អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
គោលដៅនៃកិច្ចប្រជុំ ASEAN គឺជាចំណុចខ្ពស់នៃការរក្សាសន្តិសុខសុវត្ថិភាពឲ្យបានល្អ
នៅសល់តែរយៈពេលជាង២ខែ ទៀតប៉ុណ្ណោះ កិច្ចប្រជុំអាស៊ាន នឹងចាប់ដំណើរការនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងជាប្រធានអាស៊ានក្នុងឆ្នាំ២០១២នេះ។
ដូច្នេះគោលដៅរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គឺជាចំណុចខ្ពស់ដែលអាជ្ញាធររាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់អនុវត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានមាំទាំបំផុត។
ខាងលើនេះ គឺជាការលើកឡើងរបស់ឯកឧត្តម កែប ជុតិមា អភិបាលរាជធានី ភ្នំពេញក្នុងកិច្ចប្រជុំប្រចាំខែរបស់សាលារាជធានី ភ្នំពេញនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១២នេះ។
|
មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីស្រោច ស្រពសុគន្ធវារីចម្រើនព្រះជន្ម និងរំលឹកគុណព្រះគ្រូនាមមុនីសត្ថាសុខុមោនី សុវណ្ណមុនីរ៉េត គម្រប់ ៣៤ព្រះវស្សា លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីស្រោច ស្រពសុគន្ធវារីចម្រើនព្រះជន្ម និងរំលឹកគុណព្រះគ្រូនាមមុនីសត្ថាសុខុមោនី សុវណ្ណមុនីរ៉េត គម្រប់ ៣៤ព្រះវស្សា ។
និស្សិតជ័យលាភីបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន ៨៣៨នាក់ បានទទួលសញ្ញាបត្រ ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃ បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន៨៣៨នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលសញ្ញាបត្រពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២កុម្ភៈឆ្នាំ២០១២។ ពិធី នេះប្រារព្វធ្វោះឡើងនៅបណ្ឌិតសភានគរបាលមកម្ពុជា មានទីតាំងស្ថិតនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ដោយយោងលើប្រវត្តិសាស្ត្ររបស់នគរបាលជាតិ យើងពុំធ្លាប់មានគ្រឹះស្ថានបណ្ដុះបណ្ដាល កងកម្លាំងនគរបាលជាតិ សម្រាប់កម្រិតឧត្ដមសិក្សា នៃមុខជំនាញឯកទេស ក្នុងក្របខណ្ឌវិជ្ជាជីវៈនគរបាលទេ ។ កន្លងមកក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ ស្ថាប័ននគរបាលជាតិ មានសាលាហ្វឹកហ្វឺននគរបាលជាតិដែរ ប៉ុន្តែធ្វើសកម្មភាពបណ្ដុះបណ្ដាលសម្រាប់តែកម្រិតបឋម និងកម្រិតបំប៉នជំនាញបន្ថែមតែប៉ុណ្ណោះ ទើបតែនៅយុគសម័យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានបង្កើតនូវបណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាគ្រឹះស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងធ្វើការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សំរាប់សិស្សនិស្សិតនិងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់កម្រិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថាការបណ្ដុះបណ្ដាលនេះ មានគោលដៅពង្រឹងសមត្ថភាព កងកម្លាំងនគរបាលជាតិកម្ពុជា ឲ្យក្លាយទៅជាកងកម្លាំងមានវិជ្ជាជីវៈ មានបច្ចេកវិទ្យាទំនើប មានស្មារតីទទួលខុសត្រូវ គោរពសិទ្ធិមនុស្ស និងបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីសុខ អាន អនុញ្ញាតអោយឯកអគ្គរាជទូតអាមេរិកកាំង ទទួលបន្ទុកផ្នែកឧក្រិដ្ឋកម្មសង្គ្រាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លោក ស្តេភិន រាភ (Stephen Rapp) ឯកអគ្គរាជទូតអាមេរិកកាំង ទទួលបន្ទុកផ្នែកឧក្រិដ្ឋកម្មសង្គ្រាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។
បញ្ហាអ៊ីរ៉ង់ អាមេរិកមិនបានលើកមកនិយាយជាមួយកម្ពុជាទេ មន្រ្តីកម្ពុជាបានអះអាងថា សហរដ្ឋអាមេរិកមិនបានលើកយកបញ្ហាអ៊ីរ៉ង់មកនិយាយជាមួយប្រទេសកម្ពុជាឡើយ នៅគ្រាដែលសហរដ្ឋអាមេរិកបានអំពាវនាវអោយប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការសហប្រជាជាតិក្នុងពេលថ្មីៗ អោយពិចារណាបានល្អិតល្អន់ក្នុងការទិញប្រេងពីប្រទេសអ៊ីរ៉ង់។
ឯកឧត្តម គីម ជុងអ៊ុនផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ពរសព្វសាធុការពរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីសំណាក់ឯកឧត្តម គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនោះ លោក Hong Ki Chol ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានថ្លែងក្នុងជំនួបសំដែងការគួរសមលើកដំបូងនៅវិមានសន្តិភាព កាលពីថ្ងៃទី ៣ កុម្ភៈ ថា ឯកឧត្តម គីម ជុងអ៊ុន បានមានប្រសាសន៍ថា សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ ហើយបានបញ្ជាក់ថាទំនាក់ទំនងកូរ៉េចំពោះកម្ពុជាគឺមិនមានការផ្លាស់ ប្តូរឡើយ។
អាមេរិកគាំទ្រកម្ពុជាជាប្រធានអាស៊ាន និងជួយអោយបេសកកម្មជាប្រធានអាស៊ានរបស់កម្ពុជាបានទទួលជោគជ័យ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Kurt Cambell បានបង្ហាញជំហរក្នុងនាមរដ្ឋាភិបាលអាមេរិក ដោយគាំទ្រប្រទេសកម្ពុជាជាប្រធានអាស៊ាន និងគាំទ្រវត្តមានអាស៊ានក្នុងការចូលខ្លួនទៅសម្របសម្រួលជម្លោះសមុទ្រចិនភាគខាងត្បូង ព្រមទាំងយកសំណើររបស់កម្ពុជា ដែលស្នើអោយអាមេរិកគាំទ្រកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៣-២០១៤ខាងមុខ ទៅជួនរដ្ឋាភិបាលអាមេរិកផងដែរ ក្នុងជំនួបមួយជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី០៣ខែកុម្ភៈ លោក Kurt Cambell ក៏បានរីករាយផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើអោយទំនាក់រវាងកម្ពុជា-អាមេរិកកាន់តែមានការរីកចំរើនថែមទៀត និងឈានទៅសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀតនៅថ្ងៃអនាគត់។
សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉េ និងសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា ឯអគ្គរដ្ឍទូតថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងសហគមន៍អឺរ៉ុប អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកម្មវិធីដាច់ដោយឡែកពីគ្នា នៅវិមានសន្តិភាពព្រឹកថ្ងៃទី៣កុម្ភៈ ក្នុងឱកាសដែលឯកឧត្តមទាំងពីរ ត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា។ ក្នុងជំនួបសំដែងការគួរសមនោះ ឯកឧត្តម HONG KICHOL មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពី ឯកឧត្តម គីម ជុងអ៊ុន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបានគួសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ឯកឧត្តម គីម ជុងអ៊ុន ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការជាប្រពៃណី សំរាប់ប្រទេសទាំងពីរ ក្នុងនោះជំហររបស់ប្រទេសកូរ៉េខាងជើង ចំពោះប្រទេសកម្ពុជានិងមិនមានការផ្លាស់ប្តូរ នោះគឺ ពង្រីកនិងពង្រឹងមិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ ទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅក្នុងសាលប្រជុំនៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការចូលរួមពីសមាជិក សមាជិកា និងអស់លោក លោកស្រីជាប្រធានគណៈកម្មាធិការអនុសាខាតាមបណ្តាស្រុក/ក្រុងទាំង១២ ផងដែរ ។
ប្រទេសចិនផ្តល់ឥណទានសម្បទានជាង៣០២លានដុល្លារសម្រាប់គម្រោងផ្លូវ ស្ពាន និងធារាសាស្ត្រនៅកម្ពុជា ប្រទេសចិនបានសម្រេចផ្តល់ឥណទានសម្បទានមានទឹកប្រាក់ចំនួនជាង ៣០២ ដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួន៣នៅកម្ពុជាដែល មាន ផ្លូវ និង ស្ពាន ចំនួន ២ គម្រោង និង គម្រោងប្រព័ន្ធធារាសាស្ត្រចំនួន១។
![]() |
- ម៉ិកស៊ីកូបង្ហាញជំហរផ្លូវការគាំទ្រប្រទេសកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
- គ.ជ.ប រៀបចំបណ្តុៈបណ្តាលដក់លប្រធាន និងសមាជិកសេវាកម្មច្បាប់នៃ គធ/ខប តំណាងគណបក្ស និងអង្គការមិនមែនរដ្ឋាភិបាល
- មន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ចុះពិនិត្យការធ្វើស្រែប្រាំង នៅស្រុកអន្លង់វែង
- កិច្ចប្រជុំសាមញ្ញាលើកទី២៩របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី១







