ទំព័រដើម Joomla! - the dynamic portal engine and content management system http://www.tvk.gov.kh/index.php?option=com_content&view=frontpage Tue, 07 Sep 2010 23:54:35 +0000 Joomla! 1.5 - Open Source Content Management kh-kh ឯកឧត្ដម ប្រាក់ ហម បើកវគ្គបណ្ដុះបណ្ដាលការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ក្រុង http://www.tvk.gov.kh/index.php?option=com_content&view=article&id=612:2010-09-06-09-32-14&catid=37:2009-09-29-14-20-59&Itemid=56 ឯកឧត្ដម ប្រាក់ ហម បើកវគ្គបណ្ដុះបណ្ដាលការ

រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ក្រុង

វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល៥ថ្ងៃ ស្ដីពីការការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ត្រូវបានរៀបចំឡើងនៅសាលប្រជុំ ទីស្ដីការបណ្ដោះអាសន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ ហម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១០។ ឯកឧត្ដម ប្រាក់ ហម មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលការរៀបចំប្លង់គោលប្រើប្រាស់ ដីធ្លីថ្នាក់ក្រុងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ដ្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ខេត្ដ-ក្រុង ដែលពាក់ព័ន្ធក្នុងការរៀបចំប្លង់គោលសំរាប់ប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដី ថ្នាក់ក្រុង  និងដើម្បីឱ្យការវាស់វែងប្រកបដោយតម្លាភាព និងឆាប់រហ័ស។ ឯកឧត្ដមបន្ដថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រៀបចំយុទ្ធសាស្ដ្រជាតិសំរាប់ការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន រួមទាំងការប្រឹង ប្រែងកសាងឱ្យបាននូវប្លង់គោលសំរាប់ទីក្រុង ទីប្រជុំជននីមួយៗ លើមូលដ្ឋាននៃការចូលរួម និងតម្លាភាព ហើយត្រូវអនុវត្ដឱ្យហ្មឹងហ្មាត់នូវប្លង់គោលទាំងនោះ សំដៅទប់ស្កាត់នូវការពង្រីកទីក្រុង ទីប្រជុំជន តាមគំនិតបុគ្គលក្រុមនានា ដោយមិនបានពិចារណាឱ្យបានច្បាស់លាស់ ដែលជាហេតុនាំ ឱ្យមានផលប៉ះពាល់យូរអង្វែងមកលើកំណើតសេដ្ឋកិច្ចសង្គម តាមទីក្រុង និងទីប្រជុំជននីមួយៗ។

 

]]>
frontpage Mon, 06 Sep 2010 09:32:14 +0000
គោលដៅត្រួតពិនិត្យជាតិស្រវឹងចំនួន២៥កន្លែងនឹងអនុវត្ដនៅថ្ងៃទី០១តុលា២០១០ http://www.tvk.gov.kh/index.php?option=com_content&view=article&id=611:2010-09-06-06-03-17&catid=34:2009-09-29-14-18-44&Itemid=56 គោលដៅត្រួតពិនិត្យជាតិស្រវឹងចំនួន២៥កន្លែងនឹងអនុវត្ដនៅថ្ងៃទី០១តុលា២០១០

ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះអ្នកបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព និងការបើកបរ ដោយមានជាតិអាលកុលលើសកំណត់ នឹងចាប់ផ្ដើមអនុវត្ដ យ៉ាងតឹងរ៉ឹងនៅថ្ងៃទី១តុលា ឆ្នាំ២០១០ ជាពិសេសធ្វើនៅពេលយប់ នៅរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដកំពង់ស្ពឺ ។ លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោកបាននិយាយថា នគរបាលចរាចរណ៍នឹងចាប់ផ្ដើមរឹតបន្ដឹងត្រួត ពិនិត្យអ្នកបើកបរ ដែលមានជាតិអាល់កុលលើសកំណត់ (ស្រវឹង) និងអ្នកបើកបរម៉ូូតូ ដែលមិនបានប្រើប្រាស់មួក សុវត្ថិភាព ជាពិសេសនាពេលយប់នៅរាជធានីភ្នំពេញ ដោយចាប់ផ្ដើមអនុវត្ដពីថ្ងៃទី១ តុលា ឆ្នាំ២០១០ទៅ ។ គោលដៅត្រួតពិនិត្យជាតិអាល់កុលលើសកំណត់ ដែលនគរបាលគ្រោងអនុវត្ដនៅក្នុង ពេលខាងមុខនេះ មានចំនួន២៥គោលដៅ ដោយមានឧបករណ៍ ដែលទទួលបានពីអង្គការអន្ដរជាតិ ។

]]>
frontpage Mon, 06 Sep 2010 06:03:17 +0000
ពីធីជួបជុំពិសាអាហារស្រាយបួសខ្មែរឥស្លាម ខេត្ដកំពង់ឆ្នាំង http://www.tvk.gov.kh/index.php?option=com_content&view=article&id=610:2010-09-06-05-58-48&catid=41:2010-08-29-13-31-13 ពីធីជួបជុំពិសាអាហារស្រាយបួសខ្មែរឥស្លាម ខេត្ដកំពង់ឆ្នាំង

 ពិធីជួបជុំស្រាយបួសសាមគ្កី របស់សាសនិកឥស្លាម ឆ្នាំនេះ បានធ្វើនៅស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ដោយមានការឧបត្ថមពីស្ថានទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីចុសបា្ដហ៍កន្លងទៅ។ យោងតាមសាសនិកឥស្លាម មុស្លីមដែលមានកាតព្វកិច្ចត្រូវបួសចំនួន ១ខែជារៀងរាល់ឆ្នាំ ហើយដែលឱ្យតមអាហារទាំងអស់ចាប់ពីម៉ោង ៤ទៀបភ្លឺ រហូតដល់ថ្ងៃលិច ទើបអាចពិសាអា ហារបាន នៅពេលនេះ បានជួបជុំស្រាយបួសវិញហើយ ។ នៅក្នុងសាតាមវីដេអូរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា  រ៉ាម៉ាដាន គឺជាការរំលឹកមួយថា សាសានាឥស្លាម តែងតែជាផ្នែកមួយ នៃសហរដ្ឋអាមេរិក។ ហើយសាសនិកឥស្លាមអាមេរិកបានរួមចំណែកច្រើន ដល់សហរដ្ឋអាមេរិក។ ហើយសហគមន៍ ឥស្លាមនៅសហរដ្ឋអាមេរិក គឺជាផ្នែកចាំបាច់ និងរស់រវើក របស់សហរដ្ឋអាមេរិក  ដែលមានវប្បធម៌ចំរុះ និងសាសនាចំរុះ។ ដូចគ្នាដែរសហគមន៍ឥស្លាម ក៍បានរួមចំណែកយ៉ាងសំខាន់ ដល់សង្គម ប្រវត្ដិសាស និងវប្បធម៌ នៅក្នុងប្រទេសកម្ពុជា ។លោកជំទាវឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថា ទោះបីយើងមានប្រវត្ដិ និងវប្បធម៌ខុសគ្នាក្ដី តែនៅពេលយើងអង្គុយជាមួយគ្នា យើងចែករំលែកនូវជំនឿរួមគ្នា គឺជំនឿលើសន្ដិភាព និងការមេត្ដាករុណា ក្នុងពិភាពលោកមួយ ដែលមានការអត់ឱនអោយគ្នា។

]]>
frontpage Mon, 06 Sep 2010 05:58:48 +0000
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី សុខ អាន ចូលរួមស្ដាប់បទបង្ហាញស្ដីពីគម្រោងអភិវឌ្ឍន៍ក្នុង និងជុំវិញតំបន់ប្រាសាទព្រះវិហារ http://www.tvk.gov.kh/index.php?option=com_content&view=article&id=609:2010-09-03-03-38-01&catid=37:2009-09-29-14-20-59&Itemid=56 ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី សុខ អាន

ចូលរួមស្ដាប់បទបង្ហាញស្ដីពីគម្រោងអភិវឌ្ឍន៍ក្នុង និងជុំវិញតំបន់ប្រាសាទព្រះវិហារ

 គម្រោងស្ដីពីការអភិវឌ្ឍន៍ក្នុង និងជុំវិញតំបន់ប្រាសាទព្រះវិហារដែលជាគម្រោងអាជ្ញាធរជាតិព្រះវិហារត្រូវ បានធ្វើបទបង្ហាញដោយលោកYoshida សាស្ដ្រាចារ្យនៃសាកលវិទ្យាល័យតូក្យូនៃប្រទេសជប៉ុន និងសាស្ដ្រចារ្យ មកពីសាកលវិទ្យាល័យភ្នំពេញដោយមានវត្ដមានអញ្ជើញចូលរួមពី ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ គណរដ្ឋមន្ដ្រី។ នៅក្នុងបទបង្ហាញបានបង្ហាញពីការកំណត់នូវយន្ដការ ដែលមានលក្ខណៈជាប្រព័ន្ធដើម្បី ធ្វើការគ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍មានចីរភាពក្នុង និងជុំវិញតំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ។ គួរបញ្ជាក់ថា លក្ខណៈពិសេសរបស់ប្រាសាទ ព្រះវិហារគឺរួមរស់ដោយសុខដុមរមនាជាមួយគ្នារវាងធម្មជាតិប្រាសាទ និងមនុស្ស ហើយចំណុចនេះ មិនអាចខ្វះមួយណា បានឡើយ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី សុខ អាន មានប្រសាសន៍ កោតសរសើរដល់អាជ្ញាធរជាតិព្រះវិហារ និងវាគ្មិនទាំងអស់ ដែលបានខិតខំស្រាវជ្រាវស្វែងរកនូវយន្ដការដ៏មានប្រសិទ្ធភាព ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ដ៏ចីរភាព។ ឯកឧត្ដម បានលើកយកនូវលក្ខណៈជាក់ស្ដែងនៃរមណីដ្ឋានប្រាសាទព្រះវិហារ និងវិភាគនៃចំណុចខាងលើ ហើយជំរុញឱ្យខិតខំបន្ដទៀត នូវរាល់សកម្មភាពអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ដន៍។ តាមរយៈឯកសារនេះគឺ មានសារៈសំខាន់ណាស់ ព្រោះវាមានលក្ខណៈផ្ដល់នូវទស្សនៈវិស័យក្នុងការដឹកនាំ និងអនុវត្ដន៍ការងារសំរាប់អាជ្ញាធរជាតិ ព្រះវិហារ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ ឯកឧត្ដមក៏បានលើកយកមកបង្ហាញផងដែរ នូវទំនាក់ទំនងឯកសារផែនការ គ្រប់គ្រង ដែលរាជរដ្ឋាភិបាលបានដាក់ជូនអង្គការ UNESCO ពិនិត្យហើយទទួលបានការកោតសរសើរ និង អបអរសាទរ នៅទីក្រុង Brazil ប្រទេស Brazil ក្នុងពេល កន្លងមកនេះ។

]]>
frontpage Fri, 03 Sep 2010 03:28:01 +0000
ឯកឧត្ដម គាត ឈន់ ជួបពិភាក្សាការងារជាមួយប្រតិភូមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) http://www.tvk.gov.kh/index.php?option=com_content&view=article&id=608:-imf&catid=35:2009-09-29-14-19-59&Itemid=56 ឯកឧត្ដម គាត ឈន់

ជួបពិភាក្សាការងារជាមួយប្រតិភូមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១០ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ ប្រតិភូមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដឹកនាំ ដោយលោក អូលាស អាន់តេរ៉ូ បូដូស ្ទឺដើម្បីធ្វើការពិភាក្សាលើមាត្រាទី៤ ស្ដីពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្ពុជា។ ឯឧត្ដម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការណ៍ល្អរវាង កម្ពុជា និង IFM និងបានបញ្ចាក់ថាៈ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្ដទុកដាក់លើកិច្ចការដែលបានពិភាក្សាជាមួយ IMF ហើយឆ្លង តាមអនុសាសន៍ ដ៏ល្អៗរបស់ IMF បានធ្វើឱ្យកម្ពុជាជៀសបានពីវិបត្ដិហិរញ្ញវត្ថុ និងជួយជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយស្ថេរភាពល្អ។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីគាត ឈន់បានបញ្ជាក់ថាៈកាលពីឆ្នាំ២០០៩កន្លងមក រាជរដ្ឋាភិបាលបានអនុវត្ដន៍នយោបាយវិត្ថារកម្ម ចំណាយក្នុងការទប់ទល់ទៅ និងវិបត្ដិហិរញ្ញវត្ថុអន្ដរជាតិ និងបង្កើនកំនើន សេដ្ឋកិច្ចដូចជា ទៅលើប្រព័ន្ធធារាសាស្ដ្រផ្លូវថ្នល់ ស្ពាន និងផ្នែកសុវត្ថិភាពសង្គមជាដើមហើយបានផ្ដល់លទ្ធផលយ៉ាងល្អ ដល់សកម្មភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះ។ សំរាប់ឆ្នាំ២០១០នេះរាជរដ្ឋាភិបាល បានកំនត់ទិសដៅច្បាប់លាស់អំពីនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសនយោបាយថវិការដោយប្រកាន់ខ្ជាប់នូវការអនុវត្ដន៍ ថវិការប្រយ័ត្នប្រយ៉ែងដោយខិតខំ គៀងគរចំណូលនិងអនុវត្ដន៍ការចំណាយឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់អតិផរណានៅក្នុងដំណាក់ កាលសេដ្ឋកិច្ច ងើបឡើងវិញនេះ។ លោកអូលាស អាន់តេរ៉ូ បូដូស្ទឺ បានកោតសរសើរចំពោះរាជរដ្ឋភិបាលកម្ពុជាដែលបានខិតខំប្រឹង ប្រែងធ្វើឱ្យមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចនិងហរិញ្ញវត្ថុក្នុងថវិការនៃវិបត្ដិហរិញ្ញវត្ថុអន្ដរជាតិហើយទោះជាយ៉ាងនេះក្ដី ក៏សេដ្ឋកិច្ចនិងហរិញ្ញ វត្ថុកម្ពុជាត្រូវការពង្រឹង និងកែទំរង់បន្ថែមទៀតដើម្បីជំនះលើស្ថានភាពសេដ្ឋកិច្ចពិភពលោក និង ភាពប្រកួតប្រជែងខ្ពស់នាពេល បច្ចុប្បន្ន។

 

]]>
frontpage Fri, 03 Sep 2010 01:55:47 +0000
ឯកឧត្ដម ហោ ណាំហុង បើកកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន កម្ពុជា http://www.tvk.gov.kh/index.php?option=com_content&view=article&id=607:2010-09-02-09-14-50&catid=37:2009-09-29-14-20-59&Itemid=56 ឯកឧត្ដម ហោ ណាំហុង បើកកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន កម្ពុជា

កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន កម្ពុជាបាន ប្រារឰធ្វើនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្ដិការ អន្ដរជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋ មន្ដ្រីក្រសួងការបរទេសនិងសហ ប្រតិបត្ដិការអន្ដរជាតិ។ កិច្ចប្រជុំនេះផ្ដោតការយកចិត្ដទុកដាក់ ជាសំខាន់ដើម្បី ធ្វើការពិនិត្យពិភាក្សា ទៅលើរបៀបវារៈសំខាន់ៗចំនួន ៤ ដោយក្នុងនោះមានការ យកនូវលទ្ធផលកិចប្រជុំរដ្ឋមន្ដ្រី ការបរទេសអាស៊ានលើកទី ៤៣និងកិច្ចប្រជុំអាស៊ាន កាលពីថ្ងៃទី ១៩ ដល់២៤កក្កដាឆ្នាំ ២០១០ ដែលបានធ្វើ ឡើងនៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គម និយមវៀតណាមកន្លងមក ការត្រៀមលក្ខណៈ និងការផ្ដល់ យោបល់សំរាប់កិច្ចប្រជុំថ្នាក់ដឹក នាំអាស៊ាន អាមេរិចលើកទី ២ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិចក្នុងឆ្នាំ២០១១ នេះ ការត្រៀមលក្ខណៈ និងការផ្ដល់ យោបល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ១៧ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធកាលពីថ្ងៃទី២៨ដល់ ៣០តុលា ឆ្នាំ ២០១០ខាងមុខនេះ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម ការធ្វើរបាយការណ៍កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយក្រុមប្រឹក្សាសហគមន៍នីមួយៗ ដើម្បីបញ្ជូលមកលេខាធិការដ្ឋានជាតិអាស៊ាន កម្ពុជា ដើម្បីរាយការណ៍ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា។
 
]]>
frontpage Thu, 02 Sep 2010 09:14:50 +0000
ឯកឧត្ដម គាត ឈន់ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៦២និងផ្លូវលេខ ១៧៤ http://www.tvk.gov.kh/index.php?option=com_content&view=article&id=606:2010-09-02-09-06-25&catid=37:2009-09-29-14-20-59&Itemid=56 ឯកឧត្ដម គាត ឈន់ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៦២និងផ្លូវលេខ ១៧៤ ខេត្ដព្រះវិហារ

 ក្នុងឱកាស ចុះបំពេញបេសកម្មនៅតាមបណ្ដោយព្រំដែនប្រាសាទព្រះវិហារ កាលពីដើមសបា្ដហ៍ កន្លងមក នេះ ឯកឧត្ដម ឧបនាយក រដ្ឋមន្ដ្រី គាត ឈន់រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួត ពិនិត្យការដា្ឋនស្ថាបនាផ្លូវលេខ ១៧៤ប្រវែង ២៧គីឡូមែត្រដោយក្រាល គ្រួសក្រហម ពីផ្លូវជាតិលេខ ៦២ត្រង់ត្រញំងសង្កែដល់ភូមិស្រះម្លិះស្រុក ជាំក្សានខេត្ដព្រះវិហារ។ ឯកឧត្ដម ឧត្ដមសេនីយឯក ខ្វាន់ ស៊ាម នាយរងសេនាធិការចំរុះអគ្គបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដា្ឋន វិស្វកម្មអគ្គបញ្ជាការបានបញ្ជាក់ថា កំណាត់ផ្លូវលេខ ១៧៤ពីផ្លូវលេខ ៦២ និងស្ថាបនាស្ពានបេតុងចំនួន ១០កន្លែងសរុប ២៣៧ម៉ែត្រដាក់ដាឡូហ៍ ចំនួន៣កន្លែង និងណូបេតុងចំនួន ៣១កន្លែង។

]]>
frontpage Thu, 02 Sep 2010 09:06:25 +0000
ឯកឧត្ដម ញឹម វណ្ណដា បើកកិច្ច ប្រជុំផ្សព្វផ្សាយការគ្រប់គ្រងគ្រោះមហន្ដរាយ http://www.tvk.gov.kh/index.php?option=com_content&view=article&id=605:2010-09-02-09-03-24&catid=37:2009-09-29-14-20-59&Itemid=56 ឯកឧត្ដម ញឹម វណ្ណដា បើកកិច្ច ប្រជុំផ្សព្វផ្សាយការគ្រប់គ្រងគ្រោះមហន្ដរាយ

 កិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងគ្រោះភ័យនៃគ្រោះមហន្ដរាយ នៅមួលដ្ឋានសហគមន៍ និងការដាក់បញ្ច្ជូល សកម្មភាពត្រៀមរៀបចំ ជំងឺរាតត្បាត ផ្ដាសាយបក្សីនិងផ្ដាសាយ ប្រភេទថ្មី បានប្រារឰធ្វើនៅខេត្ដសៀមរាប ក្រោមអធិបតីភាពឯ.ឧ ញឺម វណ្ណដា ទេសរដ្ឋមន្ដ្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ ឯកឧត្ដម ស៊ូ ភិរិន្ទ អភិបាលនៃគណៈអភិបាល ខេត្ដសៀមរាបបានបញ្ជាក់ថា ក្នុងរយៈពេល ៨ខែកន្លងមកនេះខេត្ដសៀមរាបបាន ទទួលរងគ្រោះដោយ ខ្យល់ព្យុះនៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង បណា្ដលឱ្យរលំផ្ទះចំនួន ១៦២ខ្នង របើកដំបូល ២១១ខ្នងទ្រេត ១ខ្នងស្លាប់មនុស្សចំនួន ២នាក់របួស ១០នាក់ រន្ទះបាញ់អាប់ក្របី ១ក្បាល និងខូច ម៉ូតូ ១គ្រឿង។

]]>
frontpage Thu, 02 Sep 2010 09:03:24 +0000
សិក្ខាសាលាក្នុងប្រទេសស្ដីអំពី ការក្រើនរំលឹកពីភាពអាសន្ន http://www.tvk.gov.kh/index.php?option=com_content&view=article&id=604:2010-09-02-04-53-11&catid=34:2009-09-29-14-18-44&Itemid=56 សិក្ខាសាលាក្នុងប្រទេសស្ដីអំពី ការក្រើនរំលឹកពីភាពអាសន្ន

សិក្ខាសាលាស្ដីអំពី ការក្រើនរំលឹកពីភាពអាសន្ន កំពុងអភិវឌ្ឍផែនការផ្សាយ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយ ABU នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ដោយមានសិក្ខាកាម ចូលរួមមកពីអគ្គនយកដ្ឋាន  វិទ្យុ  ទូរទស្សន៍ ការសែត មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សិក្ខាសាលារយៈពេលពីថ្ងៃនេះ នឹងផ្ដោតជាសំខាន់ទៅលើ ការអភិវឌ្ឍន៍ដំណើរការបែប សាមញ្ញ ស៊ីសង្វាក់ និងដែលបានកំណត់យ៉ាង ច្បាស់ក្នុងចំណោម ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចេញផ្សាយ ពិនិត្យបញ្ជាក់ ធ្វើឱ្យទាន់ហេតុការ និងបញ្ចប់ សំណើផ្សាយការ ក្រើនរំលឹកជាមុន។ លើសពីនេះទៅ ទៀតសិក្ខាសាលានេះ ក៏និងបណ្ដុះបណ្ដាលដល់ អ្នកផ្សាយ ទាំងអស់អំពី ការសរសេរ អត្ថបទផ្សាយ និងការផលិតការក្រើន រំលឹកពីភាព អាសន្ន។ លោកស្រី អា ណុន អ្នករៀប ចំកម្មវិធី និងក្នុងនាមតំណាងមកពីប្រព័ន្ធផ្សព្វ ផ្សាយតំបន់ប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា សិក្ខាសាលា ទាំងនេះនឹងបង្កើត និងពង្រឹងការយល់ដឹងក្នុង ចំណោមអ្នកផ្សាយ ជាតិ ទាំងឡាយ ព្រមទាំង អ្នកទស្សនា អ្នកស្ដាប់ របស់ពួកគេ ក្នុងគោលបំណងបំផុសពួកគេអោយចាត់ វិធានការវិជ្ជមានឆ្លើយតប នឹងការចេញផ្សាយការក្រើនរំលឹក ជាមុន។ លោកស្រី បន្ដថា អ្នកផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការ ចែកចាយ ព័ត៌មានដល់ សាធារណៈជន មុនពេល គ្រោះ មហន្ដរាយកើតមានឡើង។

 

 

]]>
frontpage Thu, 02 Sep 2010 04:53:11 +0000
សមត្ថកិច្ចនគបាលចរាចរណ៍នឹងធ្វើការផាកពិន័យលើអ្នកបើកបរក្នុងពេលស្រវឹងចាប http://www.tvk.gov.kh/index.php?option=com_content&view=article&id=603:2010-09-01-04-18-44&catid=34:2009-09-29-14-18-44&Itemid=56 សមត្ថកិច្ចនគបាលចរាចរណ៍នឹងធ្វើការផាកពិន័យលើអ្នកបើកបរក្នុងពេលស្រវឹង

សមត្ថកិច្ចនគបាលចរាចរណ៍នឹងធ្វើការផាកពិន័យលើអ្នកបើកបរក្នុងពេលស្រវឹងចាប់ពីថ្ងៃទី១ តុលា ២០១០ខាងមុខ។ លោកវរសនីយ៍ត្រី ចេវ ហាក់ នាយរងការិយាល័យនគបាល ចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានឧឱ្យដឹងថា សមត្ថកិច្ច នគរបាលចរាចរណ៍នឹងបង្កើត ប៉ុស្ដិ៍ត្រួតពិនិត្យ ជាច្រើនកន្លែងចំពោះអ្នកបើកបរយានយន្ដ ក្នុងពេលស្រវឹង និងអ្នកបើកបរម៉ូតូដោយ គ្មានពាក់មួកសុវត្ថិភាពនៅរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងកំពង់ស្ពឺ។ ការត្រួតពិនិត្យនិងធ្វើការ ផាកពិន័យទៅ លើអ្នកបើកបរយានយន្ដស្រវឹងនឹងចាប់ផ្ដើមនៅក្នុង ខែកញ្ញានេះប៉ុន្ដែយោងតាម សមត្ថកិច្ចន គបាលក្រសួងមហាផ្ទៃយុទ្ធនាការនឹងត្រូវ រំកិល ១ខែថយក្រោយរហូតដល់ខែតុលា ដោយសារតែមន្ដ្រីកំពុងតែទទួល នូវ ការបណ្ដុះបណ្ដាល ការប្រើប្រាស់ឧបករណ៍វាស់ជាតិស្រវឹង និងយុទ្ធសាស្ដ្រ ដើម្បីជ្រើសរើស ទីតាំងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ការត្រួតពិនិត្យទៅលើអ្នក បើកបរយានយន្ដ ទាំងឡាយនឹងធ្វើឡើងនៅម៉ោង៦ៈ៣០នាទីល្ងាច ដល់ពាក់កណ្ដាលអាត្រាធ។ ស្ថិតិគ្រោះថ្នាក់ចរាចរណ៍បានឱ្យដឹងថា ក្នុងចំណោមគ្រោះថ្នាក់ ដែលកើតមានឡើង ដែលបណ្ដាល ឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ក្នុង១ថ្ងៃ និងបង្កឱ្យមានរបួសជាច្រើននាក់ ហើយបំផ្លាញទ្រព្យ សម្បត្ដិអស់ជាច្រើន មាន១៧ភាគរយ បង្កឡើងដោយ អ្នកបើកបរ យានយន្ដស្រវឹង។
 
 
]]>
frontpage Wed, 01 Sep 2010 04:18:44 +0000