|
ឯកឧត្ដម ច័ន្ទ សារុន ពិនិត្យស្រូវប្រាំង និងដំណាំរួមផ្សំ ខេត្ដបាត់ដំបង |
|
អង្គារ, 09 កុម្ភះ 2010 15:07 |
|
ឯកឧត្ដម ច័ន្ទ សារុន ពិនិត្យស្រូវប្រាំង និងដំណាំរួមផ្សំ ខេត្ដបាត់ដំបង ឯកឧត្ដម ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្ដម អ៊ួង កុសល អនុរដ្ឋ លេខាធិការក្រសួងកសិកម្ម និងមន្ដ្រីក្រោមឱវាទក្រសួងបានអញ្ជើញទៅពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួម ផ្សំនៅតាមភូមិ-ស្រុកមួយចំនួន របស់ខេត្ដបាត់ដំបងសំរេចចាប់ផ្ដឿឡើងពីភូមិរហាលសួង ស្រុកឯកភ្នំ។ លោក ជាម ច័ន្ទសោ ភ័ណ្ឌ ប្រធានមន្ទីរកសិកម្មសេត្ដបាត់ដំបងបានឱ្យដឹងថា បន្ទាប់ពីធ្វើការច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា រួមរាល់ហើយនោះ ប្រជាកសិករនៅតាមភូមិ-ស្រុកមួយចំនួនបាននឹងកំពុងចុះអនុវត្ដការងារបង្កបង្កើនផលស្រូវរដូវប្រាំង-ដំណាំបន្លែ និងដំណាំរួមផ្សំ ដើម្បីបង្កើនប្រភពចំណូលលើកកំពស់ជីវភាពរស់នៅ កាន់តែប្រសើរឡើង ក្នុងនោះជាទម្លាប់របស់កសិករនៅទីនេះ គឺដាំដំណាំ ឪឡឹក និងត្រសក់។ តមកឯកឧត្ដម ច័ន្ទ សារុន រួមដំណើរដោយឯកឧត្ដម អែល សយ អភិបាលរងសេត្ដបាត់ដំបងផងនោះ ក៏បានបន្ដដំណើរអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ភូមិរហាលសួង ដោយបានស្ដាប់សេចក្ដីរាយការណ៍ជាបន្ដ បន្ទាប់ពីសំណាក់មន្ដ្រីជំនាញ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងតំណាងកសិករអំពីដំណើរការងារបង្កបង្កើនផលកសិកម្មនៅ ទីនេះ។ ឯកឧត្ដមរដ្ឋមន្ដ្រី មានប្រសាសន៍លើកឡើងនូវទឡក្ខីករណ៍មួយចំនួន ដែលទាក់ទិនទៅនឹងជោគជ័យនៃការងារបង្កបង្កើន ផលកសិកម្ម ជាពិសេសផលិកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០០៩-២០១០ ដែលក្នុងនោះការទទួលយកបច្ចេកទេសប្រពលវប្បកម្ម ដំណាំស្រូវតាម គោលការណ៍ធម្មជាតិ គឺមានការរីកចំរើនគួរឱ្យកត់សំគាល់។ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍មួយចំនួន ដល់ប្រជាកសិករ នៅទីនេះនៅក្នុងន័យតម្រង់ទិសអំពីបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈ នៃការប្រើប្រាស់ពូជតិច-កាត់បន្ថយការចំណាយឱ្យស្ថិតក្នុងកម្រិតទាបបំផុត និងទទួលបានទិន្នផលខ្ពស់។ ឯកឧត្ដម បណ្ឌិត ក៏បានសំរេចផ្ដល់ឧបករណ៍ព្រោះស្រូវចំនួន២គ្រឿង និងនាំយកអំណោយអនុស្សាវរីយ៍ ចែកជូនប្រជាកសិករប្រមាណ ២០០នាក់ផងដែរ។ |
|
|
ឯកឧត្ដម អង្គ វង្សវឌ្ឍានា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមព្រហ្មទណ្ឌ |
|
អង្គារ, 09 កុម្ភះ 2010 15:00 |
|
ឯកឧត្ដម អង្គ វង្សវឌ្ឍានា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមព្រហ្មទណ្ឌ វគ្គបណ្ដុះបណ្ដាល ស្ដីពីក្រមព្រហ្មទណ្ឌសម្រាប់មន្ដ្រីរាជការក្រសួងយុត្ដិធម៌ មន្ដ្រីអនុវត្ដច្បាប់ អ្នកវិជ្ជាជីវៈច្បាប់ និងក្រឡា បញ្ជីមកពីរាជធានី-ខេត្ដ បានប្រារឰបើកនៅទីស្ដីការក្រសួង ដោយមានការចូលរួមពី ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួង យុត្ដិធម៌។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ និងបណ្ដុះបណ្ដាល នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និង អភិវឌ្ឍន៍ លើវិស័យយុត្ដិធម៌ របស់ក្រសួងយុត្ដិធម៌ ដោយទទួលបានការឧបត្ថម្ភថវិកាតាមកម្មវិធី របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដម អង្គ វង្សវឌ្ឍានា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងជួយពង្រឹងបង្រីកសមត្ថភាពដល់ មន្ដ្រីអនុវត្ដច្បាប់ គឺសំដៅធ្វើឱ្យមន្ដ្រីច្បាប់ទាំងអស់មានសមត្ថភាពល្អប្រសើរជាងមុន និងឆ្លើយតបការអនុវត្ដឱ្យបានសម្រេចនូវ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ដើម្បីធ្វើការអភិវឌ្ឍន៍ស្ថាប័នតុលាការឱ្យមានភាពរីកចំរើន ស្របទៅតាមយុទ្ធសាស្ដ្រ ចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដម អង្គ វង្សវឌ្ឍានា មានប្រសាសន៍ទៀតថា កន្លងមកក្រសួង យុត្ដិធម៌បានខិតខំកសាងច្បាប់ជាច្រើនមានជាអាទិ៍ដូច ក្រមនីតិវិធី ព្រហ្មទណ្ឌ ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមរដ្ឋប្បវេណី និងច្បាប់ ស្ដីពីការប្រឆាំងនឹងភេរវកម្ម និងមានច្បាប់ផ្សេងៗទៀតជាច្រើន។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្ដិធម៌ បានស្នើ សុំឱ្យមានកិច្ចសហប្រតិបត្ដិការពីរដ្ឋាភិបាលសាធារណរដ្ឋបារាំង ដើម្បីរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី ក្រមព្រហ្មទណ្ឌ ឡើង។ |
|
Read more...
|
|
ចន្ទ, 08 កុម្ភះ 2010 09:32 |
|
សេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១០ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានចេញប្រកាសលេខ ០៨៣ ពម.ប្រក ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយអាហ្វីស ប៉ាណូ ប័ណ្ណក្រកាសស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈឃោសនា មហាជន និងការផ្សព្វផ្សាយដំណឹងពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលខ្លឹមសារនៃប្រកាសនេះមានគោលបំណង គ្រប់គ្រងការផ្សព្វផ្សាយអាហ្វីស ប៉ាណូ ប័ណ្ណប្រកាស ស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈឃោសនាមហាជន និងការផ្សព្វផ្សាយ ដំណឹងពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការផ្សព្វផ្សាយ ដែលពាក់ព័ន្ធនឹងប្រកាសខាង លើនេះ ត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មាន។ ប្រការ១ ៖ ប្រកាសនេះមានគោលបំណង គ្រប់គ្រងការ ផ្សព្វផ្សាយ អាហ្វីស ប៉ាណូ ប័ណ្ណក្រកាស ស្លាកសញ្ញា តាមទីសាធារណៈ ដែលមានលក្ខណៈ ឃោសនាមហាជន និងការផ្សព្វផ្សាយដំណឹង ពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ |
|
Read more...
|
|
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងលោកជំទាវ សម្ពោធកងពលធំអន្ដរាគមន៍លេខ៣និងកងពលតូចអន្ដរាគមន៍លេខ៧ នៅខេត្ដព្រ |
|
អាទិត្យ, 07 កុម្ភះ 2010 09:26 |
|
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងលោកជំទាវ សម្ពោធកងពលធំអន្ដរាគមន៍លេខ៣ និងកងពលតូចអន្ដរាគមន៍លេខ៧ នៅខេត្ដព្រះវិហារ 
សមិទ្ធិផលថ្មីជាសំណង់អគារចំនួន ៥២ខ្នងរបស់កងពលធំអន្ដរាគមន៍លេខ៣ ក្នុងភូមិសាស្ដ្រ ពាក់ស្បែក ស្រុកជាំក្សាន្ដ និងកងពលតូចអន្ដរាគមន៍លេខ៧ ស្ថិតក្នុងភូមិសាស្ដ្រ បុស្សស្បូវ ឃុំកន្ដួត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលផ្ដួចផ្ដើមកសាង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងនោះរួមមានអគារទីបញ្ជាការកងពល សាល Video Conference អគារការិយាល័យ អគារសាលប្រជុំចំរុះ ផ្ទះ ស្នាក់នៅរបស់ មេបញ្ជាការ មេបញ្ជាការរង អគារស្នាក់នៅសំរាប់គណៈប្រតិភូ អគារស្នាក់នៅរបស់យោធិន ផ្ទះបាយ ឃ្លាំង ស្បៀង គិលានដ្ឋាន រួមទាំងសមិទ្ធិផលជាច្រើនបំរើលើវិស័យការពារជាតិ ដែលបានស្ថាបនារួចរាល់ និងកំពុងបន្ដស្ថាបនាត្រូវ បានប្រារឰពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សូមបញ្ជាក់ថា កងពលធំអន្ដរាគមន៍ លេខ៣ ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ដ្រីសំរេចបង្កើតឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយការបូកបញ្ចូលគ្នារវាង អតីតកងពលតូចអន្ដរាគមន៍លេខ១២ និងអតីតកងពលតូចថ្មើរជើងលេខ៤៣ បច្ចុប្បន្នកងពលធំអន្ដរាគមន៍លេខ៣ ចំណុះផ្ទាល់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំរចនាសម្ពន្ធ័ ចាត់តាំងរួមមាន ១ ទីបញ្ជាការកងពលធំ ១៥ ស្ថាបន័ការិយាល័យ ១០ កងឯកភាពជំនាញចំណុះផ្ទាល់ដោយប្រមូលផ្ដុំឈរ ជើងនៅលើភូមិសាស្ដ្រពាក់ស្បែក ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និង ៣ កងពលតូចអន្ដរាគមន៍ទៀត គឺកងពលតូចអន្ដរាគមន៍ លេខ៧ ឈរជើងនៅលើភូមិសាស្ដ្របុស្សស្បូវ ឃុំកន្ដួច ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ កងពលតូចអន្ដរាគមន៍លេខ៩ ឈរជើង លើភូមិសាស្ដ្រ អូរជុញ ស្រុកជាំក្សាន្ដ និងកងពលតូចអន្ដរាគមន៍ លេខ៨ ឈរជើងនៅភូមិសាស្ដ្រអូរតាប៉ោង ស្រុកត្រពាំង ប្រាសាទ ខេត្ដឧត្ដមមានជ័យ និងឃុំកន្ដួត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ |
|
Read more...
|
|
ឯកឧត្ដម ប៊ិន ឈិន បើកសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ |
|
សៅរ៍, 06 កុម្ភះ 2010 16:16 |
|
ឯកឧត្ដម ប៊ិន ឈិន បើកសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីបានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០០៩ និងលើកទិសដៅការងារបន្ដរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-ជប៉ុន។ ឯកឧត្ដម អ៊ឹម ឈុងលឹម ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជំរាបជូនអំពីលទ្ធផលការងារសំរេចបានក្នុងឆ្នាំ២០០៩ កន្លងមក ក្នុងការអនុវត្ដយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ របស់ រាជរដ្ឋាភិបាលមានជាអាទិ៍ ការអភិវឌ្ឍន៍ក្របខណ្ឌគោលនយោបាយ និងគតិយុទ្ធ ការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងស្ថាបន័ និងអំពីលទ្ធផលការងារឆ្នាំ២០០៩ ដូចជា ការចុះបញ្ជីដីតាមនីតិវិធីមានលក្ខណៈជាប្រពន្ធ័រួមទាំងតាមនីតិវិធីមានលក្ខណៈដាច់ដោយដុំ សំរេចបាន ២៨៨ ០០០ បណ្ណ័ធ្វើអោយចំនួនបណ្ណ័សរុបដែលបានចេញរហូតមកដល់ពេលនេះបាន ១លាន ៩សែនបណ្ណ័ ក្នុងនោះបានចុះ បញ្ជីទូទាំងឃុំសង្កាត់ចំនួន ២៦៣ ឃុំ-សង្កាត់ លើ ៤៨ ស្រុក-ខណ្ឌ។ ចំពោះការដោះស្រាយវិវាទដីធ្លី គណៈកម្មការសុរិយោដីទូទាំង ប្រទេសសំរេចបាន ២៧៣ ករណីលើបណ្ដឹងសរុបចំនួន ៣២៦ ករណី។ |
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
ទំព័រ 1 of 39 |