សមត្ថកិច្ចប្រឆាំងអំពើពុករលួយចេញដំណើរហើយ
មន្ដ្រីដែលជាថ្នាក់ដឹកនាំចំនួន១៤រូប នៃស្ថាប័នប្រឆាំងអំពើពុករលួយបានធ្វើសច្ចាប្រណិធាន ដើម្បីចូលបំរើការងារជាមន្ដ្រីនគរបាលយុត្ដិធម៌។ ដែលនោះមានន័យថា ការងារប្រឆាំងអំពើពុករលួយចេញដំណើរហើយ ។ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០ សាលាឧទ្ធរណ៍ បានបើកស វនាការ តាមការស្នើសុំរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីសច្ចាប្រណិធានស្បថ ចូលធ្វើការជាផ្លូវការស្របតាម ច្បាប់ស្ដីពីក្រម នីតិវិធីព្រហ្មទណ្ឌ ហើយនៅក្នុងពិធីធ្វើសច្ចាប្រណិធាននោះដែរ មានមន្ដ្រីនៃស្ថាប័នប្រឆាំងអំពើពុករលួយចំនួន១៤រូប បានចូលរួមនៅក្នុងពិធីនោះ ។ ឯកឧត្ដម ឱម យ៉ិនទៀង បានមានប្រសាសន៍ឱ្យដឹងថា ពិធីនេះនឹងមានជាបន្ដបន្ទាប់ទៅទៀតនាពេលខាង មុខបន្ទាប់ពីសមាជិកសមាជិកា នៃស្ថាប័នប្រឆាំងអំពើពុករលួយបញ្ចប់វគ្គសិក្សា ។ ពិធីនោះរៀបចំឡើងដោយមាន ឯកឧត្ដម ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ ជាប្រធាន ក្រុមប្រឹក្សាជំនុំជំរះនិង ឯកឧត្ដម អ៊ុក សាវុធ ជាតំណាងអយ្យការ។
កម្ដុជារួមគ្នាផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃថ្នាំជក់ក្រសួងសុខាភិបាល បានប្រកាសឱ្យមាន ការរួមគ្នាផ្សព្វផ្សាយពីផលប៉ះពាល់ នៃការផលិតថ្នាំជក់។ ក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំអន្ដរ ក្រសួងលើកទី១៤ ក្នុងគោលបំណងស្ដីពី ការធ្វើបច្ចុប្បន្នភាពពីលទ្ធភាព នៃការអនុវត្ដអនុក្រិត្យស្ដីពីការបោះពុម្ពសារស្ដីពី សុខភាពលើកញ្ចប់បារី និងសេចក្ដីព្រាងអនុក្រិត្យស្ដីពីវិធានការ ចំពោះការផ្សាយផលិតផលថ្នាំជក់។ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ទាមទារឱ្យមាន ការផ្សព្វផ្សាយ សំដៅលើក កម្ពស់សុខមាលភាពសាធារណៈ និងកាត់បន្ថយភាពក្រីក្រតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។
រោងម៉ាស៊ីនកិនស្រូវនឹងរួមគ្នានាំអង្ករចេញឱ្យបាន ២សែនតោន នៅ២០១១ សមាគមន៍រោងម៉ាស៊ីន កិនស្រូវនៅកម្ពុជានឹងធ្វើការរួមគ្នាដើម្បីនាំអង្ករចេញឱ្យបាន ២សែន តោននៅ ក្នុងឆ្នាំ ២០១១ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសចេញគោល នយោបាយបង្កើត ផលិតកម្មស្រូវ និងការនាំចេញអង្ករ។ លោក ភូ ពុយ ប្រធានសម្ព័ន្ធ សមាគមរោងម៉ាស៊ីន កិនស្រូវកម្ពុជា បានឱ្យដឹងថាយើងនឹងរួមកម្លាំងដើម្បីធ្វើយ៉ាងណាឱ្យយើងអាចមានលទ្ធភាព ទទួលបានបរិមាណអង្ករមួយដ៏ច្រើនសម្រាប់បម្រើការនាំចេញ ប្រកបដោយជោគជ័យនៅឆ្នាំ ខាងមុខ។ សម្ព័នសមាគមរោងម៉ាស៊ីនកិនស្រូវ កម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទាំងអស់នៅក្នុងប្រទេស នឹងជួបជុំគ្នានៅខេត្ដសៀមរាប ដើម្បីពិភាក្សាស្ដីពីលទ្ធផល ក្នុងការជំរុញការនាំចេញអង្ករ។
អិន ប៊ី ស៊ី គ្រោងលក់ប្រាក់ដុល្លារ ៥លានទៀតដើម្បីស្ថិរភាពប្រាក់រៀល ធនាគារជាតិនៃកម្ពុជា អិន ប៊ី ស៊ី បានប្រកាសពីផែនការលក់ប្រាក់ដុល្លារ បន្ថែមទៀតចំនួន ៥លានដុល្លារ ក្នុង គោលបំណងរក្សានិរន្ដរភាពរូបិយបណ្ណ័ ដោយធ្វើឱ្យចំនួនទឹកប្រាក់ ដែលបានលក់សរុបនៅឆ្នាំនេះ មានចំនួន ៤៨លានដុល្លារ ហើយ។តាមអាជីករទិញលក់ ប្រាក់បានឱ្យដឹងថា រូបិយប័ណ្ណកម្ពុជា បានធ្លាក់ចុះជិត ២ភាគរយ ធៀបនឹងប្រាក់ដុលា្លរ ចាប់ពីពាក់កណ្ដាល់ខែមេសា ប៉ុន្ដែមានស្ថិរភាពវិញ បន្ទាប់ពីធនាគារកណា្ដលចាប់ផ្ដើមអនុវត្ដ គោលនយោបាយអន្ដរាគមន៍ កាលពីខែឧសភា។ អាល្លឺមង់បន្ដជួយលើវិស័យដីធ្លីកម្ពុជាដែលសម្បូររឿងវិវាទ យោងតាមសេចក្ដីថ្លែងការណ៍ របស់ស្ថានទូតអាល្លឺមង់បានឱ្យដឹងថា រដ្ឋាភិបាលនៃសហព័ន្ធ អាល្លឺមង់បានសម្រេច បន្ដការរួមចំណែកក្នុងការ ងភិវឌ្ឍលើវិស័យដីធ្លី ដែលមាន វិវាទនៅក្នុងប្រទេស កម្ពុជា ជាមួយនឹងជំនួយផ្នែក បច្ចេកទេសសម្រាប់ឆ្នាំ ២០១១និង ២០១២ ដែលគិតជាទឹកប្រាក់មាន រហូតដល់ជាង៤លានអឺរ៉ូ ដើម្បីបន្ដ ពង្រឹងការអនុវត្ដ សិទ្ធិមនុស្សនៅក្នុងវិស័យដីធ្លី។ កម្មវិធីចូលជាសមាជិក របស់មន្ទីរពេទ្យ FV កម្មវិធីចូលជាសមាជិកមន្ទីរពេទ្យ FV សំរាប់ប្រជាជនកម្ពុជា បានប្រកាសបើកបំរើសេវាកម្មថ្មី របស់ខ្លួន នៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ កន្លងមកនេះ។ ដែលកម្មវិធីនេះ បានផ្ដល់នូវឱកាស ដ៍ល្អប្រសើរ សំរាប់សមាជិក ទាំងអស់ឱ្យទទួលបាន នូវអត្ថប្រយោជន៍នៃសេវាព្យាបាល និងថែទាំសុខភាព ច្រើនបែបច្រើនយ៉ាង។ ជាមួយនឹងគម្រោង កម្មវិធីនឹងក្លាយជា សមាជិកនេះ មន្ទីរពេទ្យ FV មានដៃគូសំខាន់ ជាមួយក្រុមហ៊ុន ធានារ៉ាប់រង Bao Viet Saigon។ លោកស្រី ម៉ូលានទូលីទូ នាយកទីផ្សារមន្ទីរពេទ្យអាស៊ី តំណាងឱ្យលោកវេជ្ជៈបណ្ឌិត ជេន ម៉ាកហ្សែល ហ្គីលូន អគ្គនាយកមន្ទីរពេទ្យ FV បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែង ដែលមន្ទីរពេទ្យសំរេចឱ្យបាននោះ គឺការផ្ដល់សេវា ព្យាបាល និងថែទាំសុខភាពប្រកប ដោយគុណភាពខ្ពស់។ នៅប្រទេសជឿនលឿនមួយចំនួន បានបង្កើត កម្មវិធីនេះឡើង ដើម្បីធានាបាននូវ ប្រសិទ្ធភាព និងនិរន្ដភាពនៃគម្រោងសន្ដិសុខសង្គម។ មន្ទីរពេទ្យ FV បានបង្កើតកម្មវិធីក្លាយជា សមាជិកនេះ ឡើងដើម្បីជាមធ្យោបាយថ្មី ជួយដល់ផ្នែកហិរញ្ញវត្ថុសំរាប់អ្នកជំងឺ ដែលមិនបានទទួលសេវា ធានា រ៉ាប់រង សុខភាប។ ប័ណ្ណជាសមាជិកមន្ទីរពេទ្យមាន ៥ប្រភេទ គឺប្រភេទ Kid Gold មានតំលៃ ២៣០ដុល្លារ ប្រភេទ Kid Silver មានតំលៃ ១៨០ ដុល្លារ ប្រភេទ Select តំលៃ ២៣០ ដុល្លារ ប្រភេទ Privilege តំលៃ ៣២៥ ដុល្លារ និងប្រភេទ VIP តំលៃ ១២០០ដុល្លារ។ ដែលផ្ដល់ជូននូវ សេវាសុខភាព លំដាប់អន្ដរជាតិ ដើម្បីបំពេញតម្រូវការ ទៅតាមអាយុ និងភេទរបស់សមាជិកម្នាក់ៗ។
សេចក្ដីជូនដំណឹង ក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ សូមគោរពជូនដំណឹងដល់ សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន រាជធានី ខេត្ដ គ្រឹស្ថានសិក្សារដ្ឋ ឯកជន អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល មន្ដ្រីរាជាការ បុគ្គលិក និយោជិត កម្មករ មេត្ដាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃ ០១ មិថុនា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១១ តទៅ ជាទិវាកុមារកម្ពុជា ស្របនឹងទិវាកុមារអន្ដរជាតិ និងជាថ្ងៃឈប់សម្រាកការងាររបស់មន្ដ្រី រាជការ និយោជិត កម្មករ ដើម្បីឱ្យកុមារបានកំសាន្ដសប្បាយ ជួបជុំឱពុក ម្ដាយ អាណាព្យាបាល លោកគ្រូ បងប្អូន មត្ដិភក្ដិ ទទួលអំរសាទរទិវារនេះ ហើយនៅតែចងចាំ និងចូលរួមលើកម្ពស់សិទ្ធិកុមារនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ថោង ខុន ជួបសំណេះសំណាលជាមួយ តំណាងការីទេសចរណ៍សារព័ត៌មាន និងឧស្សាហកម្មទេសចរណ៍ មកពីប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០ នៅសណ្ឋាគារឆ្នេរសុខា ខេត្ដព្រះសីហនុ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ស្បោង សារ៉ាត់ អភិបាល នៃគណៈភិបាលខេត្ដព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុន ដែលមានតំណាងទេស ចរណ៍សារព័ត៌មាន និងឧស្សាហកម្មវិនិយោគ មកពីប្រទេសជប៉ុន ចំនួន ៣០នាក់ ដឹកនាំដោយលោក ម៉ាសាហ៊ីកូ អ៊ីណាដា អគ្គនាយកដ្ឋានធ្វើដំណើរ ឆ្លងកាត់ប្រទេសចូលជួប ពិភាក្សាការងារ គោលដៅសម្រាប់ធ្វើទស្សនៈកិច្ចសិក្សា និងស្វែងយល់ពីសក្ដា នុពល នៃទីផ្សារទេសចរណ៍នៅកម្ពុជា។ ឯកឧត្ដម ប៉ាន់ សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ស្វាគមន៍ពីសក្ដានុពលទេសចរណ៍នៅកម្ពុជា ដែលមានសក្ដានុពលជាច្រើន ពិសេសការ ឱ្យផ្សារភ្ជាប់ពីតំបន់បេតិភ័ណ្ឌវប្បធម៌ ប្រវត្ដិសាស្ដ្រសៀមរាបអង្គរមកកាន់តំបន់ឆ្នេរ ពីតំបន់ឆ្នេរទៅកាន់ សៀមរាបអង្គរ និងទៅកាន់តំបន់អេកូទេសចរណ៍។
កីឡា 03 09 2010 Dim lights Download Embed Embed this video on your site កីឡា 01 09 2010 Dim lights Download Embed Embed this video on your site
កីឡា 28 08 2010 Dim lights Download Embed Embed this video on your site Dim lights Download Embed Embed this video on your site
Dim lights Download Embed Embed this video on your site
Dim lights Download Embed Embed this video on your site ស្ពានកោះពស់បញ្ចប់ការសាងសង់ឆ្នាំក្រោយ គម្រោងបញ្ចប់ការសង់ស្ពានតភ្ជាប់ទៅកោះពស់ដែលមានតម្លៃ ៣១លានដុល្លារ ត្រូវបានពន្យារ ពេល។ ក្រុមហ៊ុនវិនិយោគកោះពស់បញ្ជាក់ថា ខ្លួនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីក្រែ ប្រែពេលវេលាបញ្ចប់គម្រោងសាងសង់ស្ពាន រហូតដល់ខែមិថុនាឆ្នាំក្រោយ។ គម្រោងអភិវឌ្ឍន៍ កោះពស់មានតម្លៃ ១ពាន់លានដុល្លារ។ លោកអែនឌ្រូ ហាលធូរីន ប្រធានគ្រប់គ្រងគម្រោង និងជា សមាជិកក្រុមប្រឹក្សាវិនិយោគកោះពស់ បានឱ្យដឹងថា ដំណើរការសាងសង់ស្ពាននេះសំរេចបាន ៧០ភាគរយហើយ។ |
- ការអាននិងការសរសេរបង្កើនការយល់ដឹងរបស់អ្នកអំពីពិភពលោក
- សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យ អេឌីប៊ី ជួយកម្ពុជាលើវិស័យប្រព័ន្ធធារាសាស្ដ្រ
- ៦ខែដើមឆ្នាំ២០១០ ភ្ញៀវទេសចរឆ្លងកាត់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កើនឡើង ១០ភាគរយ
- សម្ដេច ហ៊ុន សែន ឱ្យពង្រីកផ្លូវលេខ ៦A ត្រឹមតែ ៣០ម៉ែត្រ ប៉ុណ្ណោះ
- ការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជានៅក្នុងខែកក្កដានេះកើនឡើង ១១.៥១ភាគរយ
- ឯកឧត្ដម ស ខេង ទស្សនកិច្ចនៅ ប្រទេសចិនក្នុង ១សបា្ដហ៍
- ឯកឧត្ដម ជា ចាន់តូ ជួបតំណាងជាន់ខ្ពស់ IMF
- សន្និសីទអន្ដរជាតិស្ដីពីការធ្វើអាជីវកម្មរ៉ែ
- ពិធីប្រគល់ សម្ភារៈបច្ចេកទេសផ្សព្វផ្សាយ ទូរទស្សន៏របស់ KCC ជូនទទូរទស្សន៏ជាតិកម្ពុជា
- ឈ្មោះមន្ដ្រីដែលត្រូវប្រកាសទ្រព្យសម្បត្ដិនឹងត្រូវបង្ហាញ












