ការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជានៅក្នុងខែកក្កដានេះកើនឡើង ១១.៥១ភាគរយ
|
ឯកឧត្ដម ស ខេង ទស្សនកិច្ចនៅ ប្រទេសចិនក្នុង ១សបា្ដហ៍ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអញ្ជើញទៅបំពេញ ទស្សនកិច្ចជាមិត្ដភាព និងផ្លូវការនៅ សាធារណៈរដ្ឋប្រជាមានិតចិនចំនួន ១សបា្ដហ៍ចាប់ពីថ្ងៃទី ២៤ខែ សីហា ឆ្នាំ ២០១០ រហូតដល់ថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០១០ ។ តាមប្រសាសន៍មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ៖ ក្នុងករណីទស្សនកិច្ចនេះគណៈប្រតិភូមានគោលបំណង គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីការវិវឌ្ឍន៍រីកចំរើនលើ គ្រប់វិស័យនានាពេលបច្ចុប្បន្ននៅសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាការងារមួយចំនួនជាមួយឯកឧត្ដម ម៉េង ផានស៊ុ សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខ សាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកទៅស្ដីពីការ អនុវត្ដអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួង ទាំង២ និងលើកទិសដៅសម្រាប់ការអនុវត្ដបន្ដ លើវស័យកិច្ចសហប្រតិបត្ដិការទ្វេភាគី ប្រឆាំងឧក្រិដ្ឋកម្ម ការ ផ្លាស់ប្ដូរបទពិសោធន៍របស់ភា្នក់ងារអនុវត្ដច្បាប់ ការជួយគ្នាទៅវិញទៅមកក្នុងការងារ លើការបណ្ដុះ បណ្ដាល ធនធានមនុស្សនិងជំនួយសម្ភារៈបច្ចេកទេស បំរើឱ្យការងារនគរបាល ។អញ្ជើញជូនដំណើរគណៈប្រតិភូដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ដ្រីជាន់ខ្ពស់ រាជការក្រោម ឱវាទក្រសួង មហាផ្ទៃជាច្រើនរូប។
ឯកឧត្ដម ជា ចាន់តូ ជួបតំណាងជាន់ខ្ពស់ IMF ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនឹងគោលនយោបាយសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននិងទៅអនាគតនៅកម្ពុជា លោក មីឡែន ហ្សាវ៉ាហ្សីល តំណាងជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ប្រចាំកម្ពុជាបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ជា ចាន់តូ ទេសា ភិបាលធនាគារជាតិនៃកម្ពុជា។ ឯកឧត្ដម ជា ចាន់តូ បានជំរាបជូនអំពី ភាពរីកចំរើន នៃស្ថានភាពសេដ្ឋកិច្ចនិងការ វិវឌ្ឍន៍រីកចំរើនផ្នែកធនាគារនៅកម្ពុជា។ ក្នុងឆ្នាំ២០១០ តាមការព្យាករណ៍ ដោយប្រុងប្រយ័ត្នរបស់រាជ រដ្ឋាភិបាលកំណើនសេដ្ឋកិច្ចកម្ពុជាគ្រោងកើនឡើងក្នុងកំរិត ៥ភាគរយហើយនៅឆ្នាំ ២០១១ នឹងកើនពី ៦ទៅ ៧ភាគរយហើយការកើននេះអាស្រ័យដោយមានការរីកចំរើនលើវិស័យទេចរណ៍ ការវិនិយោគផ្ទាល់បរទេស ការនាំចេញវិស័យវាយនភណ្ឌ័និងការកើនឡើងលើវិស័យសំណង់ ដែលជាកត្ដាជំរុញឱ្យមានការវិវឌ្ឍន៍រីកចំរើន ផ្នែកសេដ្ឋកិច្ច នៅកម្ពុជា។
សន្និសីទអន្ដរជាតិស្ដីពីការធ្វើអាជីវកម្មរ៉ែ ទី១ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលត្រូវបន្ដកិច្ចសហការជាមួយក្រសួង-ស្ថាប័ន អង្កភាពពាក់ព័ន្ធ ទាំងអស់ ដើម្បីបន្ដអនុវត្ដយន្ដការតាមដាន និងត្រួតពិនិត្យឱ្យបានហ្មត់ចត់ទាំងការងារសិក្សាស្រាវជ្រាវ និងការធ្វើអាជីវកម្ម លើវិស័យរ៉ែនេះ ក្នុងនោះត្រូវចាត់វិធានការបន្ទាន់លើការដកហូត និងបញ្ឈប់ សកម្មភាពរុករករ៉ែដែលកំពុងតែដំណើរការ ខណៈដែលសកម្មភាពទាំងអស់ នោះកើតមាននូវភាពមិន ប្រក្រតី និងបង្កឱ្យមានមហន្ដរាយដល់បរិស្ថានសង្គម-សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបន្ដយកចិត្ដទុក ដាក់ខ្ពស់លើការងារវិភាគនិងវាយតម្លៃផលប៉ះពាល់ នៃគម្រោងដើម្បី ធ្វើឱ្យប្រាកដថា យើងអាចធានាបាននូវការអភិវឌ្ឍន៍ ប្រកបដោយចិរភាព និងទប់ស្កាត់បានរាល់ហា និភ័យនានា ដែលអាចកើតមាន ឡើងជាយថាហេតុពីការធ្វើអាជីវកម្មរ៉ែនេះ ។ ទី២ ៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ដើម្បីពិនិត្យលទ្ធផលធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស អំពីជំនាញរូបគព្ភសាស្ដ្រ និងភូគព្ភសាស្ដ្ររ៉ែបន្ថែមទៀត តាមរយៈការបណ្ដុះបណ្ដាលមន្ដ្រីក្នុងរយៈពេលខ្លី និងការផ្ដល់អាហារូបករណ៍ឱ្យទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស
ពិធីប្រគល់ សម្ភារៈបច្ចេកទេសផ្សព្វផ្សាយ ទូរទស្សន៏របស់ KCC ជូនទទូរទស្សន៏ជាតិកម្ពុជា កម្ពុជា និងសាធារណរដ្ឋកូរ៉េពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ឋផ្សព្វផ្សាយរបស់រដ្ឋ។ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០០៩ នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ខៀវ កញារីទ្ឋ រដ្ឋមន្ដ្រីក្រសួងពត៏មាន លោកស្រី យ៉ុង ចាលី អនុប្រធានគណៈកម្មាការ សារគមនាគមន៍ កូរ៉េ KCC បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ កំពុងសហការជាកម្ពុជាក្នុងវិស័យនៃការផ្លាស់ប្ដូរកម្មវិធីទូរទស្សន៏ និងការកែលំអរបច្ចេកទេសការផ្សាយ របស់ទូរទស្សន៏ជាតិកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីគណៈកម្មាការ សារគមនាគមន៍កូរ៉េ KCC របស់។ បច្ចុប្បន្ន ដោយមានកិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារ -អភិវឌ្ឍន៏ប្រទេស សាធារណៈរដ្ឋកូរ៉េបានក្លាយទៅជាប្រទេសមួយមានវិស័យសេដ្ឋកិច្ចគួរអោយកត់សំគាល់ ជាពិសេសគឺវិស័យ ទូរគមនាគមន៏ និង វិស័យផ្សព្វផ្សាយ ។ តាមរយៈនេះ សាធារដ្ឋកូរ៉េ មានប្រជាជនប្រមាណជាង ៣០ លាន នាក់ កំពុងតែប្រើប្រាស់ ប្រពន្ឋ័ផ្សព្វផ្សាយ T-DMB ដូចនេះកូរ៉េ ចង់យកបទពិសោធន៏បច្ចេកទេសនេះ មកផ្សព្វផ្សាយជូនដល់កម្ពុជា ដោយសារសាធារណៈរដ្ឋកូរ៉េ មានស្ថានីយផ្សាយដ៏ធំ ដែលផ្ដោតជាសំខាន់ ទៅលើវិស័យអប់រំ ដូចកម្ពុជាដែរ។
ឈ្មោះមន្ដ្រីដែលត្រូវប្រកាសទ្រព្យសម្បត្ដិនឹងត្រូវបង្ហាញ អង្គភាពប្រឆាំងអំពើពុករលួយថ្មីរបស់រដ្ឋាភិបាល នឹងបង្កើតគេហទំព័រមួយ ដើម្បីផ្សាយជាសារធារណៈ ចំពោះការប្រកាសទ្រព្យសម្បត្ដិ រួមទាំងច្បាប់ប្រឆាំងអំពើពុករលួយ និងសម្ភារដទៃទៀត ដែលទាក់ទងនឹងយុទ្ធនាការ នៃយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក លួយក្នុងប្រទេស។ ឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុកលួយ ដែលបានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាអន្ដរជាតិ រួមគ្នាមួយស្ដីអំពើពុករលួយក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រសិនបើអ្នកមានផ្ទះពីរ នៅក្នុងការប្រកាសទ្រព្យ សម្បត្ដិរបស់អ្នកក្នុងកំឡុងពេលអាណត្ដិពីរឆ្នាំនេះ ហើយនៅអាណត្ដិក្រោយអ្នកមានផ្ទះបី ឬបួននោះអ្នកត្រូវពន្យល់អំពី ប្រភពនៃហិរញ្ញវត្ថុនោះ ប្រសិនបើការពន្យល់នោះ មិនមានលក្ខណៈសមហេតុផលនោះទេ ទ្រព្យសម្បត្ដិនោះនឹងត្រូវបានរឹបអូស ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ការនាំចូលរបស់កម្ពុជាច្រើនជាងការនាំចេញ ឱនភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា បានឡើងទៅដល់ជិត ៨០០លានដុល្លារ ក្នុងរយៈពេល ៧ខែនៅឆ្នាំ២០១០ ទិន្នន័យរបស់ក្រសួង ពាណិជ្ជកម្មបង្ហាញថា ការនាំចូលកំពុងកើនឡើងយ៉ាងលឿន ជាងការនាំចេញ គិតត្រឹមចុងខែកក្កដា ក្នុងឆ្នាំនេះ ការនាំចូល របស់កម្ពុជា ជាទឹកប្រាក់ ២.៦១៣ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ដូចគ្នាកាលពីឆ្នាំ ២០០៩។ ប៉ុន្ដែការនាំចេញប្រចាំ ឆ្នាំបានកើនឡើងប្រមាណជា ១៦ភាគរយរ ហូតដល់ ១.៨២៦ពាន់លានដុល្លារក្នុងរយៈពេល ៧ខែ ដំបូងនៃឆ្នាំ២០១០នេះ។ ឯកឧត្ដម ច័ន្ទ នរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្រូវការនាំចូលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ទន្ទឹមគ្នានឹងការកើនឡើង នៃប្រាក់ចំណូលប្រជាជនកម្ពុជា។ លោកមានប្រសាសន៍ថា ការប្រើប្រាស់កំពុងកើនឡើង។ ប្រាក់ចំណូល ដែលចេះតែកើនឡើង តម្រូវឱ្យយើងនាំចូលច្រើន។
វិសម្ពាធនិងកូនព្យុះមានឥទ្ធិពល៣ថ្ងៃ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេត និងតាមដានលើស្ថានភាពធាតុអាកាស រួចមកឃើញថា មានប្រព័ន្ធសម្ពាធទាបមួយ ដែលបាននិងកំពុងលាតសន្ធឹង លើអាងទន្លេមេគង្គភាគខាងលើក្នុងប្រទេសថៃ និងឡាវ។ ប្រព័ន្ធសម្ពាធទាបនេះ បានចូលទៅផ្គួបគ្នាជាមួយ នឹងវិសម្ពាធមួយ ដែលកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង ដែលជាកត្ដាធ្វើឱ្យវិសម្ពាធ នេះនឹងវិវត្ដន៍ ទៅជាមួយកូនព្យុះរួចនឹងធ្វើដំណើរទៅទិសពាយ័ព្យដោយ ឆ្លងកាត់ភាគខាងក្រោមកោះហៃណាំ ឆ្ពោះទៅភាគ ខាងលើ នៃអាងទន្លេមេគង្គ។ ក្រសួងបានឱ្យដឹងទៀតថា វិសម្ពាធដែលនឹងវិវត្ដន៍ទៅជាកូនព្យុះនេះនិងមានឥទ្ធិពល មកលើកម្ពុជាចាប់ ពីថ្ងៃទី២៤ ដល់២៦ខែសីហាឆ្នាំ២០១០។ ស្ថានភាពបែបនេះនឹងបង្កឱ្យ មានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស ជាពិសេសនៅតំបន់ខ្ពង់រាប ភាគឦសាន និងតំបន់ខ្ពង់រាបភាគខាងជើងដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង។ ចំពោះស្ថានភាពទឹកជំនន់ ទន្លេមេគង្គវិញក៏នឹងបន្ដ ឡើងបន្ថែមទៀត ផងដែរ។ ក្រសួងបានជំរាបដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ខាងលើដូចជា ខេត្ដឧត្ដរមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្ដមណ្ឌលគិរី ឱ្យជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ព្រមទាំង ត្រៀមវិធានការផ្សេងៗ ជាមុនចំពោះ ស្ថានភាពទឹកជំនន់ ដែលនឹងអាចកើតមាននេះ។
ឯកឧត្ដម ថោង ខុន ផ្ដល់ចំណាត់ថ្នាក់ផ្កាយ៥ ដល់សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា នៅខេត្ដសៀមរាប ពិធីផ្ដល់ចំណាត់ថ្នាក់ផ្កាយ៥ ដល់សណ្ឋាគារ បុរី អង្គរ រីសត និងស្ប៉ា នៅខេត្ដសៀមរាប រសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១០ នេះប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ ឯកឧត្ដម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ ធម្មការ វប្បធម៏ និងសាសនា នៃរដ្ឋសភាជាតិ និងឯកឧត្ដម សូ ភិរិន្ទ អភិបាលនៃគណៈអភិបាល ខេត្ដសៀមរាប។ លោកជំទាវ គួយ ណាលីន អគ្គនាយិកាគ្រប់គ្រងសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា និង ឯកឧត្ដម សូ ភិរិន្ទ បានអានរបាយការណ៏សកម្មភាពវិស័យទេសចរណ៏ក្នុងខេត្ដសៀមរាបដោយបញ្ជាក់ថា បច្ចុប្បន្ននេះក្នុងខេត្ដសៀមរាបមានចំនួន សណ្ឋាគារ ១២០សណ្ឋាគារ ស្នើនឹង ៨៧៦៣បន្ទប់ សំរាប់សេវាស្នាក់នៅរបស់ភ្ញៀវទេសចរណ៏ ដែលមកទស្សនាប្រាសាទអង្គរវត្ដ រមនីយដ្ឋានផ្សេងៗ។ ដោយឡែក សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា មានប្រវត្ដិ និងបានដំណើរការអាជីវកម្មខ្លួនអស់រយៈកាល ប្រមាណ១៣ឆ្នាំរួចមកហើយ។ អតីតកាល និងបទពិសោធន៏បានផ្សារភ្ជាប់យ៉ាងសំខាន់នៅក្នុងតួនាទីអាជីវកម្ម និងដំណើរការអភិវឌ្ឍសណ្ឋាគាររហូតមកដល់ពេលបច្ចុប្បន្ន។ សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា មានចំនួន ១៨៨បន្ទប់ មានបុគ្គលិកចំនួន ២៥០នាក់ ដែលសុទ្ធតែជាជនជាតិខ្មែរ។ មានភោជនីយដ្ឋាន ២កន្លែង កន្លែងបម្រើភេសជ្ជៈ ២កន្លែង មានសាលប្រជុំចំនួន ៥ ដែលអាចទទួលភ្ញៀវក្នុងពិធីប្រជុំ ឬពិធីផ្សេងៗរហូតដល់ ៣៥០នាក់។
ធុរេនកំពតនិង អង្ករនាងអំខេត្ដក្រចេះនឹងត្រូវបញ្ចូលជា GI រដ្ឋាភិបាលបានស្នើឱ្យដាក់បញ្ចូលផលិតផលថ្មីពីរប្រភេទទៀតទៅក្នុងផលិតផលសម្គាល់ទីតាំងភូមិសាស្ដ្រ GI ដោយរំពឹងទុកថា នឹងជួយ ជុំរុញលើទឹកចិត្ដដល់អ្នកផលិត តួយ៉ាងដូចជាម្រេចកំពត ដែលបានលក់អស់ពីស្ដុក បន្ទាប់ពីក្លាយទៅជាផលិតផលសម្គាល់ទីតាំង ភូមិសាស្ដ្រ កាលពីខែមេសា។ លោក ឡៅ រាសី ប្រធានការិយាល័យ GI របស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់ បញ្ចូលសំណើរដាក់បញ្ចូលធុរេនកំពត និងអង្ករនាងអំ មកពីខេត្ដក្រចេះ ទៅកាន់ការិយាល័យ GI ក្នុងពេលឆាប់ៗនេះ ដើម្បីក្លាយទៅជាផលិតផល សម្គាល់ទីតាំងភូមិសាស្ដ្រលើការពិចារណាផ្ដល់ជំនួយពី SWAp ជាទីភ្នាក់ងារ សម្របសម្រួលម្ចាស់ជំនួយ របស់រដ្ឋាភិបាល។ GI ជាស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិដើម្បីការពារកម្មសិទ្ធិបញ្ញា របស់ផលិតផលដែលផ្សារភា្ជប់ទំនាក់ទំនងនឹង ទីតាំងភូមិសាស្ដ្រ។ ដំណើរការដ៏វែងពាក់ព័ន្ធនឹងសំណើរដាក់បញ្ចូល ផលិតផល៤ ប្រភេទ ដែលមានប្រហុកសៀមរាប អង្ករបាត់ដំបង សូត្រភ្នំស្រុកនៅខេត្ដបន្ទាយមានជ័យ ផ្លែក្រវាញនៃខេត្ដពោធិ៍សាត់ ដើម្បីពិចារណាដាក់បញ្ចូលទៅក្នុងផលិតផល GI កាលពីលើកមុនត្រូវបានបដិសេធ ដោយការិយាល័យ GIសម្លឹងឃើញមាន ផលិតផលផ្សេងៗទៀតដែលល្អជាងផលិតផល ទាំងបួនប្រភេទនោះ។
គ្រោងកែខៃបឹងទន្លេសាបឱ្យទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរ ក្រសួងទេសចរណ៍នឹងបង្កើតទីតាំងពិសោធន៍ សិក្សាលើនិរន្ដរភាពនៃការអភិវឌ្ឍក្នុងខេត្ដសៀមរាប និងផែនការមេសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្ដរភាព នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីអភិរក្សការពារបឹងទន្លេសាប ដែលជាបឹងទឹក សាបធំជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកគោលដៅទេសចរណ៍នៅក្នុងប្រទេសនេះ។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វាចាំបាច់ណាស់ដើម្បីផែនការមេ ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ និរន្ដរភាពនៅជុំវិញបឹងទន្លេសាបហើយ និងការសិក្សាជំហានដំបូងសម្រាប់ការបង្កើតទីតាំង ពិសោធន៍សិក្សាលើនិរន្ដរភាព នៅប្រទេសកម្ពុជា ដែលតម្រូវឱ្យមានការចូលរួមសហការនិងគាំទ្រ ពីសំណាក់គ្រប់ ភាគីចូលរួមវិស័យឯកជននិងសហគមន៍។
|
- ស្ថានីយចំណតថ្មីនៅកំពង់ផែស្វយ័តភ្មំពេញចាប់ផ្ដើមសាងសង់
- រដ្ឋាភិបាលនឹងចេញប្រាក់ធានាហានិភ័យ ៥០ភាគរយក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញអង្ករ
- សម្ដេចតេជោអំពាវនាវឱ្យហូបសាច់ជ្រូក
- លោក ទូច ណារ៉ុថ ចាត់វិធានការប្រចាំអ្នកយកឈ្មោះទៅប្រើ
- លោក សុរិន្ទ ពិតសុវណ្ណស្នើដោះស្រាយបញ្ហាព្រំដែងដោយសន្ដិវិធី
- លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ទស្សនាចំការស្រកានាគ តំបន់ទេសចរសៀមរាប
- សាលារាជធានី បន្ដផាកពិន័យលើការចោលសំរាមក្រៅធុង
- មន្ដ្រីរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទៅរៀនបើកបរម៉ូតូ
- សៀវភៅសាលក្រមឌុចត្រូវបានចែកជូនប្រជាពលរដ្ឋ
- ឯកឧត្ដម ប៉ាន់ សុរ៉ាសាក់ បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការស្រាវជ្រាវ














