ភ្លៀងកក់ខែអាចមានច្រើននៅក្នុងខែមេសាខាងមុខ
លោក អុំ រីណា អនុប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមបាននិយាយឱ្យដឹង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១០ នេះថានៅក្នុងខែមេសាខាងមុខនេះ ប្រទេសកម្ពុជាអាច នឹងមានភ្លៀងកក់ខែច្រើនដង និងច្រើនកន្លែង តែមិនមែនជាការ ចាប់ផ្ដើមរដូវវស្សាទេ ព្រោះភ្លៀងមាន ដោយកន្លែងខុសពី រដូវវស្សាដែលភ្លៀងមានជា ទូទៅ។ រដូវវស្សាឆ្នាំនេះអាចនឹង ចាប់ផ្ដើមនៅពាក់ កណ្ដាលខែឧសភា។ ប្រភពខាងលើបានបន្ដថាប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងកក់ខែបានចាប់ផ្ដើមធ្លាក់ មកខ្លះ ហើយនៅតំបន់មួយចំនួនដូចជា នៅខេត្ដកោះកុងភ្លៀងមានកម្រិតរហូតដល់ ៦០ ម.ម។ ភ្លៀងកក់ខែនៅក្នុង រដូវប្រាំងកន្លងទៅនេះមានកម្រិតតិចតួចណាស់បើធៀបទៅនឹងរដូវប្រាំងឆ្នាំមុនៗនេះ។
|
អ្នកកាសែតសម័យលន់នល់នឹងជួបគ្នានៅខែក្រោយនៅកម្ពុជា ព្រឹត្ដិការណ៍ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជាគឺ អ្នកឆ្លើយឆ្លងព័ត៌មាន អ្នកថតរូបឱ្យទីភ្នាក់ងារព័ត៌មាន និងកាសែតបរទេសប្រចាំប្រទេសកម្ពុជា ក្នុងសម័យសង្គ្រាមនៃរបប សាធារណៈរដ្ឋខ្មែរ នឹងត្រលប់មកជួបជុំគ្នាសាជាថ្មី ដើម្បីរំលឹកអនុស្សាវរីយ៍របស់ពួកគេ។ នោះគឺជាការជួបជុំមិត្ដភ័ក្ដិចាស់ ឡើងវិញផង និងដើម្បីសម្ពោធការសាងសង់ ស្ដូបរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែតទាំងខ្មែរ ទាំងបរទេស ដែលបានស្លាប់ និងបាត់ខ្លួននៅកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ផងដែរ។ យោងតាមរបាយការណ៍ចងក្រងដោយ លោក រីឆាត ផាល អ្នកកាសែតរបស់ទីភ្នាក់ ងារសារព័ត៌មានអាមេរិក Associated Press មានអ្នកកាសែត អ្នកថតរូបខ្មែរនិងបរទេស ៣៦នាក់ដែលបានស្លាប់ និងបាត់ខ្លួនក្នុងចន្លោះខែមេសា ឆ្នាំ១៩៧០ ដល់ខែមេសា ឆ្នាំ១៩៧៥ ដោយរួមទាំងអ្នកកាសែតខ្មែរ ៤នាក់ផង។ ក្នុងចំណោមអ្នកកាសែតបរទេសដែលបានស្លាប់ច្រើនជាងគេ គឺមានអ្នកកាសែតជប៉ុន១០នាក់ បន្ទាប់មកគឺ អ្នកកាសែតបារាំង ៨នាក់ និងកាសែតអាមេរិក ៧នាក់ និងមានអ្នកកាសែតស្វីស អូស្ដ្រាលី អាល្លឺមង់ ឥណ្ឌា និងឡាវជាដើម។ ផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មាន ក្រសួងព័ត៌មានបានធ្វើការផ្សព្វផ្សាយ ប្រកាសណែនាំដល់អ្នកធ្វើការផ្សព្វផ្សាយទាំងឡាយ នៅតាមទីសាធារណៈ ដែលមានលក្ខណៈឃោសនាមហាជន និងផ្សព្វផ្សាយដំណឹងពាណិជ្ជកម្មជាដើម ត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មាន ជាមុន។ ប្រកាសស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយ តាមទីសាធារណៈ ដែលមានលក្ខណៈឃោសនាមហាជន និងការ ផ្សព្វផ្សាយដំណឹងពាណិជ្ជកម្ម ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១០ ចុះហត្ថលេខាដោយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន បានលើកឡើងថា អ្នកផ្សព្វផ្សាយត្រូវបំពេញសំណុំបែបបទ ទៅអគ្គនាយកដ្ឋានព័ត៌មាន និងសោត ទស្សន៍ តាមរយៈការដាក់ពាក្យសុំអនុញ្ញាតផ្សព្វផ្សាយដែលមានរយៈពេលបីខែ ប្រាំមួយខែ និងមួយឆ្នាំ។ ឯកឧត្ដម កែប ជុតិមា អភិបាលនៃគណៈអភិបាល ពិនិត្យសំណង់រំដោះទឹកស្អុយភាគខាងជើងរាជធានី ឯកឧត្ដម កែប ជុតិមា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលសំណង់ធារាសាស្ដ្រ រួមមានស្ថានីយបូមទឹកទំនប់កប់ស្រូវ ប្រឡាយមេតភ្ជាប់នឹងប្រព័ន្ធលូ នៅប៉ែកខាងជើងរាជធានីភ្នំពេញ។ មន្ដ្រីជំនាញ បានឱ្យដឹងថា ប្រឡាយមេមួយខ្សែ នៅប៉ែកខាងជើងរាជធានីប្រវែង ៦.៣៥៨ម៉ែត្រ ត្រូវបានមន្ទីរធនធានទឹក និង ឧតុនិយមរាជធានីភ្នំពេញជីក រួចរាល់ជាស្ថាពរស្របពេលដែលសំណង់ស្ថានីយបូមទឹកកប់ស្រូវស្ថាបនាបាន ៧០ភាគ រយដែលអាចដំណើរការបាន នៅមុនរដូវភ្លៀងមកដល់នាពេលខាងមុខ។ ពេលនេះទៀត ឧបករណ៍បំពាក់សំរាប់ ស្ថានីយបូមទឹក ទំនប់កប់ស្រូវក៏បាននាំចូលមកដល់ដែរ ដោយរង់ចាំតែស្ថានីយស្ថាបនារួច នឹងបំពាក់តែប៉ុណ្ណោះជា ប្រភេទម៉ូទ័របូមដើរដោយថាមពលអគ្គិសនីមានបំពង់ទុយោមុខកាត់ ៥តឹកចំនួន៥ ហើយក្នុងទុយោនីមួយៗមានលទ្ធភាព បូមទឹកបាន ១ម៉ឺនម៉ែត្រគូបក្នុង ១ម៉ោង។ សម្ដេច ហ៊ុន សែន អនុញ្ញាតអោយលោក TAKUYA OKADA ប្រធានស្ថាប័នមូលនិធិ OKADA ជាប្រធានក្រុមហ៊ុន AEON នៃប្រទេសជប៉ុន ចូលរួមសំដែងការគួរសម ស្ថាប័នមូលនិធិ OKADA សហការយ៉ាងជិតស្និតជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ផ្ដល់ជំនួយឥតសំណងដល់ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្នមានទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក បំរើផ្នែក សុខាភិបាល។ នៅក្នុងជំនួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី លោក TAKUYA OKADA ប្រធានស្ថាប័នមូល និធិវប្បធម៌ OKADA នឹងជាប្រធានក្រុមហ៊ុន AEON នៃប្រទេសជប៉ុនមានប្រសាសន៍ថា កាលពីពេលកន្លងមករូប លោកបានអញ្ជើញចូលរួមដាំកូនឈើ នៅខេត្ដសៀមរាប ហើយនៅខែសីហាខាងមុខ នឹងមានក្រុមយុវជនស្ម័គ្រចិត្ដ របស់ប្រទេសជប៉ុន មកជួយដល់ការងារស្ម័គ្រចិត្ដ លើផ្នែកវប្បធម៌ការថែទាំបរិស្ថាន នឹងការដាំកូនឈើឡើងវិញ។ លោកក៏បានថ្លែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតអោយប្រទេសជប៉ុន ខ្ចីវត្ថុបុរាណដ៏ មានតំលៃរបស់ប្រទេសកម្ពុជា ទៅដាក់តាំងពិពណ៌ចំនួន ១០កន្លែង ក្នុងប្រទេសជប៉ុន កាលពីពេលកន្លងមក។ សម្ដេច មានប្រសាសន៍ថា ការដាក់តាំងពិពណ៌វត្ថុបុរាណខ្មែរនៅប្រទេសជប៉ុនមិនគ្រាន់តែ ការដាក់តាំងបង្ហាញអោយឃើញ សំរាប់ប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះទេ តែសំរាប់ភ្ញៀវអន្ដរជាតិទាំងមូលបានស្គាល់ពីវប្បធម៌ អរិយធម៌ដរុងរឿងរបស់ ប្រទេសកម្ពុជា ដែលត្រូវគេបំភ្លេចចោលក្នុងសម័យសង្គ្រាម និងរបបខ្មែរក្រហម។ សម្ដេតេជោ មានប្រសាសន៍ថា ឥឡូវពិភពលោកបានស្គាល់ប្រទេសកម្ពុជា ពិសេសក្រោយពេលប្រទេសកម្ពុជា ជាប់ឆ្នោតជាសមាជិក គណៈកម្មា ធិការបេតិកភណ្ឌពិភពលោក ដែលជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក និងចំណាត់ថ្នាក់លេខ១ ក្នុង តំបន់។ ឯកឧត្ដម ជា ចាន់តូ បើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីរូបិយវត្ដុ និង អបអរសាទរខួបអនុស្សាវរីយ៌លីកទិ៣០ នៃការបោះផ្សាយប្រាក់រៀល សិក្ខាសាលាថ្នាក់ជាតិស្ដីពីរូបិយវត្ដុ និងអតិបតេយ្យភាព ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការ បោះផ្សាយប្រាក់រៀលដាក់ឱ្យចរាចរឡើងវិញ បានប្រារព្វធ្វើនៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាព ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ឯកឧត្ដម ជា ចាន់តូ មានប្រសាសន៍ថា ខួបអនុស្សាវរីយ៍លើក ទី៣០ នៃការបោះផ្សាយប្រាក់រៀល ដាក់ឱ្យចរាចរលើងវិញសម្រាប់ជូនមន្ដ្រីរាជការធនាគាររិកសេដ្ឋវិទូ ប្រវត្ដិវីទូ សាស្ដ្រចារ្យ និងនិសិ្សត បញ្ញាវន្ដ បានសិក្សាស្វែងយល់ពីអត្ថន័យ និងសារៈសំខាន់នៃការបោះផ្សាយប្រាក់រៀលដាក់ ឱ្យចរាចរឡើងវិញ និងតួនាទី ស្ថាប័នហរិញ្ញវត្ដុក្នុការរួមចំណែកអភិវឌ្ឍន៍សេដកិច្ចជាតិក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ក្រោយពីថ្ងៃមហាជ័យជំនះ ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឯកឧត្ដម បន្ដទៀតថា ក្នុងការរួម ចំណែកពង្រឹងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចរិភាព ស្របតាមយុទ្ធ សាស្ដ្រអភិវឌ្ឍន៍វិសាលហរិញ្ញវត្ដុ ឆ្នាំ២០០៦-២០១៥ និងយុទ្ធសាស្ដ្រ ចតុកោណរបស់រាជរដ្ឋាភិបាល កន្លងមក ធនគារជាតិកម្ពុជា ក្នុងនាមជាអាជ្ញាធររូបិយវត្ដុ ជាតិបានដើរតួនាទីស្នុូលក្នុងការធានាស្ថិរភាពរូបិយវត្ដុ និងរួម ចំណែកថែរក្សាស្ថិរភាពប្រព័ន្ធហិរឭាវត្ដុ។ ស្ថិតក្នុងបរិក្ខារ នេះធនាគារជាតិនៃកម្ពុជា បានខិតខំរក្សាលំនិងតម្លៃប្រាក់ រៀលនៅលើទីផ្សារ សំដៅពង្រឹងជំនឿទុកចិត្ដរបស់សាធារណជន និងបង្កើនតួនាទីប្រាក់រៀលក្នុងសេដ្ឋកិច្ច។ ធនាគារ ជាតិនៃកម្ពុជាតែងតែខិតខំប្រឹងប្រែងរក្សាស្ថិរភាពហិរញ្ញវត្ដុ តាមរយៈការត្រួតពីនិត្យប្រព័ន្ធធនាគារ នៅកម្ពុជាជាប់ជា ប្រចាំ។
ឯកឧត្ដម គាត ឈន់ ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម JAME ADAMS អនុប្រធានធានាគារពិភពលោក នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម JAME ADAMS អនុប្រធានធានាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិច បានលើកឡើងអំពី គោលបំណងក្នុងការរៀបចំឯកសារយុទ្ធសាស្ដ្រភាពជាដៃគូ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា សំរាប់បង្កើន ប្រសិទ្ធភាពការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដល់ប្រទេសកម្ពុជា។ កិច្ចពិភាក្សា បានផ្ដោតជាសំខាន់ទៅលើការ ផ្ដល់ហិរញ្ញប្បទានសំរាប់ការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ ដូចជាការអភិវឌ្ឍន៍ វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ដែល នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨៥ភាគរយ ។ នៅក្នុងឱកាសនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ក៏បានស្នើឱ្យធនាគារពិភពលោក អនុវត្ដយុទ្ធសាស្ដ្រ ទំលាយច្រកចេញដោយជំរុញការដកចេញនូវការធ្វើលទ្ធកម្មពី ភ្នាក់ ងារលទ្ធកម្មឯករាជ្យ ដើម្បីបង្កើនប្រសិទ្ធភាពកិច្ច សហប្រតិបត្ដការភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារ ពិភពលោកព្រោះថា កន្លងមក តាមការអនុវត្ដជាក់ស្ដែងការផ្ដល់ហិរញ្ញប្បទានពីធនាគារពិភពលោក ដោយធ្វើលទ្ធកម្មពីភ្នាក់ងារ លទ្ធកម្មឯករាជ្យ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលហិរញ្ញប្បទានបានប្រមាណតែ ៥ភាគរយប៉ុណោ្ណះក្នុងមួយឆ្នាំ ហើយ ការទទួលហិរញ្ញប្បទាន ក៏មានភាពយឺតយ៉ាវទៀតផង។ ២០១០ យុទ្ធនាការមិនដកថយបង្ក្រាបគ្រឿងញៀន ពេស្សាចារ ក្លឹបកំសាន្ដរាត្រី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធនិងបញ្ហាគ្រឿង ញៀន ពេស្សាចារ ក្លឹបកំសាន្ដរាត្រី ការធ្វើយុទ្ធនាការលើកនេះ មិនដកថយទេ គឺត្រូវធ្វើទាំងអស់គ្នា។ បាតុភាពក្មេងទំនើង បញ្ហា អនាចារ្យដោយការយកបរិវេណក្បែរសាលា ដើម្បីបង្កើតទ្បើងនូវសា្ថនភាពអាក្រក់ ជះឥទ្ធិពលដល់សាលារៀន និងបញ្ហាដទៃ ទៀតដែលទាក់ទងនឹងបញ្ហាជូញដូរស្ដ្រី។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឧ៍កាស អញ្ជើញ ជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលអប់រំ យុវជន និងកីទ្បា ឆ្នាំសិក្សា២០០៨-២០០៩ និងលើក ទិសដៅឆ្នាំ២០០៩-២០១០ ដើម្បីពិនិត្យមើលទ្បើងវិញនូវបណ្ដាសមិទ្ធផលនានា ដែលសំរេចបាននិងបណ្ដាចំណុចខ្វះខាត ព្រម ទាំង បញ្ហាប្រឈមនានាចំពោះមុខ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា បញ្ហាទាំងអស់នេះគឺឆ្នាំ ២០១០ នេះគឺ វៃគាសរំលើងឱ្យចំតែម្ដង។ ខ្ញុំក៏ចង់ដឹងដែរថា តើពួកគេក្បាលរឹង ឬតើពួកយើងរឹង ច្បាប់រឹង ឬក៏ពួកនោះរឹង។ ប៉ុន្ដែខ្ញុំស្នើអ្វីដែល ខ្ញុំលើកទ្បើងនេះ កុំក្លាយជារប្យេបភ្លៀងមួយមេរួចហើយវាចាប់ផ្ដើមស្ងាត់ គឺត្រូវធ្វើឱ្យទៅជាភ្លៀងរលឹមតែម្ដង អត់មានពេល ភ្លេចទេត្រូវធ្វើឱ្យជាប់ជាប្រចាំ។ ខ្ញុំគិតថា ចំណុចនេះនឹងត្រូវដាក់ពីន្ទុសំរាប់អាជា្ញធរខេត្ដ - រាជធានី និងអាជ្ញាធរស្រុក - ខ័ណ្ឌក៍ ដូចជាថា្នក់ឃុំផងដែរ។ មន្ដ្រីអនុវត្ដច្បាប់ទាំងនគរបាលទាំងកងរាជអាវុហត្ថ ក៍ត្រូវដាក់ពិន្ទុទៅតាមកន្លែងនោះដែរ។ គ្រាន់តែ យុទ្ធនាការចាប់ផ្ដើមស្រែកភ្លាម ចេញអារាំស្រាត តែបើមិនស្រែកទេ អារាំស្រាតនៅបន្ដរាំស្រាតទៀត ។ ដូច្នេះបញ្ហាហ្នឹងអត់មាន ដកថយបានទេ។
សារសម្ដេចឱ ផ្ញើរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ![]() សម្ដេច ជា ស៊ីម ជួបសមាជិកសភាសហគមន៍អឺរ៉ុប ក្នុងឱកាសស្នាក់នៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសភាសហគមន៍អឺរ៉ុប ដឹកនាំដោយ ឯកឧត្ដម Werner Langen សមាជិកសភាសហគមន៍អឺរ៉ុបបានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជា មួយ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មានប្រសាសន៍វាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហគមន៍អឺរ៉ុបនៅកម្ពុជានេះ គឺជាការបន្ដពង្រឹង ពង្រីកកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ កម្ពុជា-សហគមន៍អឺរ៉ុប ជាពិសេសការពង្រឹងលើកិច្ច សហប្រតិបត្ដិការរវាង ស្ថាបន័នីតិបញ្ញាតិនៃប្រទេសទាំងពីរ កម្ពុជា-សហគមន៍អឺរ៉ុប។ សម្ដេចបានថ្លែងអំណរគុណផងដែរ ចំពោះសហគមន៍អឺរ៉ុប ដែលកន្លងមកបានជួយកម្ពុជាលើប្រពន្ធ័ច្បាប់ ជាពិសេសច្បាប់បោះឆ្នោតនៅកម្ពុជា ដែលបន្សល់ទុក ប្រើប្រាស់ជាមូលដ្ឋាន រហូតដល់ពេលបច្ចុប្បន្ន។ ទន្ទឹមនេះសម្ដេចក៏បានកោតសរសើរចំពោះសហគមន៍អឺរ៉ុបដែលបានផ្ដល់ជា វិភាគទានក្នុងដំណើរ ការកាត់ទោសមេដឹកនាំខ្មែរក្រហម និងផ្ដល់វិភាគទានជាបន្ដបន្ទាប់សំរាប់ការចូលរួមអភិវឌ្ឍន៍ប្រទេស កម្ពុជា ជាពិសេសលើ វិស័យច្បាប់ ហើយសម្ដេចសង្ឃឹមថា សហគមន៍អឹរ៉ុបនឹងនៅតែបន្ដជួយដល់កម្ពុជា។ ឯកឧត្ដម Werner Langen មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម និងគណៈប្រតិភូមកកម្ពុជា ក្នុងពេលនេះគឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ច សហប្រតិបត្ដិការជាមួយប្រទេសកម្ពុជា ពិសេសការពង្រឹងលើប្រពន្ធ័ច្បាប់ នៅកម្ពុជា។ ទន្ទឹមនេះឯកឧត្ដមបញ្ជាក់ថា ស្ថាបន័ សភាសហគមន៍អឺរ៉ុប និងនៅតែបន្ដជួយដល់កម្ពុជាថែមទៀត។ ឯកឧត្ដម ហោ ណាំហុង ទទួលជួបប្រជុំពិភាក្សាជាមួយប្រតិភូសហភាពអឺរ៉ុប នៅក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យមើលពីទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការទ្វេរភាគីរវាងប្រទេសកម្ពុជា និងសហភាព អឺរ៉ុប EU ព្រមទាំងការងារពហុភាគី និងការងារផ្សេងៗ ទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបាន ប្រព្រឹត្ដទៅ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ គណៈប្រតិភូចិនសមាជិកសភាសហភាព អឺរ៉ុប EU ដឹកនាំដោយ ឯកឧត្ដម Werner Langen បានថ្លែងថា ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានាពេល បច្ចុប្បន្ននេះកំពុងដើរនៅលើផ្លូវត្រូវ ក្នុងនោះបញ្ហាសិទ្ធិមនុស្ស បញ្ហាសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រមានដំណើរ ការយ៉ាងសកម្ម។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការ អន្ដរជាតិ បានស្វាគមន៍ចំពោះសំណើររបស់ EU ដែលចងចូលជាសមាជិកនៃកិច្ចប្រជុំអាស៊ីបូព៌ា។ នៅក្នុងឱកាស នោះដែរ ឯកឧត្ដម ហោ ណាំហុង ក៏បានលើកឡើងពីផ្នែកអទិភាពទាំង៩ ដែលកម្ពុជាកំពុងជំរុញនាពេលសព្វថ្ងៃនេះ គឺវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ដ្រ វិស័យហេដ្ឋារចនាស័ម្ពន្ធ ដឹកជញ្ជូនផ្លូវថ្នល់ ស្ពាន វិស័យថាមពល ការភអិវឌ្ឍន៍ ធនធានមនុស្ស ឧស្សាហកម្មធនស្រាល និងមធ្យម វិស័យទេសចរណ៍ វិស័យប្រេងកាត និងឧស្ម័ន និងការអភិវឌ្ឍន៍ លើវិស័យពាណិជ្ជកម្ម។
|
- ឯកឧត្ដម គាត ឈន់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង
- ឯកឧត្ដម ប៊ិន ឈិន បិទសន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ
- ឯកឧត្ដម ខៀវ កាញារីទ្ធ ចែកវិញ្ញាប័នបត្របញ្ជាក់ការសិក្សាផ្នែកសារព័ត៌មានសម្រាប់អ្នកការសែត
- ពិធីសម្ពោធអាគារសង្គ្រោះបន្ទាន់
- ឯកឧត្ដម សៅ សុខា បើកហ្វិកហ្វីន ភូមិសាស្ដ្រយោធា
- ឯកឧត្ដម យឹម ឆៃលី ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រព័ន្ធសំណាញ់សុវត្ដិភាពសង្គមនៅកម្ពុជា
- ឯកឧត្ដម កែ គឹមយ៉ាន បូកសរុបសន្និបាតលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន
- សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជួបទូតថ្មីរបស់ប្រទេសចិន
- សម្ដេចតេជោនាយករដ្ឋមន្ដ្រី បើកសន្និសិទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១០
- សម្ដេច ហេង សំរិន ជួបឯកឧត្ដមប្រធានគណៈកម្មការរដ្ឋបាលសាធារណៈនិងសន្ដិសុខនៃរដ្ឋសភាកូរ៉េខាងត្បូង














