ដូចជា ខេត្ដសៀមរាប ក្រចេះ និងខេត្ដ មួយចំនួនរបស់ប្រទេស វៀតណាម។ ចំណត់នេះមានកំពស់ ២ជាន់ សាងសង់នៅលើផ្ទៃដីសរុប ៥២៥ម៉ែត្រការ៉េ ហើយអាចផ្ទុកអ្នកដំណើរ បាន ១០០នាក់ ចំពោះតម្លៃវិញ ភ្ញៀវបរទេស នឹងគិតថ្លៃសេវា ១ ដុល្លារក្នុងមួយនាក់សំរាប់ការចូល កាន់ចំណតនេះ ។ រដ្ឋាភិបាលនឹងចេញប្រាក់ធានាហានិភ័យ ៥០ភាគរយ ក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញអង្ករ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស ថា រដ្ឋាភិបាលនឹងជួយចេញប្រាក់ធានាហានិភ័យ៥០ ភាគរយ ទៅឱ្យធនាគារពាណិជ្ជទាំងឡាយណា ដែលផ្ដល់ឥណទានសំរាប់ ពង្រីកផលិតកម្មស្រូវដើម្បីជំរុញ ការនាំចេញអង្ករឱ្យបាន ១លានតោនចាប់ ពីឆ្នាំ ២០១៥ទៅ ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារគោលនយោបាយ ស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៅរាជធានីភ្នំពេញ សម្ដេចតេជោ មានប្រសាសន៍ថា អ្នកខ្ចីត្រូវ តែបង់ការ ប្រាក់ ១០០ ភាគរយ ទៅឱ្យធនាគារពាណិជ្ជ ដែលពួកគេខ្ចីប្រាក់ ប៉ុន្ដែក្នុងករណីមានហានិភ័យកើតឡើង រាជរដ្ឋាភិបាល នឹងជួយចេញ៥០ភាគរយ។ សម្ដេចតេជោ មានប្រសាសន៍បន្ដទៀតថា យើងផ្ដល់ លទ្ធភាពដូច្នេះ គឺដើម្បីឱ្យធនាគារពាណិជ្ជទាំង អស់មានទឹកចិត្ដក្នុងការផ្ដល់ឥណទាន ដោយមិនមាន ការភ័យខ្លាចក្នុងការយកទៅពង្រីកវិស័យផលិតកម្មស្រូវ និង ការនាំចេញអង្ករ។ សម្ដេចតេជោអំពាវនាវឱ្យហូបសាច់ជ្រូក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសជាសាធារណៈឱ្យប្រជាពលរដ្ឋ ទទួលទានសាច់ជ្រូកឡើងវិញ ដោយសម្ដេចតេជោបានធានា ថា ជំងឺដែលមាននៅក្នុងសាច់ជ្រូក នឹងមិនចម្លងទៅមនុស្សឡើយ។ ថ្លែងទៅកាន់អង្គប្រជុំការ ផ្សព្វផ្សាយស្ដីពីឯកសារទាក់ទង ទៅនឹងការជំរុញការនាំចេញស្រូវ និងអង្ករនៅវិមានរដ្ឋាភិបាលកាល ពីម្សិលមិញ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅពេលដែលប្រជាពលរដ្ឋ ឈប់បរិភោគសាច់ជ្រូក ហើយងាកទៅបរិភោគ សាច់គោ និងត្រីវិញនោះ បានធ្វើឱ្យតម្លៃ សាច់គោ និងត្រីឡើងថ្លៃ ដោយសារ តែប្រជាជន ភ័យខ្លាចឆ្លងជំងឺជ្រូកត្រចៀកខៀវនោះ។ សម្ដេចតេជោមានប្រសាសន៍បន្ដទៀតថា ខ្ញុំសូម អំពាវនាវឱ្យបរិភោគសាច់ជ្រូកឡើងវិញសាច់ជ្រូកមិនចម្លងជំងឺឡើយ។ ខ្ញុំហូបសាច់ជ្រូករាលថ្ងៃ ហើយ វាគ្មានបញ្ហាអីទេ។ សម្ដេចបានឱ្យដឹងទៀតថា នៅពេលដែលសម្ដេចបញ្ជាឱ្យផ្អាកការ នាំចូលជ្រូក សម្ដេចតេជោ គិតថាតម្លៃសាច់ជ្រូកក្នុងស្រុក នឹងឡើងថ្លៃ ប៉ុន្ដែផ្ទុយទៅវិញសាច់គោ សាច់ត្រី បែរជា ឡើងថ្លៃ ប៉ុន្ដែសាច់ជ្រូកបែរជាលក់មិនដាច់ទៅវិញ។ សម្ដេចតេជោ មានប្រសាសន៍ថាដូច្នេះ ខ្ញុំសូម យកឱកាសនេះអំពាវនាវឱ្យបរិភោគសាច់ជ្រូក ប៉ុន្ដែសូមចម្អិនវាឱ្យ ឆ្អិនសិន កុំបរិភោគសាច់ជ្រូកឆៅ។ សម្ដេចតេជោ បានបន្ថែមទៀតថាបញ្ហាមិនត្រឹម តែប៉ះពាល់ ដល់អ្នកលក់សាច់ជ្រូកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកផងដែរ ព្រោះអ្នក ចិញ្ចឹមជ្រូកមិនអាចលក់ជ្រូករបស់ពួកគេចេញបាន។ នៅដើមខែនេះ សម្ដេចតេជោ បានបញ្ជាឱ្យអាជ្ញាធរខេត្ដ ផ្អាកការនាំចូលជ្រូក ពីប្រទេស វៀតណាម និងថៃ ដើម្បីឆ្លើយតបទៅ និងការផ្ទុះជំងឺជ្រូកត្រចៀកខៀវដែលបានឆ្លងចូលក្នុងប្រទេស កម្ពុជាកាលពីខែ ឧសភា ដែលអាចគំរាម ដល់វិស័យឧស្សាហកម្ម និងសុខភាព។ លោក ទូច ណារ៉ុថ ចាត់វិធានការប្រចាំអ្នកយកឈ្មោះទៅប្រើ ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតអំពាវមួយឱ្យសមត្ថកិច្ច និងសាធារណជនសហការគ្នា ដើម្បីចាត់វិធានតាម ផ្លូវច្បាប់ ចំពោះជនណាដែលបានយកឈ្មោះរបស់លោកទៅប្រើប្រាស់ ដើម្បីគំរាមកំហែង និងប្រព្រឹត្ដអំពើល្មើសផ្សេងៗ។ លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសមត្ថកិច្ច និងសាធារណជនទាំងអស់សហការជួយផ្ដល់ព័ត៌មាន ដល់លោក និងអាជ្ញាធរមានសមត្ថកិច្ចនានា ចំពោះបុគ្គលណាដែលបានយកឈ្មោះរបស់លោកទៅប្រើប្រាស់តាមរូបភាពជាបងប្អូន កូនក្មួយ សាច់ញាតិ ដើម្បីប្រព្រឹត្ដអំពើល្មើសផ្សេងៗ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពី រយៈពេល១ខែចុងក្រោយនេះ មានបទល្មើសចំនួន ៣ករណី ដែលត្រូវជនល្មើសយកឈ្មោះ លោក ទូច ណារ៉ុថ ទៅប្រើប្រាស់ដើម្បី ការពារនូវបទល្មើសរបស់ពួកគេ។ លោក សុរិន្ទ ពិតសុវណ្ណស្នើដោះស្រាយបញ្ហាព្រំដែងដោយសន្ដិវិធី មន្ដ្រីជាន់ខ្ពស់របស់សមាគមអាស៊ានបានមានប្រសាសន៍ឱ្យដឹងថា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា គួរតែត្រូវបានដោះ ស្រាយដោយសន្ដិវិធី។ លោក សុរិន្ទ ពិតសុវណ្ណ អគ្គលេខាធិការសមាគមអាស៊ានមានប្រសាសន៍ថា លោកចង់ឃើញបញ្ហា ទាំងអស់របស់រដ្ឋ ជាសមាជិកអាស៊ានត្រូវបានដោះស្រាយដោយអហិង្សា។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បាន ថ្លែងប្រាប់អ្នកការសែតបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣០នាទីជាមួយលោក សុរិន្ទ ពិតសុវណ្ណ ឱ្យដឹងថា យើងពិតជាចង់ឃើញ ដំណោះស្រាយដោយសន្ដិវិធីចំពោះបញ្ហានានារបស់អាស៊ាន។ ខ្ញុំនឹងរង់ចាំការសម្រេចចិត្ដរបស់រដ្ឋមន្ដ្រីក្រសួងការបរទេសអាស៊ាន ហើយឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នឹងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានដទៃទៀត។ |
- លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ទស្សនាចំការស្រកានាគ តំបន់ទេសចរសៀមរាប
- សាលារាជធានី បន្ដផាកពិន័យលើការចោលសំរាមក្រៅធុង
- មន្ដ្រីរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទៅរៀនបើកបរម៉ូតូ
- សៀវភៅសាលក្រមឌុចត្រូវបានចែកជូនប្រជាពលរដ្ឋ
- ឯកឧត្ដម ប៉ាន់ សុរ៉ាសាក់ បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការស្រាវជ្រាវ
- ឯកឧត្ដម ប៊ិន ឈិន ជួបអភិបាលស្រុកអង្គរជុំ វ៉ារិន និងពិនិត្យផ្ទៃដីព្រៃឈើ ខេត្ដសៀមរាប
- ការកំណត់យកថ្ងៃ ០១ មិថុនា ជាទិវាកុមារកម្ពុជា និងជាថ្ងៃ ឈប់សម្រាករបស់មន្ដ្រីរាជការ និយោជិក កម្មករ
- សៀវភៅសាលក្រមផ្ដន្ទាទោស ឌុច ចែកចាយលើកដំបូង
- ក្រុមមន្ដ្រីជួបប្រជុំគ្នារកវិធីបង្ការ ការរីករាលដាលជំងឺគ្រុនឈាម
- រ៉ែទីតានីញ៉ូម ដែលគេរក ឃើញជាង១០០លានតោននៅកោះកុងនឹងចាប់ផ្ដើមផលិតឆ្នាំក្រោយ













