អត្ថបទ ៖ អនឃួន សំអូន

សម្ដេចតេជោនាយករដ្ឋមន្ដ្រី សម្ភោធអគាររដ្ឋបាលសាលាខេត្ដព្រះវិហារ

 

 

           អគាររដ្ឋបាលសាលាខេត្ដព្រះវិហារ ដែលជាសមិទ្ធផលទំនើបថ្មីមួយទៀត បន្ទាប់ពីអគារសាខាកាកបាទ ក្រហមកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលបានស្ថាបនាសាងសង់ឡើង នៅដើមអណត្ដិទី៤ ក្រោមកិច្ចដឹកនាំ ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានប្រារព្វពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅ ព្រឹកថ្ងៃទី ១២ ខែឧសភាឆ្នាំ២០១០។ ពិធីនេះដ៏មានអត្ថន័យជាប្រវត្ដិសាស្ដ្រនេះ ត្រូវបានការអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ដ មាន ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឥស្សរ ជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម លោកជំទាវ ឥស្សរជនជាន់ខ្ពស់តំណាង ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងឥស្សរជនការទូតនៃបណ្ដាប្រទេសជាមិត្ដនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានខិតខំប្រឹង ប្រែង ជាប់ជាប្រចាំ ក្នុងកិច្ចការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅទូទាំងប្រទេសជាពិសេស ការកសាងលើកកំពស់ សមត្ថភាពធនធានមនុស្ស ការពង្រឹង និងធ្វើទំនើបកម្មស្ថាប័ន ការកសាងស្ថាប័ន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ គ្រប់ប្រភេទ តាមរយៈការអនុវត្ដយ៉ាងសកម្ម និងរស់រវើកនូវទស្សនវិស័យ នៃសមាហរណកម្មផ្ទៃក្នុង ដោយបន្ដ ស្ដារ និងកសាងហេដ្ឋារចនាសម្ពន្ធ័រូបវន្ដ័ថ្មីៗ ឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីឆ្លើយតបទៅនិង តំរូវការនៃ ការរីកលូតលាស់សង្គម សេដ្ឋកិច្ចជាតិ ដោយផ្ដោតជាពិសេសទៅលើ ការកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរ ពេទ្យ ប្រពន្ធ័ស្រោចស្រព និងអគារការិយាល័យ នៅតាមស្ថាប័ននានា ដើម្បីតភ្ជាប់នូវគម្លាត នៃការអភិវឌ្ឍ រវាង តំបន់ជនបទ ទៅនិងទីក្រុង និងទីប្រជុំជននានា។ ជាសក្ខីភាពជាក់ស្ដែង អគាររដ្ឋបាលសាលាខេត្ដព្រះវិហារ គឺជា សមិទ្ធផលថ្មីមួយទៀត ដែលប្រជាពលរដ្ឋខេត្ដព្រះវិហារ ទទួលបាននៅដើមឆ្នាំ២០១០ បន្ថែមទៅលើហេដ្ឋារចនា សម្ពន្ធ័ ដែលមានស្រាប់ សំរាប់ធានាប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

Read more...

 

ឯ.ឧ អ៊ុត ឈន បើកសិក្ខាសាលា

កាសហប្រតិបត្ដិការរវាងអាជ្ញាធរសវនកម្មជាតិ និងសវនកម្មផ្ទៃក្នុង

 

          ដោយមានការឧបត្ថមពីទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិនៃប្រទេសកាណាដា (DANIDA) អាជ្ញាធរសវនកម្មជាតិ ប្រារឰបើកសិក្ខាសាលាស្ដីពី ការធ្វើឱ្យប្រសើរឡើងកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ សាធារណៈតាមរយៈការសហប្រតិបត្ដិការរវាងអាជ្ញាធរសវនកម្មជាតិ និងសវនកម្មផ្ទៃក្នុងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១០ នាសណ្ឋាគារណាហ្គាវើល។ ឯ.ឧ អ៊ុត ឈន អគ្គសវនការនៃអាជ្ញាធរសវនកម្មជាតិ បានចាត់ទុក សិក្ខាសាលានេះមានសារៈសំខាន់ណាស់សំរាប់ការងាររបស់សវនកម្មផ្ទៃក្នុង និងអាជ្ញាធរសវនកម្មជាតិជាពិសេស ជួយដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានសាធារណៈដោយម្មត់ចត់ និងជួយលើការទទួលខុសត្រូវផ្នែក គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការធ្វើសវនកម្មប្រកបដោយគុណភាព។ ក្នុងកិច្ចដំណើរការងារពីចុងឆ្នាំ ២០០១ រហូតដល់ឆ្នាំ២០១០ អាជ្ញាធរសវនកម្មជាតិបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការ ធ្វើសវនកម្មលើបណ្ដាលក្រសួង ស្ថាប័នរដ្ឋបាល មួលដ្ឋាន សហគ្រាសសាធារណៈ និងតំណាងធ្វើផ្សេងៗដែល សំរេចលទ្ធផលបានចំនួន៥០០របាយការណ៍។ ឯ.ឧ បន្ដទៀតថា ចាប់តាំងពីការធ្វើសវនកម្មរហូតដល់បច្ចុប្បន្ន អង្គភាព រងសវនកម្មជាច្រើនដែលមានការកង្វះខាតលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានខិតខំអនុវត្ដន៍កែ លំអរតាមអនុសាសន៍របស់អាជ្ញាធរសវនកម្មជាតិគួរជាទីមោទនៈ ហើយសិក្ខាសាលានេះគឺនិងធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្ដិការរវាងអាជ្ញាធរសវនកម្មជាតិ ជាមួយនិងសវនកម្មផ្ទៃក្នុង ពិសេសគឺសំដៅធ្វើសវនកម្ម ឱ្យចំបញ្ហាឱ្យទាន់ពេលវេលា និងជំរុញការអនុវត្ដន៍អនុសាសន៍ឱ្យកាន់តែល្អ និងបានទាន់ពេលវេលា។

 

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជួបសំដែងការគួរសម ឯកឧត្ដម ឡេ ខាភៀវ អតីត

អគ្គលេខាបក្ស កុំម្មុយនីស្ដវៀតណាម

            ឯកឧត្ដម ឡេ ខាភៀវ អតីតអគ្គលេខាធិការបក្ស កុំម្មុយនីស្ដវៀតណាម និងសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានវាយតំលៃរួមគ្នាថា ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ នៃប្រទេសទាំអពីរ មានការវិវត្ដន៍រីកចំរើនយ៉ាងឆាប់រហ័ស ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងជំនួបពិភាក្សាជាលក្ខណៈឯកជន ប្រារព្វ ធ្វើឡើង នៅភូមិគ្រឹៈសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី ១១ ឧសភា ឯកឧត្ដម ឡេ ខាភៀវ មានប្រសាសន៍ដោយសង្កេតឃើញថា នៅពេលដែលពិភពលោក ទទួលរងនូវវិបត្ដិសេដ្ឋកិច្ច បែជា មានអ្នកវិនិយោគិន របស់ប្រទេសវៀតណម យ៉ាងច្រើនមកបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា ដូចជាការ វិនិយោគដាំដំណាំកៅស៊ូ ការបង្កើតរោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូវពីកសិករកម្ពុជា សំរាប់នាំចេញទៅ កាន់ទីផ្សារអន្ដរជាតិ ធនាគារ រោងចក្រ សហគ្រាស និងប្រពន្ធ័ទូរគមនាគមន៍ ហើយនៅថ្ងៃទី១៥ឧសភា និងប្រារព្វពិធីបញ្ចុះបឋមសិលា កសាងអគារមន្ទីរពេទ្យចារី នៅក្នុងរាជធានីភ្នំពេញ ដែលជាសាខាមន្ទីរចារី របស់ ប្រទេសវៀតណាម។

Read more...

 

សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជួបឯកឧត្ដម ឡេ ខាភៀវ

       ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ឡេ ខាភៀវ  អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុំមុយនីស្ដវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា កាលពីពេលកន្លងទៅនៅមន្ទីរព្រឹទ្ធសភា។ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ឡេ ខាភៀវ នៅកម្ពុជា ព្រមទាំងចាត់ទុកដំណើរទស្សនកិច្ចនេះ មានសារសំខាន់ណាស់ ក្នុងការបន្ដការរឹតចំណង មិត្ដភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ដិការល្អរវាង បក្សប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម អោយកាន់តែរីកចំរើនរឹងមាំ ថែមទៀត។

Read more...

 

ឯកឧត្ដម ថោង ខុន បិទវេទិកាទេសចរណ៍មេគង្គឆ្នាំ២០១០ នៅសណ្ឋាគារអង្គរ សេនដូវី ខេត្ដសៀមរាប

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវេធិកាទេសចរណ៍ មេគង្គឆ្នាំ២០១០ នៅខេត្ដសៀមរាប។ដោយមានការចូលរួមពីប្រទេស ជាសមាជិកទាំង៦នៅក្នុងតំបន់មេគង្គរួមមានព្រះរាជាណាចក្រកម្ពុជា វៀតណាម ឡាវ ថៃ ចិន មីយ៉ាន់ម៉ា និងស្ថាប័ណ្ណពាក់ព័ន្ធមួយចំនួនទៀតក្នុងគោលបំណង ពិភាក្សាអំពីការអភិវឌ្ឍន៍ វិស័យ ទេសចរណ៍ នៅក្នុងតំបន់ នៅក្នុងតំណាក់កាលនៃការងើបឡើងវិញនៃវិបត្ដិសេដ្ឋកិច្ចពិភពលោកនេះ។ មានប្រសាសន៍ បិទ វេទិកា ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា ក្រោមការដឹងនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាវិស័យទេសចរណ៍បានចាត់ទុកជាវិស័យ មួយក្នុងវិស័យ អតិភាពទាំង១០ សំរាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជា្ញអភិវឌ្ឍន៍ វិស័យទេសចរណ៍ដោយបានដាក់ចេញ នៅយុទ្ធសាស្ដ្រ៧ចំណុច ដែលអាចជួយវិស័យទេសចរណ៍រក្សា បាននៅកំនើន ១.៧ភាគរយនៅឆ្នាំ២០០៩។

Read more...

 

សម្ដេចតេជោ ហ៊ុន សែន ប្រាប់វិនិយោគិនម៉ាឡេស៊ីថាកម្ពុជាបើកចំហសេដ្ឋកិច្ច សំរាប់
វិនិយោគិនទាំងអស

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់លើវិស័យជាច្រើនហើយកម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ ខ្លួនសំរាប់វិនិយោគិនទាំងអស់ ដោយមិនរើសអើងថាជាវិនិយោគកម្ពុជាឬវិនិយោគិនបរទេសនោះឡើយ ។ នៅក្នុងឱកាសនោះដែរសម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ដថា យើងបើកចំហក្នុងគ្រប់វិស័យរួមទាំង វិស័យធនាគារ វិស័យធានារ៉ាប់រងនិងវិស័យទូរគមនាគមន៍ ដែល ជាទូទៅប្រទេសជាច្រើននៅលើ ពិភពលោក មិនអនុញ្ញាតឱ្យវិនិយោគិនបរទេសធ្វើការវិនិយោគ ១០០ភាគរយ ដោយគ្មានការ ចូលរួមពី សំណាក់វិនិយោគិនជាតិនៅលើវិស័យទាំងនោះឡើយ ។  សម្ដេចមានប្រសាសន៍ថា ខ្ញុំសូមស្នើឱ្យ សហគមន៍ធុរកិច្ច ម៉ាឡេស៊ីដែលពុំធ្លាប់មកកម្ពុជា ឱ្យមកទស្សនាប្រទេសកម្ពុជា ដើម្បីសិក្សាពិនិត្យ លទ្ធភាពជាក់ស្ដែងសំរាប់ ធ្វើការវិនិយោគ និងធ្វើការពិភាក្សាជាមួយវិនិយោគិនកម្ពុជាក្នុង គោលបំណងចាប់ដៃគ្នាដើម្បីធានាជោគជ័យនៃគំរោងវិនិ យោគនោះ។វិស័យដែល មានសក្ដានុពលខ្ពស់ នៅក្នុងប្រទេសកម្ពុជា មានជាអាទិ៍វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មអតិពលកម្ម ឧស្សាហកម្មផលិតសំរាប់ការនាំចេញ ប្រេង ឧស្ម័ន ធម្មជាតិ ធនធានរ៉ែ និងទេសចរណ៍ ដែលវិស័យទាំងនេះនឹងផ្ដល់កាលានុ វត្ដភាពដ៏ធំធេងដល់វិនិយោគិន ។

Read more...

 

ពិធីទទួលបដិសណ្ធរកិច្ចផ្លូវការ ពិភាក្សាទ្វេភាគី កិច្ចសន្ទនាវិនិយោគិនម៉ាឡេស៊ី

នៅក្នុងពិធីបដិសណ្ឋារកិច្ចជាលក្ខណៈផ្លូវការ ដែលប្រារព្វធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ព្រឹកថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១០ ឯកឧត្ដម ដាតូ ស្រ៉ី ម៉ូហាម៉ាត់ ណាហ្ស៊ីប ប៊ីទុនហាហ្ស៊ី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីហិរញ្ញវត្ថុម៉ាឡេស៊ី ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្ដៅ បំផុតពីសមភាគីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការ​អន្ដរជាតិ ឯកឧត្ដម សុខ អាន ឧប នាយករដ្ឋមន្ដ្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ។ ឯកឧត្ដម ដាតូ ស្រ៉ី ម៉ូហាម៉ាត់ ណាហ្ស៊ី ប៊ីទុនហាហ្ស៊ី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី អមដំណើរដោយផ្ទាល់ ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី អញ្ជើញ គោរពទង់ជាតិ នៃប្រទេសទាំងពីរ ម៉ាឡេស៊ី ព្រះរាជាណាចក្រកម្ពុជា មានទិដ្ឋភាពទាំងស្រុងដូចតទៅ .“សម្លេងដើមគោរពទង់ជាតិប្រទេស ទាំងពីរ

បន្ទាប់ពីពិធីគោរពទង់ជាតិ នៃប្រទេសទាំងពីររួចមក ឯកឧត្ដមនាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី ដាតូស្រ៉ី ម៉ូហាម៉ាត់ ណាហ្ស៊ីប៊ីទុនហាហ្ស៊ី អាប់ឌុល រ៉ាហ្សាក់ អមដំណើរដោយផ្ទាល់ពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី អញ្ជើញត្រួតពល កងកិត្ដិយស គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ និងបានធ្វើគារវកិច្ចយ៉ាងស្និតស្នាល រាក់ទាក់ចំពោះ ឯកឧត្ដម លោកជំទាវ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្ដម លោកជំទាវ ឥស្សរជនការទូតនៃបណ្ដាប្រទេសជាមិត្ដនានា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា។

Read more...

 

ឯ.ឧ ខឹម សាភ័ណ សួរសុខទុក្ខ

អង្គភាព បោសសំអាតមីននឹងប្រជាពលរដ្ឋនៅកំពង់ចាម

 

          នៅថ្ងៃទី៦.៧ខែឧសភា ឆ្នាំ២០១០ ឯ.ឧ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាល CMAC បានអញ្ជើញជួបសំណេះសំណាលជាមួយ នាយ និងពលទាហាននៅទីបញ្ជាការដ្ឋានកងឯកភាពបោសសំអាតមីន ទី៥កំពង់ចាម និងអញ្ជើញសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ចំនួន២៥០ គ្រួសារ។ លោកកែវសារ៉ាតប្រធានកងឯកភាពបោសសំអាតមីនទី៥ ប្រចាំនៅខេត្ដកំពង់ចាមបានឡើងធ្វើ របាយការណ៍ដោយ បានគូសបញ្ជាក់ថា កងឯកភាព បោសសំអាតមីនទី៥ បានឈរជើង និងពង្រាយកម្លាំង លើទឹកដីខេត្ដចំនួន៧ខេត្ដ គឺខេត្ដកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀង។ ក្នុងបេសកម្មខាងលើនេះ សំរេចបោសសំអាតមីនលើផ្ទៃដីសរុបចំនួន៩៧១.៣៦៣ម៉ែត្រការ៉េ ផ្ទៃដីឆែកដោយ ចោះៗបានចំនួន៧១.៥៦៣ម៉ែត្រការ៉េ ផ្ទៃដីស្រាវជ្រាវបានចំនួន៧៤.០៨៦ម៉ែត្រការ៉េ ដាក់ផ្លាកសញ្ញាសំគាល់ មីនបានចំនួន៦៤.៦៦៧ម៉ែត្រការ៉េ និងប្រមូលបានមីនប្រឆាំងមនុស្សបានចំនួន៣៩គ្រាប់ មីនប្រឆាំងរថក្រោះ ១គ្រាប់ គ្រាប់កាំភ្លើងធំចំរុះមិនទាន់ផ្ទុះបានចំនួន១០.៧៩៩គ្រាប់ គ្រាប់ទំលាក់ពីយន្ដហោះ១គ្រាប់ និងគ្រាប់កាំភ្លើង ដៃចំនួន៧គីឡូក្រាមផងដែរ។

          ឯ.ឧ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាល CMAC បានលើកសរសើរចំពោះ អស់លោកជា មេបញ្ជាការ មេបញ្ជាការរង កងឯកភាព បោសសំអាតមីនទី៥ ព្រមទាំងអស់លោកដែលជា ជំនាញឯក ទេសដោះមីន ដែលបានខិតខំ ធ្វើការស្រាវជ្រាវ និងដោះមីនមួយរយៈកាលកន្លងមក រហូតសំរេចបាននូវ លទ្ធផលដ៏ល្អប្រសើរ។ ជាមួយគ្នានេះដែរឯ.ឧខឹម សោភ័ណ ក៏បានលើកសរសើរផងដែរចំពោះបងប្អូន ប្រជាពលរដ្ឋទាំង២៥០គ្រួសារដែល ស្ម័គ្រចិត្ដមករស់នៅលើទីតាំងថ្មីក្នុង ឃុំជាំក្រវៀន ស្រុកមេមត់ ដែល មានក្រុមបោសសំអាតមីននៅទីនេះបានធ្វើការ ដោះមីនជូនបងប្អូនជាបន្ដបន្ទាប់។ ដូច្នេះសូមបងប្អូនសំបូរ ធូធាតាមរយៈនៃការដាំដុះដំណាំនានារបស់បងប្អូន។

 

ឯកឧត្ដម ច័ន្ទ សារុន ចុះហត្ថលេខាជាមួយក្រុមហ៊ុនវិនិយោគខ្មែរ-បរទេសចំនួន៦

          នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជា អធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា សម្បទានដី់សេដ្ឋកិច្ចរវាងក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន វិនិយោគទុនចំនួន៦ ដែលបានបំពេញបែបបទនៅ តាមលក្ខខ័ណ្ឌច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន មានប្រសាសន៍ផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុនទាំង៦ដែលទទួលបានគោលការណ៍អនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជា បណ្ដាក់ទុនវិនិយោគរយះពេលវែងលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ត្រូវបំពេញបែបបទឱ្យបាន ចប់សព្វគ្រប់នៅក្នុងប្រការ២ នៃកិច្ចសន្យាដូចជាការចុះសិក្សាទំលាក់ផ្ទៃដី និងផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ការចុះបញ្ជីដីឯកជនរបស់រដ្ឋ ការធ្វើផែនការមេ និងការបង់ប្រាក់កក់ឱ្យទាន់ពេលវេលា។ ពិធីចុះហត្ថលេខា នាឱកាសនោះគឺប្រព្រឹត្ដទៅរវាង ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន ជាមួយក្រុមហ៊ុនវិនិយោគទុនចំនួន៦គឺៈទី១ ជាមួយលោក PHAN HUU NAM នាយកក្រុមហ៊ុន P.N.T Co LTd ដាំដំណាំកៅស៊ូ លើផ្ទៃដី៧៩០០ហិកតាស្ថិតក្នុង ឃុំរៀបរយ ស្រុករវៀងខេត្ដព្រះវិហារ។

Read more...

 

ឯកឧត្ដម ហោ ណាំហុង បើកកិច្ចប្រជុំឧត្ដមមន្ដ្រី អាស៊ី អឺរ៉ុប

        កិច្ចប្រជុំឧត្ដមមន្ដ្រីអាស៊ី អឺរ៉ុប បានប្រារព្វបើកនៅសណ្ឋាគារ Inter Continental រាជធានីភ្នំពេញ ។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង មានប្រសាសន៍ថា  កិច្ចប្រជុំឧត្ដមមន្ដ្រីអាស៊ី អឺរ៉ុបនេះពិតជាឱកាសមួយដ៏ ប្រសើរដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី៨ នៅក្រុងប្រ៊ុចសែល ប្រទេសប៊ែហ្សិក ក្នុងខែតុលាឆ្នាំនេះ។ ចាប់តាំងពីបានចាប់បដិសន្ធិក្នុងឆ្នាំ១៩៩៦ មកកិច្ចប្រជុំ អាស៊ី អឺរ៉ុប បានសម្រេចនូវសាមិទ្ធិផលយ៉ាង ច្រើនក្នុងវិស័យកិច្ចសហប្រត្ដិការនានា រវាងតំបន់យើងទាំងពីរក៏ដូចជា ក្របខណ្ឌ័ នៃការពង្រីកសមាជិកភាព។  បច្ចុប្បន្នកិច ្ចប្រជុំកំពូលអាស៊ី អឺរ៉ុបមានសមាជិកចំនួន ៤៥។ សមាជិកភាពអង្គកានេះអាចនឹងកើនដល់ចំនួន៤៨ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី៨។

Read more...

 

សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យលោក

ប្រធានក្រុមហ៊ុនចំនួនបី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

          សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកប្រធាន ក្រុមហ៊ុនចំនួនបី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ សាងសង់មន្ទីរពេទ្យមិត្ដភាព សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម។ លោកប្រធានក្រុមហ៊ុន អង្គរស្ការ៉ា វើលគ្រុប ក្រុមហ៊ុន សេវេន អ៊ិនធឺណាស់ស្យូណាល់ និងក្រុមហ៊ុនសាជីវកម្មសំណង់ ថាមពល វារីអគ្គិសនី ចឺជែង ចឹងបាង របស់ចិនដែលបានជម្រាបជូនសម្ដេចនូវគម្រោងសាងសង់មន្ទីរពេទ្យ ដែលមានបន្ទប់ សម្រាប់សម្រាក ព្យាបាលជំងឺចំនួន៣៣០បន្ទប់ ក្នុងនោះមានបន្ទប់ VIP ចំនួន៣០បន្ទប់ និងបន្ទប់ធម្មតា ចំនួន៣០០បន្ទប់។ គម្រោងសាងសង់នឹងចាប់ ផ្ដើមពីខែមិថុនា ឆ្នាំ២០១០ តទៅ និងបញ្ចប់គម្រោងនៅ ឆ្នាំ២០១៣។

Read more...

 
More Articles...
ភ្ញៀវកំពុងទស្សនា
We have 12 guests online
ចំនួនភ្ញៀវទស្សនា
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday228
mod_vvisit_counterYesterday1016
mod_vvisit_counterThis week3927
mod_vvisit_counterThis month7266
mod_vvisit_counterAll351424

Online Now: 30
Your IP: 67.195.115.223
MOZILLA 5.0,
Now: 2010-09-08 06:43
អ៊ីម៉ែល