ស្ពានកោះពស់បញ្ចប់ការសាងសង់ឆ្នាំក្រោយ
|
ការអាននិងការសរសេរបង្កើនការយល់ដឹងរបស់អ្នកអំពីពិភពលោក ស្ថានទូតអូស្ដ្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់អំណោយសៀវភៅមួយចំនួន ដល់ បណ្ណាល័យជាតិកម្ពុជាក្នុងឱកាសប្រារឰធ្វើវេទិការសាធារណៈស្ដីពីការអាន និងការសរសេរ នៅបណ្ណាល័យជាតិកាលពីពេលថ្មីៗនេះ។ សៀវភៅទាំងអស់នេះមានដូចជា សៀវភៅរឿងនិទាន សម្រាប់កុមារ និងយុវវ័យ សៀវភៅប្រវត្ដិសាស្ដ្រទាក់ទងប្រទេសកម្ពុជា សៀវភៅជីវប្រវត្ដិមេដឹក នាំល្បីៗ ប្រលោមលោកបែបអប់រំ សៀវភៅឯកសារ និងសៀវភៅល្អៗជាច្រើនប្រភេទទៀត ក៏ត្រូវ បានគេយកមកតាំងបង្ហាញជូនសាធារណជនផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យ អេឌីប៊ី ជួយកម្ពុជាលើវិស័យប្រព័ន្ធធារាសាស្ដ្រ ពាក់ព័ន្ធនឹងការនាំអង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាស្នើសុំឱ្យ អេឌីប៊ី ជួយកម្ពុជាធ្វើយ៉ាងណាផ្ដោតការ យកចិត្ដទុកដាក់ទៅលើវិស័យប្រព័ន្ធធារាសាស្ដ្រ ព្រោះថានេះជាកត្ដាសំខាន់ធ្វើយ៉ាងណា ឱ្យប្រជា កសិករ មានទឹកបង្កបង្កើនផលក្នុងការនាំស្រូវអង្ករចេញទៅបរទេស។ ៦ខែដើមឆ្នាំ២០១០ ភ្ញៀវទេសចរឆ្លងកាត់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កើនឡើង ១០ភាគរយ ចំនួនភ្ញៀវទេសចរបរទេសឆ្លងកាត់ច្រកចូលអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានកើន ឡើងជាង ១០ភាគរយ ក្នុងរយៈពេល ៦ខែដំបូងដើមឆ្នាំ២០១០នេះ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមស្ថិតិរបស់មន្ដ្រីប្រចាំនាយកដ្ឋាន អន្ដោប្រវេសន៍ ប្រាប់ឱ្យ ដឹងកាលពីពេលថ្មីៗនេះ។ ក្នុងរយៈពេល ៦ខែដំបូង អាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ បានទទួលភ្ញៀវទេសចរជាង ៥សែន៨ម៉ឺននាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០០៩ ដែលពេលនេះមានតែជាង ៥សែន២ម៉ឺននាក់ប៉ុណ្ណោះ។ សម្ដេច ហ៊ុន សែន ឱ្យពង្រីកផ្លូវលេខ ៦A ត្រឹមតែ ៣០ម៉ែត្រ ប៉ុណ្ណោះ នៅសាលាប្រជុំនៃភោជនីដ្ឋានមួយ សាលាខណ្ឌ ឬស្សីកែវ បានអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវលេខ ៦A មកជូបជុំ ដើម្បីផ្សព្វផ្សាយដំណឹងល្អមួយ ពីបញ្ហា ពង្រីក ផ្លូវលេខ ៦A ដែលកន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ និងមានការភ័យខ្លាចយ៉ាង ខ្លាំង ព្រោះប៉ះពាល់ដល់លំនៅស្ថានរបស់ពួកគាត់។ លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សី កែវ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា តាមបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យមក ជម្រាបបងប្អូនឱ្យបានជ្រាបថា ផ្លូវលេខ ៦A ដែលមានគម្រោងត្រូវ ពង្រីក និងស្ថាបនាឱ្យបានល្អប្រសើនេះ គឺពង្រីកត្រឹមតែលើអ័ក្សផ្លូវម្ខាង ១៥ម៉ែត្រតែប៉ុណោ្ណះ សរុបទាំងសង់ខាងផ្លូវគឺ ៣០ម៉ែត្រ។ ការដែលឱ្យពង្រីកផ្លូវលេខ ៦A សរុបតែ ៣០ម៉ែត្រ សម្ដេចយល់ឃើញថា អាចមិនឱ្យប៉ះពាល់ដល់លំនៅស្ថាន និងផលប្រយោជន៍របស់ ប្រជាពលរដ្ឋ។ ការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជានៅក្នុងខែកក្កដានេះកើនឡើង ១១.៥១ភាគរយ ការនាំចេញឧស្សាហកម្មកាត់ដេរ របស់កម្ពុជា នៅក្នុងខែកក្កដា ឆ្នាំនេះ គឺមានការកើន ឡើង ប្រមាណជា១១.៥១ភាគរយ។ តួលេខរបស់ក្រសួងពាណិជកម្មបានឱ្យដឹងថា នៅក្នុងខែ ៧ កន្លងទៅនេះ ការនាំចេញរបស់ផលិតផល ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា មានតម្លៃ ប្រមាណជា ២៩៩លានដុល្លារ ខណៈដែលការនាំចេញ កាលពីខែ មិថុនាវិញ គឺមានតម្លៃត្រឹម តែ ២៦៨លានដុល្លារ តែប៉ុណោ្ណះ។ គេដឹងថា ក្រោយពេលដែលវិស័យកាត់ដេរ នៅក្នុង ប្រទេសកម្ពុជា បានរងគ្រោះដោយសារតែវិបត្ដិហិរញ្ញវត្ថុ កាលពីពេលកន្លងទៅ វិស័យ ឧស្សាហកម្មកាត់ដេរ របស់កម្ពុជា បានចាប់ផ្ដើមទទួលកំណើនឡើងវិញ។ តម្លៃនៃការនាំ ចេញឧស្សាហកម្មកាត់ដេរ របស់កម្ពុជា កាលពីឆមាសទី១ ដើមឆ្នាំ២០១០នេះ មានតម្លៃ សរុបប្រមាណជា ១.៣២៩លានដុល្លារ ខណៈពេលដែលការនាំចេញមួយឆមាស កាលពី ឆ្នាំ២០០៩ មានតម្លៃត្រឹមតែ ១.២០៥លានដុល្លារ ប៉ុណ្ណោះ។ ឯកឧត្ដម ស ខេង ទស្សនកិច្ចនៅ ប្រទេសចិនក្នុង ១សបា្ដហ៍ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអញ្ជើញទៅបំពេញ ទស្សនកិច្ចជាមិត្ដភាព និងផ្លូវការនៅ សាធារណៈរដ្ឋប្រជាមានិតចិនចំនួន ១សបា្ដហ៍ចាប់ពីថ្ងៃទី ២៤ខែ សីហា ឆ្នាំ ២០១០ រហូតដល់ថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០១០ ។ តាមប្រសាសន៍មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ៖ ក្នុងករណីទស្សនកិច្ចនេះគណៈប្រតិភូមានគោលបំណង គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីការវិវឌ្ឍន៍រីកចំរើនលើ គ្រប់វិស័យនានាពេលបច្ចុប្បន្ននៅសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាការងារមួយចំនួនជាមួយឯកឧត្ដម ម៉េង ផានស៊ុ សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខ សាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកទៅស្ដីពីការ អនុវត្ដអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួង ទាំង២ និងលើកទិសដៅសម្រាប់ការអនុវត្ដបន្ដ លើវស័យកិច្ចសហប្រតិបត្ដិការទ្វេភាគី ប្រឆាំងឧក្រិដ្ឋកម្ម ការ ផ្លាស់ប្ដូរបទពិសោធន៍របស់ភា្នក់ងារអនុវត្ដច្បាប់ ការជួយគ្នាទៅវិញទៅមកក្នុងការងារ លើការបណ្ដុះ បណ្ដាល ធនធានមនុស្សនិងជំនួយសម្ភារៈបច្ចេកទេស បំរើឱ្យការងារនគរបាល ។អញ្ជើញជូនដំណើរគណៈប្រតិភូដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ដ្រីជាន់ខ្ពស់ រាជការក្រោម ឱវាទក្រសួង មហាផ្ទៃជាច្រើនរូប។
ឯកឧត្ដម ជា ចាន់តូ ជួបតំណាងជាន់ខ្ពស់ IMF ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនឹងគោលនយោបាយសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននិងទៅអនាគតនៅកម្ពុជា លោក មីឡែន ហ្សាវ៉ាហ្សីល តំណាងជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ប្រចាំកម្ពុជាបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ជា ចាន់តូ ទេសា ភិបាលធនាគារជាតិនៃកម្ពុជា។ ឯកឧត្ដម ជា ចាន់តូ បានជំរាបជូនអំពី ភាពរីកចំរើន នៃស្ថានភាពសេដ្ឋកិច្ចនិងការ វិវឌ្ឍន៍រីកចំរើនផ្នែកធនាគារនៅកម្ពុជា។ ក្នុងឆ្នាំ២០១០ តាមការព្យាករណ៍ ដោយប្រុងប្រយ័ត្នរបស់រាជ រដ្ឋាភិបាលកំណើនសេដ្ឋកិច្ចកម្ពុជាគ្រោងកើនឡើងក្នុងកំរិត ៥ភាគរយហើយនៅឆ្នាំ ២០១១ នឹងកើនពី ៦ទៅ ៧ភាគរយហើយការកើននេះអាស្រ័យដោយមានការរីកចំរើនលើវិស័យទេចរណ៍ ការវិនិយោគផ្ទាល់បរទេស ការនាំចេញវិស័យវាយនភណ្ឌ័និងការកើនឡើងលើវិស័យសំណង់ ដែលជាកត្ដាជំរុញឱ្យមានការវិវឌ្ឍន៍រីកចំរើន ផ្នែកសេដ្ឋកិច្ច នៅកម្ពុជា។
សន្និសីទអន្ដរជាតិស្ដីពីការធ្វើអាជីវកម្មរ៉ែ ទី១ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលត្រូវបន្ដកិច្ចសហការជាមួយក្រសួង-ស្ថាប័ន អង្កភាពពាក់ព័ន្ធ ទាំងអស់ ដើម្បីបន្ដអនុវត្ដយន្ដការតាមដាន និងត្រួតពិនិត្យឱ្យបានហ្មត់ចត់ទាំងការងារសិក្សាស្រាវជ្រាវ និងការធ្វើអាជីវកម្ម លើវិស័យរ៉ែនេះ ក្នុងនោះត្រូវចាត់វិធានការបន្ទាន់លើការដកហូត និងបញ្ឈប់ សកម្មភាពរុករករ៉ែដែលកំពុងតែដំណើរការ ខណៈដែលសកម្មភាពទាំងអស់ នោះកើតមាននូវភាពមិន ប្រក្រតី និងបង្កឱ្យមានមហន្ដរាយដល់បរិស្ថានសង្គម-សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបន្ដយកចិត្ដទុក ដាក់ខ្ពស់លើការងារវិភាគនិងវាយតម្លៃផលប៉ះពាល់ នៃគម្រោងដើម្បី ធ្វើឱ្យប្រាកដថា យើងអាចធានាបាននូវការអភិវឌ្ឍន៍ ប្រកបដោយចិរភាព និងទប់ស្កាត់បានរាល់ហា និភ័យនានា ដែលអាចកើតមាន ឡើងជាយថាហេតុពីការធ្វើអាជីវកម្មរ៉ែនេះ ។ ទី២ ៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ដើម្បីពិនិត្យលទ្ធផលធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស អំពីជំនាញរូបគព្ភសាស្ដ្រ និងភូគព្ភសាស្ដ្ររ៉ែបន្ថែមទៀត តាមរយៈការបណ្ដុះបណ្ដាលមន្ដ្រីក្នុងរយៈពេលខ្លី និងការផ្ដល់អាហារូបករណ៍ឱ្យទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស
ពិធីប្រគល់ សម្ភារៈបច្ចេកទេសផ្សព្វផ្សាយ ទូរទស្សន៏របស់ KCC ជូនទទូរទស្សន៏ជាតិកម្ពុជា កម្ពុជា និងសាធារណរដ្ឋកូរ៉េពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ឋផ្សព្វផ្សាយរបស់រដ្ឋ។ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០០៩ នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ខៀវ កញារីទ្ឋ រដ្ឋមន្ដ្រីក្រសួងពត៏មាន លោកស្រី យ៉ុង ចាលី អនុប្រធានគណៈកម្មាការ សារគមនាគមន៍ កូរ៉េ KCC បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ កំពុងសហការជាកម្ពុជាក្នុងវិស័យនៃការផ្លាស់ប្ដូរកម្មវិធីទូរទស្សន៏ និងការកែលំអរបច្ចេកទេសការផ្សាយ របស់ទូរទស្សន៏ជាតិកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីគណៈកម្មាការ សារគមនាគមន៍កូរ៉េ KCC របស់។ បច្ចុប្បន្ន ដោយមានកិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារ -អភិវឌ្ឍន៏ប្រទេស សាធារណៈរដ្ឋកូរ៉េបានក្លាយទៅជាប្រទេសមួយមានវិស័យសេដ្ឋកិច្ចគួរអោយកត់សំគាល់ ជាពិសេសគឺវិស័យ ទូរគមនាគមន៏ និង វិស័យផ្សព្វផ្សាយ ។ តាមរយៈនេះ សាធារដ្ឋកូរ៉េ មានប្រជាជនប្រមាណជាង ៣០ លាន នាក់ កំពុងតែប្រើប្រាស់ ប្រពន្ឋ័ផ្សព្វផ្សាយ T-DMB ដូចនេះកូរ៉េ ចង់យកបទពិសោធន៏បច្ចេកទេសនេះ មកផ្សព្វផ្សាយជូនដល់កម្ពុជា ដោយសារសាធារណៈរដ្ឋកូរ៉េ មានស្ថានីយផ្សាយដ៏ធំ ដែលផ្ដោតជាសំខាន់ ទៅលើវិស័យអប់រំ ដូចកម្ពុជាដែរ។
ឈ្មោះមន្ដ្រីដែលត្រូវប្រកាសទ្រព្យសម្បត្ដិនឹងត្រូវបង្ហាញ អង្គភាពប្រឆាំងអំពើពុករលួយថ្មីរបស់រដ្ឋាភិបាល នឹងបង្កើតគេហទំព័រមួយ ដើម្បីផ្សាយជាសារធារណៈ ចំពោះការប្រកាសទ្រព្យសម្បត្ដិ រួមទាំងច្បាប់ប្រឆាំងអំពើពុករលួយ និងសម្ភារដទៃទៀត ដែលទាក់ទងនឹងយុទ្ធនាការ នៃយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក លួយក្នុងប្រទេស។ ឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុកលួយ ដែលបានចូលរួមជាអធិបតីក្នុងពិធីសិក្ខាសាលាអន្ដរជាតិ រួមគ្នាមួយស្ដីអំពើពុករលួយក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រសិនបើអ្នកមានផ្ទះពីរ នៅក្នុងការប្រកាសទ្រព្យ សម្បត្ដិរបស់អ្នកក្នុងកំឡុងពេលអាណត្ដិពីរឆ្នាំនេះ ហើយនៅអាណត្ដិក្រោយអ្នកមានផ្ទះបី ឬបួននោះអ្នកត្រូវពន្យល់អំពី ប្រភពនៃហិរញ្ញវត្ថុនោះ ប្រសិនបើការពន្យល់នោះ មិនមានលក្ខណៈសមហេតុផលនោះទេ ទ្រព្យសម្បត្ដិនោះនឹងត្រូវបានរឹបអូស ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
|
- ការនាំចូលរបស់កម្ពុជាច្រើនជាងការនាំចេញ
- វិសម្ពាធនិងកូនព្យុះមានឥទ្ធិពល៣ថ្ងៃ
- ឯកឧត្ដម ថោង ខុន ផ្ដល់ចំណាត់ថ្នាក់ផ្កាយ៥ ដល់សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា នៅខេត្ដសៀមរាប
- ធុរេនកំពតនិង អង្ករនាងអំខេត្ដក្រចេះនឹងត្រូវបញ្ចូលជា GI
- គ្រោងកែខៃបឹងទន្លេសាបឱ្យទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរ
- ស្ថានីយចំណតថ្មីនៅកំពង់ផែស្វយ័តភ្មំពេញចាប់ផ្ដើមសាងសង់
- រដ្ឋាភិបាលនឹងចេញប្រាក់ធានាហានិភ័យ ៥០ភាគរយក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញអង្ករ
- សម្ដេចតេជោអំពាវនាវឱ្យហូបសាច់ជ្រូក
- លោក ទូច ណារ៉ុថ ចាត់វិធានការប្រចាំអ្នកយកឈ្មោះទៅប្រើ
- លោក សុរិន្ទ ពិតសុវណ្ណស្នើដោះស្រាយបញ្ហាព្រំដែងដោយសន្ដិវិធី













