កម្មវិធីចូលជាសមាជិក របស់មន្ទីរពេទ្យ FV
កម្មវិធីចូលជាសមាជិកមន្ទីរពេទ្យ FV សំរាប់ប្រជាជនកម្ពុជា បានប្រកាសបើកបំរើសេវាកម្មថ្មី របស់ខ្លួន នៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ កន្លងមកនេះ។ ដែលកម្មវិធីនេះ បានផ្ដល់នូវឱកាស ដ៍ល្អប្រសើរ សំរាប់សមាជិក ទាំងអស់ឱ្យទទួលបាន នូវអត្ថប្រយោជន៍នៃសេវាព្យាបាល និងថែទាំសុខភាព ច្រើនបែបច្រើនយ៉ាង។ ជាមួយនឹងគម្រោង កម្មវិធីនឹងក្លាយជា សមាជិកនេះ មន្ទីរពេទ្យ FV មានដៃគូសំខាន់ ជាមួយក្រុមហ៊ុន ធានារ៉ាប់រង Bao Viet Saigon។ លោកស្រី ម៉ូលានទូលីទូ នាយកទីផ្សារមន្ទីរពេទ្យអាស៊ី តំណាងឱ្យលោកវេជ្ជៈបណ្ឌិត ជេន ម៉ាកហ្សែល ហ្គីលូន អគ្គនាយកមន្ទីរពេទ្យ FV បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែង ដែលមន្ទីរពេទ្យសំរេចឱ្យបាននោះ គឺការផ្ដល់សេវា ព្យាបាល និងថែទាំសុខភាពប្រកប ដោយគុណភាពខ្ពស់។ នៅប្រទេសជឿនលឿនមួយចំនួន បានបង្កើត កម្មវិធីនេះឡើង ដើម្បីធានាបាននូវ ប្រសិទ្ធភាព និងនិរន្ដភាពនៃគម្រោងសន្ដិសុខសង្គម។ មន្ទីរពេទ្យ FV បានបង្កើតកម្មវិធីក្លាយជា សមាជិកនេះ ឡើងដើម្បីជាមធ្យោបាយថ្មី ជួយដល់ផ្នែកហិរញ្ញវត្ថុសំរាប់អ្នកជំងឺ ដែលមិនបានទទួលសេវា ធានា រ៉ាប់រង សុខភាប។ ប័ណ្ណជាសមាជិកមន្ទីរពេទ្យមាន ៥ប្រភេទ គឺប្រភេទ Kid Gold មានតំលៃ ២៣០ដុល្លារ ប្រភេទ Kid Silver មានតំលៃ ១៨០ ដុល្លារ ប្រភេទ Select តំលៃ ២៣០ ដុល្លារ ប្រភេទ Privilege តំលៃ ៣២៥ ដុល្លារ និងប្រភេទ VIP តំលៃ ១២០០ដុល្លារ។ ដែលផ្ដល់ជូននូវ សេវាសុខភាព លំដាប់អន្ដរជាតិ ដើម្បីបំពេញតម្រូវការ ទៅតាមអាយុ និងភេទរបស់សមាជិកម្នាក់ៗ។
|
សេចក្ដីជូនដំណឹង ក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ សូមគោរពជូនដំណឹងដល់ សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន រាជធានី ខេត្ដ គ្រឹស្ថានសិក្សារដ្ឋ ឯកជន អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល មន្ដ្រីរាជាការ បុគ្គលិក និយោជិត កម្មករ មេត្ដាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃ ០១ មិថុនា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១១ តទៅ ជាទិវាកុមារកម្ពុជា ស្របនឹងទិវាកុមារអន្ដរជាតិ និងជាថ្ងៃឈប់សម្រាកការងាររបស់មន្ដ្រី រាជការ និយោជិត កម្មករ ដើម្បីឱ្យកុមារបានកំសាន្ដសប្បាយ ជួបជុំឱពុក ម្ដាយ អាណាព្យាបាល លោកគ្រូ បងប្អូន មត្ដិភក្ដិ ទទួលអំរសាទរទិវារនេះ ហើយនៅតែចងចាំ និងចូលរួមលើកម្ពស់សិទ្ធិកុមារនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ថោង ខុន ជួបសំណេះសំណាលជាមួយ តំណាងការីទេសចរណ៍សារព័ត៌មាន និងឧស្សាហកម្មទេសចរណ៍ មកពីប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០ នៅសណ្ឋាគារឆ្នេរសុខា ខេត្ដព្រះសីហនុ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ស្បោង សារ៉ាត់ អភិបាល នៃគណៈភិបាលខេត្ដព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុន ដែលមានតំណាងទេស ចរណ៍សារព័ត៌មាន និងឧស្សាហកម្មវិនិយោគ មកពីប្រទេសជប៉ុន ចំនួន ៣០នាក់ ដឹកនាំដោយលោក ម៉ាសាហ៊ីកូ អ៊ីណាដា អគ្គនាយកដ្ឋានធ្វើដំណើរ ឆ្លងកាត់ប្រទេសចូលជួប ពិភាក្សាការងារ គោលដៅសម្រាប់ធ្វើទស្សនៈកិច្ចសិក្សា និងស្វែងយល់ពីសក្ដា នុពល នៃទីផ្សារទេសចរណ៍នៅកម្ពុជា។ ឯកឧត្ដម ប៉ាន់ សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ស្វាគមន៍ពីសក្ដានុពលទេសចរណ៍នៅកម្ពុជា ដែលមានសក្ដានុពលជាច្រើន ពិសេសការ ឱ្យផ្សារភ្ជាប់ពីតំបន់បេតិភ័ណ្ឌវប្បធម៌ ប្រវត្ដិសាស្ដ្រសៀមរាបអង្គរមកកាន់តំបន់ឆ្នេរ ពីតំបន់ឆ្នេរទៅកាន់ សៀមរាបអង្គរ និងទៅកាន់តំបន់អេកូទេសចរណ៍។
កីឡា 03 09 2010 Dim lights Download Embed Embed this video on your site កីឡា 01 09 2010 Dim lights Download Embed Embed this video on your site
កីឡា 28 08 2010 Dim lights Download Embed Embed this video on your site Dim lights Download Embed Embed this video on your site
Dim lights Download Embed Embed this video on your site
Dim lights Download Embed Embed this video on your site ស្ពានកោះពស់បញ្ចប់ការសាងសង់ឆ្នាំក្រោយ គម្រោងបញ្ចប់ការសង់ស្ពានតភ្ជាប់ទៅកោះពស់ដែលមានតម្លៃ ៣១លានដុល្លារ ត្រូវបានពន្យារ ពេល។ ក្រុមហ៊ុនវិនិយោគកោះពស់បញ្ជាក់ថា ខ្លួនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីក្រែ ប្រែពេលវេលាបញ្ចប់គម្រោងសាងសង់ស្ពាន រហូតដល់ខែមិថុនាឆ្នាំក្រោយ។ គម្រោងអភិវឌ្ឍន៍ កោះពស់មានតម្លៃ ១ពាន់លានដុល្លារ។ លោកអែនឌ្រូ ហាលធូរីន ប្រធានគ្រប់គ្រងគម្រោង និងជា សមាជិកក្រុមប្រឹក្សាវិនិយោគកោះពស់ បានឱ្យដឹងថា ដំណើរការសាងសង់ស្ពាននេះសំរេចបាន ៧០ភាគរយហើយ។ ការអាននិងការសរសេរបង្កើនការយល់ដឹងរបស់អ្នកអំពីពិភពលោក ស្ថានទូតអូស្ដ្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់អំណោយសៀវភៅមួយចំនួន ដល់ បណ្ណាល័យជាតិកម្ពុជាក្នុងឱកាសប្រារឰធ្វើវេទិការសាធារណៈស្ដីពីការអាន និងការសរសេរ នៅបណ្ណាល័យជាតិកាលពីពេលថ្មីៗនេះ។ សៀវភៅទាំងអស់នេះមានដូចជា សៀវភៅរឿងនិទាន សម្រាប់កុមារ និងយុវវ័យ សៀវភៅប្រវត្ដិសាស្ដ្រទាក់ទងប្រទេសកម្ពុជា សៀវភៅជីវប្រវត្ដិមេដឹក នាំល្បីៗ ប្រលោមលោកបែបអប់រំ សៀវភៅឯកសារ និងសៀវភៅល្អៗជាច្រើនប្រភេទទៀត ក៏ត្រូវ បានគេយកមកតាំងបង្ហាញជូនសាធារណជនផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យ អេឌីប៊ី ជួយកម្ពុជាលើវិស័យប្រព័ន្ធធារាសាស្ដ្រ ពាក់ព័ន្ធនឹងការនាំអង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាស្នើសុំឱ្យ អេឌីប៊ី ជួយកម្ពុជាធ្វើយ៉ាងណាផ្ដោតការ យកចិត្ដទុកដាក់ទៅលើវិស័យប្រព័ន្ធធារាសាស្ដ្រ ព្រោះថានេះជាកត្ដាសំខាន់ធ្វើយ៉ាងណា ឱ្យប្រជា កសិករ មានទឹកបង្កបង្កើនផលក្នុងការនាំស្រូវអង្ករចេញទៅបរទេស។ ៦ខែដើមឆ្នាំ២០១០ ភ្ញៀវទេសចរឆ្លងកាត់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កើនឡើង ១០ភាគរយ ចំនួនភ្ញៀវទេសចរបរទេសឆ្លងកាត់ច្រកចូលអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានកើន ឡើងជាង ១០ភាគរយ ក្នុងរយៈពេល ៦ខែដំបូងដើមឆ្នាំ២០១០នេះ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមស្ថិតិរបស់មន្ដ្រីប្រចាំនាយកដ្ឋាន អន្ដោប្រវេសន៍ ប្រាប់ឱ្យ ដឹងកាលពីពេលថ្មីៗនេះ។ ក្នុងរយៈពេល ៦ខែដំបូង អាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ បានទទួលភ្ញៀវទេសចរជាង ៥សែន៨ម៉ឺននាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០០៩ ដែលពេលនេះមានតែជាង ៥សែន២ម៉ឺននាក់ប៉ុណ្ណោះ។ សម្ដេច ហ៊ុន សែន ឱ្យពង្រីកផ្លូវលេខ ៦A ត្រឹមតែ ៣០ម៉ែត្រ ប៉ុណ្ណោះ នៅសាលាប្រជុំនៃភោជនីដ្ឋានមួយ សាលាខណ្ឌ ឬស្សីកែវ បានអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវលេខ ៦A មកជូបជុំ ដើម្បីផ្សព្វផ្សាយដំណឹងល្អមួយ ពីបញ្ហា ពង្រីក ផ្លូវលេខ ៦A ដែលកន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ និងមានការភ័យខ្លាចយ៉ាង ខ្លាំង ព្រោះប៉ះពាល់ដល់លំនៅស្ថានរបស់ពួកគាត់។ លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សី កែវ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា តាមបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យមក ជម្រាបបងប្អូនឱ្យបានជ្រាបថា ផ្លូវលេខ ៦A ដែលមានគម្រោងត្រូវ ពង្រីក និងស្ថាបនាឱ្យបានល្អប្រសើនេះ គឺពង្រីកត្រឹមតែលើអ័ក្សផ្លូវម្ខាង ១៥ម៉ែត្រតែប៉ុណោ្ណះ សរុបទាំងសង់ខាងផ្លូវគឺ ៣០ម៉ែត្រ។ ការដែលឱ្យពង្រីកផ្លូវលេខ ៦A សរុបតែ ៣០ម៉ែត្រ សម្ដេចយល់ឃើញថា អាចមិនឱ្យប៉ះពាល់ដល់លំនៅស្ថាន និងផលប្រយោជន៍របស់ ប្រជាពលរដ្ឋ។ ការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជានៅក្នុងខែកក្កដានេះកើនឡើង ១១.៥១ភាគរយ ការនាំចេញឧស្សាហកម្មកាត់ដេរ របស់កម្ពុជា នៅក្នុងខែកក្កដា ឆ្នាំនេះ គឺមានការកើន ឡើង ប្រមាណជា១១.៥១ភាគរយ។ តួលេខរបស់ក្រសួងពាណិជកម្មបានឱ្យដឹងថា នៅក្នុងខែ ៧ កន្លងទៅនេះ ការនាំចេញរបស់ផលិតផល ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា មានតម្លៃ ប្រមាណជា ២៩៩លានដុល្លារ ខណៈដែលការនាំចេញ កាលពីខែ មិថុនាវិញ គឺមានតម្លៃត្រឹម តែ ២៦៨លានដុល្លារ តែប៉ុណោ្ណះ។ គេដឹងថា ក្រោយពេលដែលវិស័យកាត់ដេរ នៅក្នុង ប្រទេសកម្ពុជា បានរងគ្រោះដោយសារតែវិបត្ដិហិរញ្ញវត្ថុ កាលពីពេលកន្លងទៅ វិស័យ ឧស្សាហកម្មកាត់ដេរ របស់កម្ពុជា បានចាប់ផ្ដើមទទួលកំណើនឡើងវិញ។ តម្លៃនៃការនាំ ចេញឧស្សាហកម្មកាត់ដេរ របស់កម្ពុជា កាលពីឆមាសទី១ ដើមឆ្នាំ២០១០នេះ មានតម្លៃ សរុបប្រមាណជា ១.៣២៩លានដុល្លារ ខណៈពេលដែលការនាំចេញមួយឆមាស កាលពី ឆ្នាំ២០០៩ មានតម្លៃត្រឹមតែ ១.២០៥លានដុល្លារ ប៉ុណ្ណោះ។ |
- ឯកឧត្ដម ស ខេង ទស្សនកិច្ចនៅ ប្រទេសចិនក្នុង ១សបា្ដហ៍
- ឯកឧត្ដម ជា ចាន់តូ ជួបតំណាងជាន់ខ្ពស់ IMF
- សន្និសីទអន្ដរជាតិស្ដីពីការធ្វើអាជីវកម្មរ៉ែ
- ពិធីប្រគល់ សម្ភារៈបច្ចេកទេសផ្សព្វផ្សាយ ទូរទស្សន៏របស់ KCC ជូនទទូរទស្សន៏ជាតិកម្ពុជា
- ឈ្មោះមន្ដ្រីដែលត្រូវប្រកាសទ្រព្យសម្បត្ដិនឹងត្រូវបង្ហាញ
- ការនាំចូលរបស់កម្ពុជាច្រើនជាងការនាំចេញ
- វិសម្ពាធនិងកូនព្យុះមានឥទ្ធិពល៣ថ្ងៃ
- ឯកឧត្ដម ថោង ខុន ផ្ដល់ចំណាត់ថ្នាក់ផ្កាយ៥ ដល់សណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា នៅខេត្ដសៀមរាប
- ធុរេនកំពតនិង អង្ករនាងអំខេត្ដក្រចេះនឹងត្រូវបញ្ចូលជា GI
- គ្រោងកែខៃបឹងទន្លេសាបឱ្យទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរ












